Latest

Articles by published date

ការចុះបញ្ជីម៉ាកផលិតផលខ្មែរមានការកើនឡើងទ្វេដង ក្រោយពលរដ្ឋខ្មែរធ្វើពហិការផលិតផលថៃ

ដោយ​ ​ ខេមបូណូមីស
ក្រោយប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនគាំទ្ររាល់ផលិលផលដែលមានប្រភពមកពីប្រទេសថៃ ដែលជាប្រភពផ្គត់ផ្គង់ធំមួយរបស់កម្ពុជា ហើយងាកមកគាំទ្រផលិតផលខ្មែរជំនួសវិញនោះ វាកំពុងផ្តល់ឱកាសដល់អ្នកផលិតក្នុងស្រុកក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្ម ដើម្បីចាប់យកទីផ្សារ។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការស្នើសុំចុះបញ្ជីម៉ាកផលិតផលក្នុងស្រុកមានការកើនឡើងទ្វេដង ក្រោយប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក។