Latest

Articles by published date

តើអ្នកជំនាញមានការរំពឹងបែបណាចំពោះការបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំក្នុងការជួយជំរុញវិស័យស្វាយចន្ទីកម្ពុជា?

ដោយ​ សោម ស្រីពេជ្រ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗ បានសម្រេចឯកភាពតាមសំណើររបស់អភិបាលខេត្តកំពង់ធំ លើការបង្កើតតំបន់កសិឧស្សហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ។ សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា ការបង្កើតតំបន់កសិឧស្សហកម្មស្វាយចន្ទីនេះ នឹងអាចមានទម្រង់ដូចនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិន ជាពិសេសវានឹងរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិតរបស់វិស័យស្វាយចន្ទីកម្ពុជា ដែលនឹងជួយធ្វើឱ្យផលិតផលស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។