Advertisement
Advertisement
Advertisement
ការនាំចូលជ្រូកពីក្រៅប្រទេស

ក្រសួងកសិកម្មចេញមុខឆ្លើយតបទៅកាន់ក្រុមហ៊ុនថៃមួយ ដែលបានចោទថា​ក្រសួងមិនអនុញ្ញាតឲ្យនាំជ្រូកចូលមកកម្ពុជា


បន្ទាប់ពីក្រុមហ៊ុនថៃ ដែលមានឈ្មោះថា JET CAPITAL COMPANY LIMITED បានស្នើសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ជុំវិញការនាំចូលជ្រូកពីថៃមកផ្គត់ផ្គង់នៅកម្ពុជាមក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកិសកម្ម បានឆ្លើយតបថា ការមិនអនុញ្ញាតឲ្យនាំចូលនេះ គឺដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាលដែលកំពុងកើតឡើងលើសត្វជ្រូក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលចេញផ្សាយនៅមុននេះបន្តិច។
ថៃ គ្រោងនឹងចាត់វិធានការចំពោះការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ក្នុងស្រុកហក់ឡើងថ្លៃខ្លាំង
ដោយ
Advertisement

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ដដែល​បានបញ្ជាក់ទៀតថា ជំងឺឆ្លង​រាលដាលជ្រូក ដែល​ក្រសួងបានរកឃើញ​នោះ​រួមមានដូចជា ជំងឺ​ជ្រូកត្រចៀក​ខៀវ ជំងឺអុតក្តាម ជំងឺប៉េស្តជ្រូក ជំងឺប្រូស៊ែឡុស៊ីស និងជំងឺប៉េស្តជ្រូក​អាហ្រ្វិកជាដើម ដែលកំពុងដែល​តែរីករាលដាល​នៅប្រទេស​ជិតខាង​កម្ពុជា ដោយ​ជំងឺទាំងនេះ អាចបង្ក​គ្រោះ​មហន្តរាយ​ដល់​ផលិតកម្ម​ជ្រូក និង​ទីផ្សារសាច់-សត្វ​របស់​កម្ពុជាបាន។

ហើយចំពោះ​មូលហេតុ ដែលក្រសួង​មិនទាន់​អនុញ្ញាត​ឲ្យក្រុមហ៊ុន​ថៃ JET CAPITAL COMPANY LIMITED អាចនាំចូលជ្រូក​មកកាន់​ទីផ្សារ​កម្ពុជា​បាន ដោយសារតែ​ក្រុមហ៊ុននេះ មិនទាន់បាន​បំពេញ​លក្ខខណ្ឌ​តម្រូវ ក្នុងការនាំជ្រូក​មកផ្គត់ផ្គង់​នៅកម្ពុជា​ដូចជា ការរៀបចំ​កន្លែង​ចត្តាឡីស័ក​ជ្រូក​មិនទាន់​បាន​ត្រឹមត្រូវ និងមិនទាន់​មានឆ្លើយតប​ច្បាស់លាស់​ពីនាយកដ្ឋាន​អភិវឌ្ឍន៍​ការចិញ្ចឹមសត្វរបស់​ថៃនៅឡើយដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន​ថៃ​ខាងលើនេះ បានស្នើសុំ​ការអន្តរាគម​ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា ជុំវិញ​ការមិន​អនុញ្ញាត​ឲ្យនាំជ្រូក​ចូលពីសំណាក់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្ម​សត្វ​ ដោយបាន លើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន មានសម្បទា​ពេញលេញ​ស្របច្បាប់ និងធ្លាប់មាន​បទពិសោធន៍​គ្រប់គ្រាន់ ក្នុងការ​ផ្គត់ផ្គង់​សត្វជ្រូករស់​នៅក្នុង​ប្រទេសថៃ ។

ក្រុមហ៊ុននេះ អះអាងថា អគ្គនាយកដ្ឋាន​ផលិតកម្មសត្វ និងសុខភាព​សត្វ​របស់កម្ពុជា បានកំណត់យក​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅក្នុង​ប្រទេសថៃ ចំនួន​៥ក្រុមហ៊ុន និងនៅថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០២០ បានជ្រើសរើស​ចំនួន ៥ក្រុមហ៊ុនទៀត សរុបមាន​ចំនួន១០ក្រុមហ៊ុន ប៉ុន្តែជាក់ស្តែង​បច្ចុប្បន្ននេះ ការផ្គត់ផ្គង់សត្វ​ជ្រូកចេញ​ពីប្រទេសថៃ មានតែ២ ទៅ៣ក្រុមហ៊ុនប៉ុណ្ណោះ ចំពោះ០៧ក្រុមហ៊ុន​ដទៃទៀត គឺមានតែ​ឈ្មោះពុំ​ដែលបាន​ផ្គត់ផ្គង់ឡើយ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របៀប​ជ្រើសរើស​និង​ប្តូរ​ទីតាំង​ការិយាល័យ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បរិបទ​អាជីវកម្ម​ឆ្នំា២០២១

ព័ត៌មាន
លោក​​អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​កត្តា ឬ​​បរិយាកាស​មួយ​ចំនួន ដែល​អ្នក​មិន​អាច​ទ្រាំ​ធ្វើការ​ក្នុង​ទីតាំង​ការិយាល័យ​ដដែល ឬ​ការិយាល័យ...

បេក្ខនារីវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart៖ កុមារគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព

ព័ត៌មាន
ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ