ការព្រមានរបស់សាលារាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ ព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល


រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ ជូនដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់ ក្រសួងសុខាភិបាល បើពុំដូច្នោះទេ នឹងត្រូវប្រឈមនឹងការបិទអាជីវកម្មមិនខាន។
សាលារាជធានីភ្នំពេញព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល

នៅ​ក្នុ​សេចក្តីណែនាំ​នោះ បាន​បញ្ជាក់​ថា ពី​ការ​ប្រុង​ប្រយ័ត្ន ៣​ចំណុច រួម​មាន​៖

១.​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ផែនការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩។

២.​ត្រូវ​រៀបចំ​ឲ្យ​មានទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​លាងដៃ នៅ​មុខ​ច្រក​ទ្វារ​ចេញចូល នឹង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កំ​ដៅ​ភ្ញៀវ​ទាំងអស់ មុន​នឹង​អនុ​ញ្ញា​ឲ្យ​ចូល​ក្នុង​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន។

៣.​ត្រូវ​រក្សា​គម្លាត​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ថ្វី​ត្បិត​តែ អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង​១២២​នាក់​បានជា​សះស្បើយ​អស់ និង​មិន​មាន​រក​ឃើញ​វិជ្ជមាន​ករណី​ថ្មី​ក៏​ពិតមែន តែ​រាជរដ្ឋាភិបាល តំណាង​អង្គការ​សុខភាព​ពិភពលោក រួម​ទាំង​ក្រសួងសុខាភិបាល នៅ​តែ​ព្រមាន​ពី​ស្ថានភាព​អាក្រក់ ថា​អាច​នឹង​កើត​មាន​រលក​ទី​២​នៃ​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ បើសិន​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស និង​មិន​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ដែល​បាន​ដាក់​ចេញ​កន្លង​មក​។

សូម​ជម្រាប​ថ្វី​ត្បិត​តែ​កម្ពុជា លែង​មាន​ករណី​ថ្មី​មែន តែ​ករណី​ឆ្លង​ថ្មី​នៅ​ទូ​ទាំង​ពិភពលោក បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​ភ្លេចខ្លួន ដែល​នាំ​ឲ្យ​មានការ​រីក​រាលដាល​ជា​ថ្មី​នោះ​ឡើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្គ្រែបម៉ាត (GrabMart) កម្មវិធី​ទូរសព្ទដៃ​ដែលផ្ដល់​សេវាដឹកជញ្ជូន​ទំនិញ​ឆាប់​រហ័ស​​ដល់​ផ្ទះលោកអ្នក!

ព័ត៌មាន
កម្មវិធី GrabMart ដែល​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ប្រចាំ​ថ្ងៃ​ឆាប់​រហ័ស ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​សប្តា…

ជីប ម៉ុង បង្ហាញមហិច្ឆតាប្រែក្លាយគម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញ ទៅជាទីក្រុងមួយដ៏អស្ចារ្យ​

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញកាលពីឆ្នាំមុននោះ បានប្រកាសពីមហិច្ឆតារប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ