អចលនទ្រព្យ

Articles by category អចលនទ្រព្យ

វិស័យអចលនទ្រព្យកម្ពុជារងឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ពីបញ្ហាគម្រោងសំណង់អគារជាប់គាំងជាង១ពាន់នៅព្រះសីហនុ?

ដោយ​ សឿន វណ្ណឌេត
បច្ចុប្បន្នខេត្តព្រះសីហនុមានអគារជាង១ពាន់ត្រូវបានជាប់គាំងការសាងសង់ ក្រោយអ្នកវិនិយោគភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់ បន្ទាប់ពីរាជរដ្ឋាភិបាលរឹបបន្តឹងលើល្បែងអនឡាញនិងបញ្ហាវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ជាងពីរឆ្នាំកន្លងមក។ អគារជាប់គាំងទាំងនេះកំពុងក្លាយជារូបភាពអវិជ្ជមានមួយសម្រាប់ការទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ខណៈរដ្ឋបាលខេត្ត និងក្រសួងសេដ្ឋកិច្ច រួមជាមួយភាគីពាក់ព័ន្ធកំពុងសហការគ្នា ដើម្បីដោះស្រាយលើបញ្ហានេះ។