Latest

Articles by published date

លោក ត្រាំ ទទួលបានដំណឹងដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចអាម៉េរិក ក្រោយធ្វើមាតុភូមិនិវត្តពីដំណើរទស្សនកិច្ចដ៏ជោគជ័យទៅកាន់តំបន់មជ្ឈិមបូព៌ា

ដោយ​ ​ ខេមបូណូមីស
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទទួលបានដំណឹងដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចអាម៉េរិក ក្រោយពីលោកធ្វើមាតុភូមិនិវត្តពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣នៅតំបន់មជ្ឈិមបូព៌ា ហើយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះក្នុងទំហំច្រើនរយពាន់លានដុល្លារអាម៉េរិក គួរឱ្យអបអរសាទរ ដែលក្នុងនោះរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំជាង២៤០ពាន់លានដុល្លារជាមួយប្រទេសកាតា និងការសន្យាបោះទុនវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងទំហំរហូតដល់ទៅ៦០០ពាន់លានដុល្លារ ផងដែរ។