អចលនទ្រព្យវៀតណាម

ទីផ្សារអចលនទ្រព្យវៀតណាម កំពុងមានសេចក្តីសង្ឃឹមឡើងវិញ ក្រោយធនាគារកណ្ដាលបន្ថយអត្រាការប្រាក់


ក្រោយពីមានសេចក្តីរាយការណ៍អំពីការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេស វៀតណាម គួបផ្សំនឹងបញ្ហាទីផ្សារហិរញ្ញវត្ថុសាកលកំពុងមានភាពចលាចល ដោយសារតែការដួលរលំនៃធនាគារធំៗនៅអាមេរិកផងដែរនោះ កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់វៀតណាម បានសម្រេចធ្វើការកែសម្រួល អត្រាកាប្រាក់មួយចំនួន ហើយវិធានការនេះ ត្រូវបានអ្នកជំនាញមើលឃើញថា កំពុងផ្ដល់នូវក្ដីសង្ឃឹមឡើងវិញសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមួយនេះ។
ទីផ្សារអចលនទ្រព្យវៀតណាម កំពុងមានសេចក្តីសង្ឃឹមឡើងវិញ ក្រោយធនាគារកណ្ដាលបន្ថយអត្រាការប្រាក់
ដោយ

តើធនាគារកណ្តាលវៀតណាម ធ្វើការកែសម្រួលអាត្រាការប្រាក់ដើម្បីគំាទ្រទីផ្សារអចលនទ្រព្យនៅក្នុងប្រទេស ដែលមានប្រជាពលរដ្ឋជិត ១០០ លាននាក់នេះដោយរបៀបណា?

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២៣ នេះបានបង្ហាញថា ធនាគារកណ្តាលវៀតណាមបានសម្រេចកាត់បន្ថយអត្រាការប្រាក់១% ពោលគឺពី អត្រា៤,៥ % មកនៅត្រឹម ៣,៥% នៅក្នុងមួយឆ្នាំ ស្របពេលដែលអត្រាការប្រាក់កម្ចីដែលផ្ដល់ពីធនាគារមួយទៅកាន់ធនាគារមួយទៀត ក៏បានបញ្ចុះពីអត្រា ៧% មកនៅត្រឹម ៦%ផងដែរ។

ជុំវិញការសម្រេចចិត្តនេះ អ្នកជំនាញ និងសេដ្ឋវិទូវៀតណាមបាននិយាយថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេស ក្រោយពេលដែល វាបានរងសំពាធប្រមាណជា ២ ឆ្នាំចុងក្រោយនេះ។

លោក Can Van Luc សមាជិកនៃក្រុមប្រឹក្សាហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិបាននិយាយថា ការទម្លាក់អត្រាការប្រាក់នេះ ទំនងជានឹងនាំឱ្យមានការកែលម្អនូវតម្រូវការសាច់ប្រាក់ដែលត្រូវការច្រើននៅក្នុងទីផ្សារអចលនទ្រព្យ។

លោក បាននិយាយថា ការសម្រេចនេះក៏អាចនឹងកែសម្រួលតម្លៃនៃទីផ្សារអចលនទ្រព្យ ពោលគឺ អាចផ្តល់ឱកាសទទួលបានការគាំទ្រហិរញ្ញវត្ថុ ដើម្បីបញ្ចប់គម្រោង ដែលកំពុងដំណើរការ ឫ ក៏ត្រួសត្រាយឲ្យមានការគិតគូរៀបចំចាប់ផ្តើមគម្រោងថ្មីៗបន្តទៀត ប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយ ក៏អ្នកវិនិយោគភាគច្រើននៅមានការប្រុងប្រយ័ត្នបំផុតនៅក្នុងស្ថានភាព សេដ្ឋកិច្ច បច្ចុប្បន្ននេះ ។

ពាក់ព័ន្ធនឹងបញ្ហាទីផ្សារអចលនទ្រព្យនៅវៀតណាមនេះ ក្រុមហ៊ុនជួញដូមូលបត្រនៅផ្សារហ៊ុន វៀតណាម គឺ VNDirect បានអះអាងថា មូលបត្របំណុលសាជីវកម្មរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកាលពីឆ្នាំ២០២២ មានតម្លៃប្រមាណជា ៦២ ទ្រីលាន ដុង ឫ ប្រមាណជាង ២ ពាន់៦រយលានដុល្លារ ពោលគឺធ្លាក់ចុះ ៧៩ ភាគរយបើធៀបនឹងឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធាន IMF ថា ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុកើនឡើង និងបានអំពាវនាវឱ្យប្រុងប្រយ័ត្នបន្ថែមទៀត

ព័ត៌មាន
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានចេញមកនិយាយក្នុងសុន្ទរកថាថ្មីចុងក្រោយមួយ …

បក្សប្រឆាំងរិះគន់រាជរដ្ឋាភិបាលថៃ ក្រោយសម្រេចដំឡើងថ្លៃអគ្គិសនីសម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែបញ្ចុះតម្លៃសម្រាប់សហគ្រាសឧស្សាហកម្ម

ព័ត៌មាន
គណកម្មការគ្រប់គ្រងថាមពលថៃបានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃអគ្គិសនីដែលពលរដ្ឋថៃកំពុងតែប្រើប្រាស់នៅពេលបច្ចុប្បន្ននេះនឹងត្រូវដំឡើងថ្លៃបន្ថែម ០,០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ