លោក តូ ឡាំ

លោក តូ ឡាំ ជំរុញឱ្យយក ប្រាជ្ញា និងបទពិសោធន៍ប្រវត្តិសាស្ត្រ ១០០ឆ្នាំ មកកំណត់ទិសដៅអភិវឌ្ឍប្រទេសវៀតណាមសម្រាប់ ១០០ឆ្នាំខាងមុខ


អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋ លោក តូ ឡាំ បានសង្កត់ធ្ងន់ថា ប្រាជ្ញា បទពិសោធន៍ និងមេរៀនដែលវៀតណាមបានប្រមូលផ្តុំពីប្រវត្តិសាស្ត្រ ត្រូវប្រែក្លាយទៅជាសមត្ថភាពជាក់ស្តែងសម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសក្នុងរយៈពេល ១០០ឆ្នាំខាងមុខ។
លោក តូ ឡាំ
ដោយ

ការលើកឡើងរបស់កំពូលមេដឹកនាំវៀតណាមរូបនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការដឹកនាំការពិនិត្យឡើងវិញនូវសម្រាប់ ១០០ឆ្នាំនៃការដឹកនាំបដិវត្តន៍វៀតណាមរបស់បក្សកុម្មុយនិស្តវៀតណាម និងការកំណត់ទិសដៅអភិវឌ្ឍប្រទេសសម្រាប់ ១០០ឆ្នាំបន្ទាប់ (២០៣០-២១៣០) ព្រមទាំងការពិនិត្យឡើងវិញនូវ ៤០ឆ្នាំនៃការអនុវត្តកម្មវិធីកសាងប្រទេសក្នុងដំណាក់កាលអន្តរកាលទៅសង្គមនិយម។
ថ្លែនៅក្នុងកិច្ចប្រជុំនោះ លោក តូ ឡាំ បានចាត់ទុកការពិនិត្យប្រវត្តិសាស្ត្រទាំងពីរនេះថា ជា ភារកិច្ចយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្ដវៀតណាម និងប្រទេសជាតិទាំងមូល។ លោកបានលើកឡើងថា រយៈពេលមួយសតវត្សនៃការដឹកនាំបដិវត្តន៍ បានបង្កើតនូវបទពិសោធន៍ ប្រាជ្ញា និងសមត្ថភាពជាច្រើន ព្រមទាំងឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់ប្រជាជន និងការលះបង់របស់មនុស្សជាច្រើនជំនាន់។
ដូច្នេះ ការពិនិត្យឡើងវិញមិនគួរត្រឹមតែជាការរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែត្រូវស្វែងរកឱ្យឃើញថា តើអ្វីជាកត្តាដែលបានជួយឱ្យវៀតណាមឆ្លងកាត់ចំណុចបត់សំខាន់ៗ និងបញ្ហាប្រឈមធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ហើយតើមេរៀនទាំងនោះអាចយកមកប្រើសម្រាប់ការអភិវឌ្ឍនាពេលអនាគតយ៉ាងដូចម្តេច។
លោក តូ ឡាំបានស្នើឱ្យការពិនិត្យឡើងវិ ញនៃការដឹកនាំរយៈពេល ១០០ឆ្នាំរបស់បក្សកុម្មុយនិស្ដវៀតណាម ផ្តោតលើដំណើរការដឹកនាំ ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងមេរៀនសំខាន់ៗដែលកើតចេញពីការអនុវត្តជាក់ស្តែង។
ចំណែកការពិនិត្យលើ ៤០ឆ្នាំនៃការអនុវត្តកម្មវិធីកសាងប្រទេស ត្រូវផ្តោតលើការវិវឌ្ឍនៃគំនិតទ្រឹស្តី និងការអនុវត្តកម្មវិធីនេះ ដើម្បីបន្តពង្រឹងការយល់ដឹងអំពីសង្គមនិយម ព្រមទាំងកំណត់ផ្លូវ និងជំហានអភិវឌ្ឍដែលសមស្របសម្រាប់វៀតណាម។
ចំណុចគួរឱ្យកត់សម្គាល់មួយក្នុងសុន្ទរកថារបស់លោក តូ ឡាំ គឺការអំពាវនាវឱ្យការពិនិត្យប្រវត្តិសាស្ត្រ មិនផ្តោតតែទៅលើសមិទ្ធផល ប៉ុណ្ណោះទេ តែក៏ត្រូវមើលទៅលើកំហុស ពីអតីតកាលផងដែរ។
លោកបានស្នើឱ្យមានការវិភាគដោយត្រង់ទៅត្រង់មកចំពោះ ចំណុចខ្វះខាត កំហុស និងឱកាសដែលបានខកខាន ព្រមទាំងពិនិត្យមើលដំណើរការកែតម្រូវបញ្ហាទាំងនោះ។ គោលបំណង គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសមត្ថភាពរបស់បក្សក្នុងការកែទម្រង់ និងកែលម្អខ្លួនឯង ព្រមទាំងកំណត់លក្ខខណ្ឌដែលអាចធានាដល់ការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព និងចីរភាព។
តាមលោក តូ ឡាំ ការសិក្សាប្រវត្តិសាស្ត្រត្រូវមានគោលដៅជួយឱ្យវៀតណាមស្គាល់ទាំង ឱកាស ហានិភ័យ និងសមត្ថភាពដែលខ្លួនត្រូវកសាង ដើម្បីអាចដឹកនាំការអភិវឌ្ឍបានមុនពេលបញ្ហាថ្មីៗកើតឡើង។
បន្ថែមពីនេះ លោក តូ ឡាំ ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ប្រជាជន ដោយចាត់ទុកប្រជាជនជាអ្នកបង្កើតប្រវត្តិសាស្ត្រ និងជាផ្នែកមិនអាចខ្វះបានក្នុងដំណើរការពិនិត្យប្រវត្តិសាស្ត្ររបស់ប្រទេស។
លោកបានលើកឡើងថា កម្លាំង និងប្រាជ្ញារបស់ប្រជាជន គួរត្រូវបានឆ្លុះបញ្ចាំងនៅគ្រប់ដំណាក់កាល ចាប់ពីការរៀបចំ និងអនុវត្តគោលនយោបាយ ការត្រួតពិនិត្យអំណាច រហូតដល់ការទទួលផលពីការអភិវឌ្ឍ។
លោក តូ ឡាំ បានគូសបញ្ជាក់ថា ប្រសិទ្ធភាពនៃការដឹកនាំមិនគួរវាស់វែងត្រឹមតែតាមគោលនយោបាយ ឬឯកសារ ដែលបានអនុម័តនោះទេ ប៉ុន្តែគួរវាស់វែងតាម សមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ប្រទេស ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។
សម្រាប់ទិសដៅអភិវឌ្ឍរហូតដល់ឆ្នាំ ២១៣០ លោក តូ ឡាំ បានអំពាវនាវឱ្យមានការគិតឱ្យវែងឆ្ងាយជាង គិតតែរយៈពេលនៃអាណត្តិនយោបាយមួយ ដោយត្រូវគិតពីការទទួលខុសត្រូវរបស់មនុស្សជាច្រើនជំនាន់។
ក្នុងចក្ខុវិស័យនេះ វៀតណាមត្រូវកំណត់ឱ្យបានច្បាស់ថា តម្លៃអ្វីខ្លះត្រូវរក្សា សមត្ថភាពអ្វីខ្លះត្រូវបន្តកសាង និងតើវិស័យអភិវឌ្ឍថ្មីណាខ្លះត្រូវបើកចំហ សម្រាប់ជំនាន់ក្រោយ។
លោក តូ ឡាំ បានព្រមានថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ដែលទាមទារឱ្យមាន ផលិតភាព និងគុណភាពខ្ពស់ជាងមុន សមត្ថភាពពឹងផ្អែកលើខ្លួនឯងកាន់តែខ្លាំង និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។
ក្នុងពេលជាមួយគ្នា ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ប្រជាសាស្ត្រ បរិស្ថាន និងទំនាក់ទំនងអន្តរជាតិ កំពុងបង្កើតបញ្ហាប្រឈមថ្មីៗ ដែលបទពិសោធន៍ពីអតីតកាលតែមួយមុខអាចមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយ។
ហេតុនេះហើយ ការពិនិត្យប្រវត្តិសាស្ត្រត្រូវធ្វើឡើង ដើម្បីមិនត្រឹមតែយល់ពីអតីតកាល ប៉ុន្តែដើម្បី រៀបចំសមត្ថភាពសម្រាប់អនាគត។




អត្ថបទបន្ទាប់


កម្ពុជាត្រូវតតាំងផ្លូវច្បាប់ក្រោមយន្តការ UNCLOS ជាមួយថៃយ៉ាងហោចណាស់៦លើកបន្ថែមទៀតនៅក្នុងសំណុំរឿងវិវាទដែនសមុទ្រ

កម្ពុជា និងថៃត្រូវតតាំងគ្នាតាមផ្លូវច្បាប់ក្រោមយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងសំណុំរឿងវិវ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ​​ឯកឧត្តម Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង

(ទីក្រុងប៉ារីស)៖ នាថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ