Latest

Articles by published date

ថ្នាក់ដឹកនាំ KB Financial Group បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ​ ​ ខេមបូណូមីស
សេអ៊ូល ថ្ងៃទី 13 ខែកញ្ញា 2024៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទាំងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានទទួលការអនុញ្ញាតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនានា នៅសណ្ឋាគារ Incheon Inspire Resort នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 នេះ។