រោងចក្រផលិតសំបកកង់

រោងចក្រផលិតសំបកកង់យានយន្តតម្លៃ១៤០លានដុល្លារនៅខេត្តក្រចេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការ


រោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar Tier តម្លៃ១៤០លានដុល្លារស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ម៉ី ស្នួល ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ១០ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ១៨ម៉ឺនកន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រោងចក្រផលិតសំបកកង់
ដោយ

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ដែលចូលរួមធ្វើជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់យានយន្តខាងលើ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Newbustar Group ដែលបានសម្រេចចិត្តក្នុងការបណ្ដាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណ១៤០លានដុល្លារអាមេរិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ម៉ី ស្នួល ក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

ឯកឧត្តមអគ្គលេខាធិការ បានអះអាងថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលជំរុញឱ្យបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាតាំងពីឆ្នាំ២០០៦ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការមានចំនួន២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ១០ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ១៨ម៉ឺនកន្លែង។

មួយវិញទៀតតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ម៉ី ស្នូល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ដូចជាការផលិតសម្ភារៈអគ្គិសនី ផ្គុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបកកង់យានយន្តមានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។

អត្ថបទ សឿន វណ្ណឌេត, រូបភាពឯកសារ

None



អត្ថបទបន្ទាប់


តើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាយ៉ាងណាខ្លះ?

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការម…

ធ្វើដូចម្តេចទើបទទួលបានគោរមងារឧកញ៉ា ហើយត្រូវចំណាយថវិកាអស់ប៉ុន្មាន?

ឧកញ៉ា គឺជាគោរមងារ សម្រាប់រូបវន្ដបុគ្គល ដែលបានបរិច្ចាគធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលជូនជាតិមាតុភូមិ ហើយបច្ចុប្បន្ន ការផ្ដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ