ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ​​ឯកឧត្តម Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង


(ទីក្រុងប៉ារីស)៖ នាថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង នៅទីស្តីការក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភា នាទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

ឯកឧត្តម Laurent Panifous បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-បារាំងបានចាក់ឫសជ្រៅ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងគណៈប្រតិភូនាពេលនេះ គឺជាការផ្សារភ្ជាប់នូវទំនាក់ទំនងស្ថាប័ន រវាងក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង និងទីស្តីការគណៈរដ្ឋមន្រ្តីរបស់កម្ពុជា ដែលស្ថាប័នទាំងពីរនេះមានមុខងារសម្របសម្រួលការងារទំនាក់ទំនង ជាមួយស្ថាប័ននីតិប្បញ្ញត្តិដូចគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី Laurent Panifous ក៏បានជម្រាបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង ក៏ដូចជារបៀបរបបការងារ និងបទពិសោធក្នុងការសម្របសម្រួលការងារជាក់ស្តែង ស្របទៅតាមស្ថានភាពវិវត្តន៍នយោបាយផ្ទៃក្នុងប្រទេស និងគណបក្សនយោបាយរបស់បារាំង ក៏ដូចជាការងារពាក់ព័ន្ធនឹងការរៀបចំរបៀបវារៈជាមួយសភា លើការអនុម័តសេចក្តីព្រាងច្បាប់ដែលស្នើសុំដោយរដ្ឋាភិបាល និងការងារសំណួរ-ចម្លើយសភាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី Laurent Panifous ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ផ្នែកមួយនៃបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្រ្តីមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបេសកកម្មរបស់ក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង ពិសេសការសម្របសម្រួលការងាររវាងរដ្ឋាភិបាលនិងស្ថាប័ននីតិប្បញ្ញត្តិ។ ទីស្តីការគណៈរដ្ឋមន្រ្តីបានបំពេញមុខងារនេះ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តពីអតីតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនីតិកាលមុនៗ។
ដូចនេះ ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធនិងឧត្តមានុវត្តន៍ល្អៗពីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង នឹងរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយស្ថាប័ននីតិប្បញ្ញតិ្ត ក៏ដូចជារវាងទីស្តីការគណៈរដ្ឋមន្រ្តីជាមួយនឹងក្រសួង ស្ថាប័ននានា ក្នុងក្របខណ្ឌនៃការងារនេះផងដែរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្តមរដ្ឋមន្រ្តី Laurent Panifous បានធ្វើការផ្លាស់ប្តូរមតិយោបល់ និងស្វែងយល់អំពីបទពិសោធល្អៗពីគ្នាទៅវិញទៅមក លើការបំពេញមុខងារ និងរបៀបរបបការងាររបស់ស្ថាប័នទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងវិធីសាស្រ្ត និងសិល្បៈក្នុងការសម្របសម្រួលជាមួយរដ្ឋសភា និងព្រឹទ្ធសភា នៅពេលដែលសេចក្តីព្រាងច្បាប់ស្ថិតក្នុងនីតិវិធីរបស់ស្ថាប័ននីតិប្បញ្ញតិ្ត ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងការបំពេញមុខងាររបស់ខ្លួននាពេលកន្លងមក។ ភាគីទាំងពីរក៏បានធ្វើការពិភាក្សាផងដែរលើការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពការងារ។




អត្ថបទបន្ទាប់


លោក តូ ឡាំ ជំរុញឱ្យយក ប្រាជ្ញា និងបទពិសោធន៍ប្រវត្តិសាស្ត្រ ១០០ឆ្នាំ មកកំណត់ទិសដៅអភិវឌ្ឍប្រទេសវៀតណាមសម្រាប់ ១០០ឆ្នាំខាងមុខ

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋ លោក តូ ឡាំ បានសង្កត់ធ្ងន់ថា ប្រាជ្ញា បទពិសោធន៍ និងមេរៀនដែលវៀតណាមប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ