តើ​អ្នក​ដឹងទេ?

Articles by category តើ​អ្នក​ដឹងទេ?

សម្តេចហ៊ុន សែន បញ្ជាឲ្យផ្អាក​ស្ថាប័នរាជរដ្ឋាភិបាល ៧ថ្ងៃ តែត្រូវមានអ្នកប្រចាំការ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤៩នាក់

ដោយ​ មង្គល ចាន់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានចេញបទបញ្ជា និងស្នើឲ្យមានការផ្អាកជាបណ្ដោះអាសន្ន យ៉ាងតិច​រយៈពេល៧ថ្ងៃ នូវស្ថាប័នរាជរដ្ឋាភិបាលនីមួយៗ រួមទាំងស្ថាប័ននីតិបញ្ញត្តិផងដែរ តែត្រូវមានមន្ត្រីនៅប្រចាំការក្នុងចំនួនតិចតួច ហើយត្រូវឲ្យភាគច្រើនធ្វើការពីផ្ទះ បន្ទាប់ពីគិតត្រឹមយប់ថ្ងៃទី ៨ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៩នាក់បន្ថែមទៀត។ នេះបើតាមការអះអាងរបស់សម្តេចហ៊ុន សែន នៅក្នុងសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី ៨ ខែមីនាឆ្នាំ២០២១។