កម្ចី​ADB សម្រាប់រាជរដ្ឋាភិបាល​កម្ពុជា​

ជាងពាក់កណ្ដាលឆ្នាំ២០២០នេះ ADB ផ្ដល់កម្ចីដល់កម្ពុជា ប្រមាណ ៣៧៨ លានដុល្លារ និងគ្រោងផ្ដល់បន្ថែមប្រមាណ ១០០លាន ទៀត!


នៅដំណាច់ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB គ្រោងនឹងអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងប្រមាណជាង១០០ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់កម្ពុជា ខណៈដែលរយៈពេលជាងពាក់កណ្ដាលឆ្នាំ២០២០នេះ ពោលគឺ គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា ADB បានផ្ដល់កម្ចីដល់កម្ពុជាប្រមាណ ៣៧៨ លានដុល្លាររួចហើយ។ នេះបើតាមទិន្នន័យពី ADB ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ។
ជាងពាក់កណ្ដាលឆ្នាំ២០២០នេះ ADB ផ្ដល់កម្ចីដល់កម្ពុជា ប្រមាណ ៣៧៨ លានដុល្លារ និងគ្រោងផ្ដល់បន្ថែមប្រមាណ ១០០លាន ទៀត! (រូបភាព៖ ADB)
ដោយ

តាម​ផែនការ នៅត្រឹម​ដំណាច់​ឆ្នាំ២០២០នេះ ADB គ្រោង​នឹង​អនុម័ត​គម្រោង​កម្ចី​ចំនួន ២ និង​ជំនួយ​ឥតសំណង​ចំនួន​មួយបន្ថែមទៀត សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជាផងដែរ។ ក្នុងចំណោម​ទឹកប្រាក់​កម្ចី​ដែល​ ADB បាន​អនុម័ត​ផ្ដល់ជូន​កម្ពុជា​នៅ​ត្រឹមថ្ងៃទី ២៣ ខែកញ្ញា ដែលមាន​តម្លៃសរុប​ប្រមាណ​៣៧៨ លាន​ដុល្លារអាមេរិកនោះ គឺមាន​២៥០ លាន​ដុល្លារ ​ត្រូវបានអនុម័ត​សម្រាប់​គម្រោង​កម្មវិធី គាំទ្រ​ដល់សកម្មភាព​ឆ្លើយតប និងការចំណាយ​នៃបញ្ហាកូវីដ-១៩ ខណៈដែល​ទឹកប្រាក់​ប្រមាណ ១២៨ លាន​ដុល្លារទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើវិស័យ​ថាមពល​អគ្គិសនី។

តាម​ផែនការ​របស់​ ADB ក្រៅពីគម្រោង​ទាំងនេះ នៅដំណាច់​ឆ្នាំ២០២០នេះ ធនាគារនេះ ក៏គ្រោង​អនុម័ត​គម្រោង​កម្ចី ចំនួន​ពីរ​ និងគម្រោង​ជំនួយ​ឥតសំណង​មួយបន្ថែមទៀត សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​សរុប​ជាទឹកប្រាក់​មានតម្លៃ​ប្រមាណជាង​១០២ លាន​ដុល្លារអាមេរិក។ ក្នុងនោះ គម្រោង​ជំនួយឥតសំណង់​មាន​៣លាន​ដុល្លារអាមេរិក។ គម្រោងកម្ចីថ្មី ដែលគ្រោង​ផ្ដល់ជូន​រាជរដ្ឋាភិបាល​កម្ពុជានេះ មាន​១គម្រោង​ប្រើប្រាស់​លើ​ការគាំទ្រ​ធ្វើឲ្យ​ប្រើសើរឡើង​នូវ​ការផ្ដល់សេវា​សាធារណៈ​នៅកម្ពុជា, និង១គម្រោងទៀត គឺសម្រាប់​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ និងសុវត្ថិភាព​ខ្សែចង្វាក់​តម្លៃ​កសិកម្ម និងគម្រោង​ជំនួយឥតសំណង​១គម្រោងទៀត គឺ​ជួយទៅលើ​ការស្ដារ​វិស័យទេសចរណ៍​ពីវិបត្តិ​កូវីដ-១៩។

បើតាម​របាយការណ៍ពី ADB គិតតាំង​ពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០១៩ ADB បាន​ផ្ដល់​កម្ចី​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​៣ពាន់លាន​ដុល្លារអាមេរិក ដោយក្នុងនោះ មានជាង​៥០០ លាន​ដុល្លារ គឺជាជំនួយ​ឥតសំណង។

របាយការណ៍ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​បង្ហាញថា គិតត្រឹម​ដំណាច់​ឆ្នាំ២០១៩កន្លងទៅ កម្ពុជា​មានសន្និធិបំណុល​សាធារណៈ​ក្រៅប្រទេស​​ប្រមាណ​៧ពាន់ ៦រយ​លាន​ដុល្លារអាមេរិក ធៀបនឹង​ផលិតផល​ក្នុងស្រុក​សរុប គឺមានត្រឹមតែកម្រិត ២១,៣% ប៉ុណ្ណោះ ធៀបនឹង​អនុបាតគោល​ ឬហៅថា លទ្ធភាព​ដែល​អាច​ពង្រីកបាន​មានដល់​ទៅ ៤០%។

ក្រុម​សេដ្ឋវិទូ​ពីធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​អះអាងដែរថា កម្រិត​បំណុលសាធារណៈ​ដែល​កម្ពុជា​មាន​នាពេល​បច្ចុប្បន្ននេះ គឺនៅមាន​តូចនៅឡើយ ហើយក្នុងកាលៈទេសៈនេះ កម្ពុជា​នៅតែ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ខ្ចីបន្ថែមទៀត។ ប៉ុន្ដែ រាជរដ្ឋាភិបាល​ក៏ត្រូវ​គិតគូ​តាមដាន វាយតម្លៃ នូវស្ថិរភាព​បំណុល​របស់ខ្លួន​ឲ្យបាន​ទៀងទាត់​ផងដែរ ដើម្បីធានា​ឲ្យបាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​កម្រិត​ម៉ាក្រូ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាងសហគមន៍រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បញ្ជាក់ជំហរប្រឆាំងដាច់ខាត ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលគ្រោងលុបបឹង

ព័ត៌មាន
តំណាងសហគមន៍រស់នៅក្នុងបុរីទីក្រុងរណបហ្គ្រេនភ្នំពេញ បានបញ្ជាក់ជាថ្មីម្ដងទៀតរបស់ខ្លួនថា ពួកគេនៅតែមានគោលជំហរប្រឆាំងដាច់ខាតចំពោះ ក្រុមហ៊ុន ជ…

២០ឆ្នាំមកនេះ កម្ពុជាទទួលបានទុនជាង ៩ពាន់លានដុល្លារ ពីការវិនិយោគបរទេសក្នុងវិស័យសំណង់

ព័ត៌មាន
កម្ពុជាទទួលបានទុនវិនិយោគពីបរទេសក្នុងវិស័យសំណង់ជាង៩ពាន់លានដុល្លារគិតតាំងពីឆ្នាំ២០០០ រហូតដល់ខែសីហាឆ្នាំ២០២០។ នេះបើយោងតាម មន្ត្រីជាន់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ