ការសាងសង់នេះមានទម្រង់ប្រហាក់ប្រហែលប្រាសាទខ្មែរ

អ្នកស្រាវជ្រាវជំរុញឱ្យថ្នាក់ដឹកនាំកម្ពុជា ដោះស្រាយបញ្ហាសាងសង់ប្រាសាទនៅថៃ តាមសន្តិវិធី


ករណីការសាងសង់សំណង់ប្រាសាទ ដែលមានរចនាបថស្រដៀងប្រាសាទបុរាណខ្មែរ នៅវត្តភូម៉ានហ្វា ស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ កំពុងមានការប្រតិកម្មពីមហាជនខ្មែរជាបន្តបន្ទាប់ ត្រូវបានអ្នកស្រាវជ្រាវវប្បធម៌ អប់រំ ទេសចរណ៍ លើកឡើងថា ត្រូវតែមានការជជែកពិភាក្សាឱ្យយល់ពីគ្នា ឬឈរលើគោលការណ៍ច្បាប់។
ករណីថៃសង់ប្រសាទកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយតាមជំនាញ និងការទូត
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ករណីប្រទេសថៃសាងសង់ប្រាសាទ ដែលមានរចនាបថស្រដៀងប្រាសាទបុរាណខ្មែរ គឺមិនអាចដូចរបស់ដើមនោះឡើយ ដោយហេតុថា វាខុសសម័យកាល ហើយថ្មដែលយកមកសាងសង់ទៀតសោត ក៏មានអាយុកាលខុសគ្នាដែរ ហើយចង់មិនចង់នឹងអាចធ្វើឱ្យមានអ្នកចង់មកមើលប្រសាទបុរាណខ្មែរ និងជួយផ្សព្វផ្សាយកម្ពុជាក៏អាចថាបានដែរ។

ពាក់ព័ន្ធនឹងនីតិវិធីក្នុងការដោះស្រាយបញ្ហាខាងលើ លោក ឈត ប៊ុនថង បានលើកឡើងថា បើនិយាយអំពីចំណាត់ការរបស់ប្រទេសមួយទៅលើប្រទេសមួយ គឺត្រូវឈរលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាការជជែកឱ្យយល់ពីគ្នា ព្រោះកម្ពុជា-ថៃជាប្រទេសជិតខាងគ្នា ដែលមានទំនាក់ទំនងល្អលើវិស័យជាច្រើន ហើយករណីប្រទេសថៃសាងសង់ប្រសាទ ដែលមានរចនាបថស្រដៀងប្រាសាតបូរាណខ្មែរនេះ ក៏មិនគួរធ្វើឱ្យទំនាក់ទំនងរវាងប្រទេសពីរឈានដល់ល្អក់កករនឹងគ្នាដែរ។

ជុំវិញករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃនេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថា ក្រសួងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១ មកម្ល៉េះ។

បើតាមក្រសួងវប្បធម៌ ចំណាត់ការកន្លងមកគឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅ បានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ ហើយករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺកម្ពុជាមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណា ដែលបានចម្លងអត្តសញ្ញាណជាតិ ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិ ខណៈកិច្ចការនេះកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយតាមជំនាញ និងការទូត៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពន្ធដារ ចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពដែលបានលើកទឹកចិត្តផ្នែកពន្ធដារ

ចំណេះដឹង
អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា វិស័យកសិកម្ម នៅតែទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងបានច្រានចោលការលើកឡើងថា ការធ្លាក់ថ្លៃនៃផលិតផលកសិកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ