ធនាគារ និង ហិរញ្ញវត្ថុ

Articles by category ធនាគារ និង ហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុរក្សាបានកំណើនជាង ២០% ទោះរងការគំរាមកំហែងពីកូវីដ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនក្តី

ដោយ​ សឿន វណ្ណឌេត
បើទោះបីសេដ្ឋកិច្ចកម្ពុជារងការគំរាមកំហែងពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពលនៃភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងវិបត្តិសង្គ្រាមនៅអ៊ីយក្រែនក្តី តែវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែអាចរក្សាបាននូវភាពរឹងមាំ និងភាពធន់របស់ខ្លួនដដែល។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសម្រេចបានកំណើនជាង២០% បើធៀបនឹងឆ្នាំ២០២១។