នៅភ្នំពេញ អេស៊ីលីដា នៅបើក​ដំណើរការ ៨កន្លែង

ធនាគារ​ អេស៊ីលីដា បើក​ដំណើរការ ៨កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើសេវាដល់អតិថិជន​ក្នុងគ្រាបិទខ្ទប់


ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ឲ្យ​ដឹងថា នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ដែល​កំពុង​ស្ថិត​ក្រោម​វិធានការ​បិទខ្ទប់​ ១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ធនាគារ​នៅបើក​បម្រើ​សេវា​ធម្មតា ចំនួន ០៨​ការិយាល័យ​សាខា ចំណែក​ឯ​ការិយាល័យ​សាខា​នៅតាម​ខេត្ត​ក្រុង​ទូទាំងប្រទេស គឺ​នៅបើក​ដំណើរការ​ជាធម្មតា ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី

ទន្ទឹមនឹងនេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​លើក​ទឹកចិត្ត​ដល់អតិថិជន​និង​សាធារណជនទាំងអស់ ឲ្យប្រើប្រាស់​សេវាស្វ័យប្រតិបត្តិការ តាមរយៈ​ទូរសព្ទ​ចល័ត (អេស៊ីលីដាម៉ូបាល) ម៉ាស៊ីនដកប្រាក់និងដាក់ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ អេធីអឹម ២៤ម៉ោង/៧ថ្ងៃ ដើម្បីធានា​សុវត្ថិភាព និង​ការពារ​ហានិភ័យ​នានា​ជាយថាហេតុ ជំនួស​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ ដែលបម្រើ​តាម​បញ្ជរ​នៅក្នុងតំបន់​បិទ​ខ្ទប់​រាជធានីភ្នំពេញ ។ 

លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ប៉ុន្មានថ្ងៃកន្លងមកនេះ អតិថិជន​និង​អាជីវកម្ម​ស្ថតិនៅក្នុង​រង្វង់​រាជ​ធានីភ្នំពេញ ដែល​ទទួល​បាន​ការអនុញ្ញាត នៅតែមាន​តម្រូវការ​ចាំបាច់ក្នុង​ការប្រើប្រាស់​សេវាធនាគារដើម្បី​ធ្វើការទូទាត់​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេស រួមទាំង​ការប្រើប្រាស់​សេវា​ផ្ទេរប្រាក់ និង​សេវា​បំពេញ​កាតព្វកិច្ច​ពន្ធ សេវា​បើកប្រាក់បៀវត្សរ៍មន្ត្រីសាធារណៈ ក៏ដូចជា​សេវា​បើក​ប្រាក់​បៀវត្សរ៍​កម្មករ​និយោជិត​ក្រុមហ៊ុន​ឯកជន ។

លោកបណ្ឌិត អុិន ចាន់នី បានបន្ថែម​ថា ៖ «ដើម្បីសម្រួលដល់​ការបម្រើ​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បានរលូន និង​ដើម្បី​ចូលរួម​អនវុត្ត​យ៉ាង​ម៉ត់ចត់​នូវ​សេចក្ដីណែនាំ​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការទប់ស្កាត់​ការរីករាលដាល​នៃជំងឺឆ្លង​កូវីដ-១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេច​រំលែក​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹមចំនួន ៨ការិយាល័យ​សាខា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើររបស់អតិថិជន ក៏ដូចជា​សាធារណជន ជៀសវាងការឆ្លងកាត់ពីតំបន់​មួយទៅតំបន់មួយ​ឆ្ងាយពេក ។»

លោកបណ្ឌិត អុិន ចាន់នី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ដែល​បាន​សម្របសម្រួល​ក្នុង​ការធ្វើដំណើរទៅបំពេញ​ភារកិច្ច​ការងារ​របស់​បុគ្គលិក​ធនាគារ ដើម្បីអាច​ដំណើរការ​នៅតាមទីតាំង​ការិយាល័យ​សាខា​នីមួយៗ​បាន​ដោយ​រលូន និង​សូម​ថ្លែង​អំណរគុណ​ដល់អតិថិជន និង​សាធារណជន ដែលតែងតែ​គាំទ្រ​នូវការប្រើប្រាស់​សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ប្រសិនបើលោកអ្នកមានចម្ងល់ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233 ៕

សេចក្ដីជូនដំណឹង​របស់​ធនាគារ អេស៊ីលីដា ថ្ងៃទី២៣ មេសា ២០២១



អត្ថបទបន្ទាប់


ស្ថានីយ៍បណ្តាញច្រើនជាង ៦០ ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart

ព័ត៌មាន
រាជធានីភ្នំពេញថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ - ស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃ…

GMAC ស្នើឲ្យថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមដល់កម្មករកម្មការិនី តាមលទ្ធភាព នៅអំឡុងពេលបិទខ្ទប់

ព័ត៌មាន
ស្របពេលដែលមានវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រោងចក្រនៅក្នុងវិស័យកាត់ដេរ ទាំងអស់ត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ