- ទីតាំងល្អ៖ តើទីតាំងខុនដូរអ្នកពេញចិត្តដែរឬទេ? តើជាទីតាំងដែលកំពុងអភិវឌ្ឍន៍ដែរឬទេ? តើមានសាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ដនានានៅជិតទីតាំងខុនដូរ ដើម្បីធ្វើឲ្យការរស់នៅមានភាពងាយស្រួលដែរឬទេ? នេះជាសំណួរដែលត្រូវសួរខ្លួនឯងមុនទិញខុនដូរ។
- មើលអាជ្ញាប័ណ្ណគម្រោងនេះជាមុនសិន តើមានអាជ្ញាប័ណ្ណដែលទទួលស្គាល់ដោយអាជ្ញាធរឬទេ?
- គុណភាពសំណង់ និងការរចនា(Design)របស់គម្រោង តើអ្នកពេញចិត្តដែរឬទេ? ការពេញចិត្តរបស់អតិថិជនលើគម្រោងខុនដូរ គឺមានភាពខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ត។
- សិក្សាលើតម្លៃ តើសិក្សាខុនដូរហ្នឹងមានតម្លៃសាកសមឬទេ? គួរតែរកមើលខុនដូរផ្សេងនៅតំបន់តែមួយដែលខ្លួនចង់ទិញ ដើម្បីប្រៀបធៀបគ្នាពីតម្លៃ និងគុណភាព មុនសម្រេចចិត្តទិញ។
- ត្រូវសិក្សាពីកត្តាហិរញ្ញវត្ថុផ្ទាល់ខ្លួន តើអ្នកមានលទ្ធភាពទិញ ឬបង់រំលោះតាមដំណាក់កាលដែរឬទេ? ចៀសវាងបង់ប្រាក់បានពីរបីខែ ហើយគ្មានប្រាក់ ដែលធ្វើឲ្យម្ចាស់គម្រោងរឹបអូសយកវិញ។
- គំនិតខុនដូរ តើអ្នកសង់គម្រោងខុនដូរសាងសង់ត្រូវនឹងគំនិតរបស់អ្នកឬទេ? គំនិតនៃការសាងសង់ខ្លះ គេគិតពីសហគមន៍មួយ ដោយមានទីធ្លាសាធារណៈ កន្លែងហាត់ប្រាណ… ដើម្បីឲ្យមនុស្សបាន ប្រាស្រ័យទាក់ទងគ្នា មិនមែនចេញពីធ្វើការមកផ្ទះ ចេញពីផ្ទះទៅធ្វើការ ដោយរស់នៅជិតគ្នាតែមិនស្គាល់គ្នានោះទេ។ តើម្ចាស់គម្រោងបានធ្វើរឿងអស់ទាំងនេះឬទេ?
ក្រៅពីចំណុចទាំង៦ខាងលើ អតិថិជនត្រូវពិនិត្យមើលគម្រោងខុនដូរនោះអំពីកេរ្តិ៍ឈ្មោះ និងសមត្ថភាពនៃក្រុមហ៊ុនដែលគ្រប់គ្រងខុនដូរ ក្រោយពីខុនដូរនោះសាងសង់រួច។
លោកងួន ឆាយលាង បានពន្យល់យ៉ាងដូច្នេះថា៖ «គម្រោងខុនដូរ ពេលសាងសង់រួច ពួកគេលក់ឲ្យអតិថិជនរួចហើយ ពួកគេគ្មានភារៈកិច្ចអ្វីទៀតទេ។ ដូច្នេះ ត្រូវមានក្រុមហ៊ុនផ្សេងទៀតមួយ ចូលមកគ្រប់គ្រង ដើម្បីរៀបចំអំពីអនាម័យ ផ្តល់សេវាសន្ដិសុខ និងសេវាកម្មជាច្រើនសម្រាប់ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការស់នៅ ប៉ុន្ដែ បើម្ចាស់គម្រោងខុនដូរនោះ ពុំមានក្រុមហ៊ុនណាមួយមកគ្រប់គ្រងខុនដូរក្រោយការសាងសង់រួចនោះទេ ខុនដូរនោះស្អាតតែពីរបីខែដំបូង បន្ទាប់មក ខុនដូរនោះគ្មានអនាម័យ និង គ្មានសណ្ដាប់ធ្នាប់ ដែលមិនគួរឲ្យចង់ឲ្យរស់នៅនោះទេ។ នេះជាចំណុចសំខាន់ដែលអតិថិជនមិនគួរមើលរំលង»៕
None