អាមេរិកចេញច្បាប់វ៉ាក់សាំងថ្មី

អាមេរិកចេញច្បាប់វ៉ាក់សាំងថ្មី និងលុបចោលវិធានការរឹតបន្តឹងសម្រាប់អ្នកដំណើរអន្តរជាតិ


ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិន បានចុះហត្ថលេខាលើច្បាប់វ៉ាក់សាំងថ្មីសម្រាប់អ្នកដំណើរបរទេសតាមផ្លូវអាកាស និងលុបចោលការវិធានការរឹតបន្តឹងការធ្វើដំណើរលើប្រទេសមួយចំនួន ដែលនឹងចូលជាធរមាននៅថ្ងៃទី ៨ វិច្ឆិកា ខាងមុខនេះ។ តាមរយៈច្បាប់ថ្មីៗនេះ ត្រូវបានគេមើលឃើញថា ហាក់មានការបន្ធូរបន្ថយច្រើនជាងមុនសម្រាប់អ្នកដំណើរអន្តរជាតិ។ នេះបើយោងការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ធ្វើការចុះចតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា

ជុំវិញ​ការ​ដាក់​ចេញ​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​សេត​វិមាន​បញ្ជាក់​ថា ចំពោះ​អ្នកដំណើរ​ជា​កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ និង​អ្នក​ដែល​មាន​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន ក៏​ត្រូវ​បាន​លើកលែង​ពី​ការ​តម្រូវ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង មុន​នឹង​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ សម្រាប់​អ្នកដំណើរ​មិនមែន​ភ្ញៀវ​ទេសចរ មក​ពី​ប្រទេស​ចំនួន​៥០ ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ជាង​១០% ក៏​មាន​សិទ្ធិ​ទទួល​បានការ​លើកលែង​ពី​ច្បាប់​នេះ ដើម្បី​ចូល​សហរដ្ឋអាមេរិក​ដែរ ប៉ុន្តែ​អ្នក​ដែល​ទទួល​បានការ​លើកលែង​ជា​ទូទៅ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​រយៈពេល ៦០ ថ្ងៃមុន​ពេល​ហោះហើរ​ទៅ​សហរដ្ឋអាមេរិក​។

កាលពី​ថ្ងៃ​ទី ២០ កញ្ញា សហរដ្ឋអាមេរិក​ធ្លាប់​បាន​ប្រកាស ពី​គម្រោង​នៃ​ការ​ដក​ចេញ​នូវ​ការ​រឹត​បន្តឹង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ពី ៣៣ ប្រទេស​ម្ដង​រួច​ហើយ ក្នុង​នោះ​រួម​មាន ចិន ឥណ្ឌា ប្រេ​ស៊ី​ល និង​អឺរ៉ុប​ជាដើម​។ បើ​តាម​ផែនការ អ្នកដំណើរ​តាម​ផ្លូវអាកាស​ទាំងអស់ ដែល​ចូល​មក​សហរដ្ឋអាមេរិក ត្រូវ​តែ​ជា​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​តម្រូវ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ ១៩ មុន​ការ​ហោះហើរ​របស់​ពួក​គេ​ទៅ​កាន់​សហរដ្ឋអាមេរិក ព្រមទាំង​ផ្តល់​លទ្ធផល​តេស្ត​អវិជ្ជមាន​ទៅ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ផង​ដែរ​។

សូម​រំឭក​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​នៅ​ដើមឆ្នាំ ២០២០ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដូចនេះ​គិត​មក​ទល់​ពេល​នេះ គឹ​មាន​រយៈពេល​ជាង ១ ឆ្នាំ កន្លះ មក​ហើយ​។ ទោះ​យ៉ាងណា ក្រោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​មានការ​កើនឡើង សហរដ្ឋអាមេរិក​ក៏​បាន​សម្រេចចិត្ត​បើក​ដំណើរ​ប្រទេស​ជា​បណ្ដើរ​ៗ​ឡើង​វិញ​។ 

ជាក់ស្ដែង សហរដ្ឋអាមេរិក​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ច្រើន​ជាងគេ​ផង​ដែរ ខណៈ​ពេល​ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក​បាន​ទទួល​ការ​ណែនាំ​ពី រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ អាយុ​ចាប់ពី ៥ ទៅ ១១ ឆ្នាំ ផង​ដែរ​។ សូម​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​ចាក់​ជូន​កុមារ​ទាំងនោះ ជា​ប្រភេទ​វ៉ាក់សាំង Pfizer ដែល​មាន​កម្រិត​ទាប​ប្រើ​សម្រាប់​តែ​កុមារ ឬ​ស្មើ មួយ​ភាគ​បី នៃ​កម្រិត​ប្រើ​សម្រាប់​មនុស្ស​ពេញវ័យ ដើម្បី​ការពារ​កុមារ​ពី​ការ​ប្រឈម​ហានិភ័យ​នៃ​ការ​រលាក​បេះដូង​៕

អត្ថបទ​ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយកWHO៖ ការបញ្ចប់វិបត្តិកូវីដ នៅតែមានឧបសគ្គដោយសារ វិសមភាពនៃការទទួលបានវ៉ាក់សាំង

ព័ត៌មាន
អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស លើកឡើងថា វិសមភាពក្នុងការទទួលបានវ៉ាក់សាំងនៃប្រទេសនៅទូទាំងពិភពលោកនៅតែមាន ពិសេសប្រទេសក្រីក្រកំ…

WTO យល់ព្រមបើកការសើបអង្កេតលើករណីចិនដាក់ពន្ធលើសលុបលើស្រានាំចូលពីអូស្ត្រាលី

ព័ត៌មាន
នៅទីបំផុត អង្គការពាណិជ្ជកម្មពិភពលោក WTO បានយល់ព្រមបង្កើតឲ្យមានក្រុមប្រឹក្សាដោះស្រាយជម្លោះពាណិជ្ជកម្មមួយ ដើម្បីដោះស្រាយបណ្ដឹងរបស់ទីក្រុងកង់បេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ