វិស័យ​បច្ចេកវិទ្យា

ឥណ្ឌូនេស៊ី ជាប្រទេសអាស៊ីតែមួយគត់ ដែល UN ​ជំរុញការកែច្នៃរ៉ែសំខាន់ៗក្នុងស្រុកជាជាងនាំចេញតែវត្ថុធាតុដើម


រ៉ែសំខាន់ៗកំពុងក្លាយជាធនធានយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរថាមពលសកល ហើយអង្គការសហប្រជាជាតិ (UN) កំពុងជំរុញឱ្យ​បណ្ដាប្រទេស ដែលសម្បូរធនធានរ៉ែអាចរកចំណូលបានកាន់តែច្រើនពីធនធានរបស់ខ្លួនជាជាងគ្រាន់តែនាំចេញវត្ថុធាតុដើម។ UN បានជ្រើសរើសប្រទេសចំនួន៦ ពីអាស៊ី និងអាហ្វ្រិកឱ្យទទួលបានការគាំទ្រ ដើម្បីអភិវឌ្ឍឧស្សាហកម្មកែច្នៃរ៉ែក្នុងស្រុក។ ក្នុងចំណោមនោះ ឥណ្ឌូនេស៊ី គឺជាប្រទេសអាស៊ីតែមួយគត់ ដែលត្រូវបានជ្រើសរើស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៣ ខែកញ្ញា។
វិស័យ​បច្ចេកវិទ្យា
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានប្រកាសថា ឥណ្ឌូនេស៊ី
ហ្សំប៊ី ហ្គីណេ ហ្ស៊ីមបាវ៉េ ម៉ាដាហ្គាស្ការ និងនីហ្សេរីយ៉ានឹងទទួលបានការគាំទ្រសម្របសម្រួលពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្មរ៉ែសំខាន់ៗ។ កម្មវិធីនេះកើតឡើង ខណៈពិភពលោកកំពុងមានតម្រូវការកាន់តែខ្លាំងនូវរ៉ែសំខាន់ៗដូចជា រ៉ែទង់ដែង រ៉ែកូបាល់ រ៉ែលីចូម និងរ៉ែនីគែល ដែលសំខាន់សម្រាប់ការផលិតរថយន្តអគ្គិសនី អាគុយ និងថាមពលកកើតឡើងវិញ។
UN ចង់ជួយប្រទេសទាំងនេះចៀសវាងការនាំចេញតែវត្ថុធាតុដើម ខណៈប្រទេសផ្សេងៗទៀតទទួលបានតម្លៃបន្ថែមពីការកែច្នៃ និងផលិតកម្ម។ ភ្នាក់ងារ UN នឹងផ្តល់ជំនួយផ្នែកគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ ការការពារបរិស្ថាន និងសង្គម ព្រមទាំងជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មកែច្នៃក្នុងស្រុក។ ឥណ្ឌូនេស៊ីជាប្រទេសផលិតរ៉ែនីគែលឈានមុខគេលើពិភពលោក ខណៈហ្សំប៊ី ជាអ្នកផលិតរ៉ែទង់ដែងធំទី២នៅអាហ្វ្រិក ហើយប្រទេសហ្គីណេ ជាអ្នកផលិតរ៉ែបុកស៊ីតធំជាងគេលើពិភពលោក។
កម្មវិធីនេះនឹងដឹកនាំដោយកម្មវិធីអភិវឌ្ឍន៍ UN និងការិយាល័យសម្របសម្រួលអភិវឌ្ឍន៍ UN ដើម្បីជួយប្រទេសសម្បូរធនធានរ៉ែឱ្យទទួលបានតម្លៃសេដ្ឋកិច្ចកាន់តែច្រើនពីធនធានយុទ្ធសាស្ត្ររបស់ខ្លួន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីធនាគារពិភពលោកមិនចង់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍កសាងមជ្ឈមណ្ឌលទិន្នន័យ?

ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជ្រាបចូលកាន់តែជ្រៅក្នុងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បណ្តាប្…

យុទ្ធនាការបោសសម្អាតមេទ័ពកំពូលៗរបស់​ប្រធានាធិបតីចិន បង្កជាមន្ទិលអំពីសមត្ថភាពធ្វើសង្រ្គាមរបស់ចិន

ចិន បានបោសសម្អាតមេបញ្ជាការយោធាដ៏មានឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ ដែលកំពុងបង្កជា​មន្ទិល​សង្ស័យ​ថា តើ​​មានអ្វីកើតឡើងនៅក្នុងជួរយោធាចិន ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ