ខេត្តបាត់ដំបង

ខេត្តបាត់ដំបងចាប់ផ្តើមបង្កបង្កើនផលស្រូវបាន៣ម៉ឺនហិកតាហើយ លឿនជាងឆ្នាំមុន


នៅដើមរដូវវស្សាឆ្នាំនេះ បន្ទាប់ពីធ្លាក់ភ្លៀងប៉ុន្មានមេមក ជាទម្លាប់កសិករខេត្តបាត់ដំបង ក៏ដូចជាកសិករនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា បានចាប់ផ្តើមបង្កបង្កើនផលរដូវវស្សារៀងៗខ្លួន ដោយគ្រាន់ចាប់តាំងពីថ្ងៃទី០១ ឧសភា រហូតមកទល់នឹងពេលនេះ ខេត្តបាត់ដំបង បានចាប់ផ្តើមបង្កបង្កើនផលស្រូវវស្សាលើផ្ទៃដីជាង៣ម៉ឺនហិកតាហើយ ។
ខេត្តបាត់ដំបងចាប់ផ្តើមបង្កបង្កើនផលស្រូវបាន៣ម៉ឺនហិកតាហើយ លឿនជាងឆ្នាំមុន(រូបភាព ក្រសួងកសិកម្ម)

លោក ហេង សិទ្ធិ មន្ត្រី​ផែនការ​និង​ស្ថិតិ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា នៅ​ឆ្នាំ​នេះ ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ក្នុង​ខេត្តបាត់ដំបង សម្រាប់​ដើមខែ​ឧសភា​នេះ ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង ៣​ម៉ឺន​ហិ​កតា ពោល​គឺ​លឿន​ជាង​ឆ្នាំ​មុន ខណៈ​ដែល​ដើមខែ​ឧសភា ឆ្នាំ​មុន មាន​តែ​ជាង​១​ម៉ឺន​ហិ​កតា​ទេ គិត​ត្រឹម​ថ្ងៃនេះ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា « ដោយសារ​អនុសាសន៍​រដ្ឋាភិបាល ជំរុញ​ឲ្យ​មានការ​បង្កើន​ផលិត​ស្បៀង​ដើម្បី​ស្តុក​ទុក សម្រាប់​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩​ផង ហើយ​ម្យ៉ាង​បើ​យើង​បង្កបង្កើន​ផល​បាន​លឿន​ទៅ ក៍​ដើម្បី​ឲ្យ​ទាន់​ការ​ហូប​ចុក​របស់​អ្នក​ចំណាកស្រុក​បាន​វិល​ត្រលប់​ចូល​មក​ស្រុក​វិញ​ផង​ដែរ​»​។

បើ​ទោះជា​ការ​ចាប់​ធ្វើ​ស្រូវ​បាន​លឿន​មែន​ក្នុងឆ្នាំនេះ តែ​លោក ហេង សិទ្ធិ បញ្ជាក់​ថា ក្នុង​ទំហំ​ផ្ទៃដី​ដាំ​ស្រូវ​ជាង​៣​ម៉ឺន​ហិ​កតា​នេះ មានស្រុក​សង្កែ ស្រុក​ប​វេ​ល ស្រុក​បាណ​ន់ ស្រុក​ថ្មគោល​ប៉ុណ្ណោះ ក្រៅពី​នេះ ការ​បង្កបង្កើន​ផល​នៅ​មាន​តិចតួច​នៅឡើយ ដោយសារ​ភ្លៀង​ទើបតែ​ចាប់ផ្តើម​ធ្លាក់ និង​ស្រុក​ក្រៅពី​នេះ មិន​មានទឹក​គ្រប់គ្រាន់ ដូចនេះ​ដោយ​ត្រូវ​រង​ចាំ​ភ្លៀង​ធ្លាក់​ឲ្យ​បាន​គ្រប់គ្រាន់​សិន​។

បើ​តាម​លោក​មន្ត្រី​ផែនការ​និង​ស្ថិតិ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​រូប​នេះ កសិករ​ខេត្តបាត់ដំបង​និយម​ដាំ​ស្រូវ​ក្រអូប​ច្រើន​ជាង​ស្រូវ​ធម្មតា ដោយសារ​តែ កសិករ​និយម​ទទួលទាន​ខ្លួនឯង​ផង និង​សម្រាប់​នៅ​ទីផ្សារ​បាន​ថ្លៃ​ផង ។

សូម​ជម្រាប​ថា ក្រៅពី​ដំណាំ​ស្រូវ​ហើយ ខេត្តបាត់ដំបង​ក៏​មាន​ដំណាំ​ឧស្សាហកម្ម ដែល​មាន​សក្តានុពល​មួយ​ចំនួន​ទៀត​ដូច​ជា ពោតក្រហម ដំឡូង​មី សណ្តែកបាយ សណ្តែកសៀង សណ្តែកដី អំពៅ និង​ល្ង​។​ដោយឡែក​ដំណាំ សាកវប្បកម្ម​វិញ​រួម​មាន ពោតស ដំឡូងជ្វា ឱ​ឡឹ​ក និង​បន្លែ​ផ្សេង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង បង្ហាញមហិច្ឆតាប្រែក្លាយគម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញ ទៅជាទីក្រុងមួយដ៏អស្ចារ្យ​

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញកាលពីឆ្នាំមុននោះ បានប្រកាសពីមហិច្ឆតារប…

ឱកាស​ទិញលំនៅឋាន​​អាជីវកម្ម (Shophouse) ពីគម្រោង​ បុរី ប៉េង ហួត!!!

ព័ត៌មាន
បើយើងក្រឡេកមើលការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ