តាមរយៈសារសំឡេងពិសេសនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា
«ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ុន្តែសូមឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០ភាគរយ ហើយមានមនុស្ស ១ចំនួនតូចប៉ុណ្ណោះ ដែលនៅប្រចាំការធ្វើការនៅតាមស្ថាប័ន»។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នៅពេលនេះ
ពិតជាច្របូកច្របល់ខ្លាំងណាស់ ព្រោះមានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ត្រីរាជការ រហូតដល់សិល្បៈករសិល្បៈការិនីផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមថា សម្រាប់វិស័យឯកជនវិញ
សម្តេចអំពាវនាវឲ្យមានការយោគយល់ សូមធ្វើការកាត់បន្ថយចំនួនមនុស្សមកធ្វើការ ពោលគឺឲ្យបុគ្គលិកធ្វើការពីផ្ទះ ឬផ្លាស់ប្ដូរវេនគ្នាធ្វើការ ដើម្បីជៀសវាងការមកធ្វើការជុំគ្នាមនុស្សច្រើន។
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។