វិសមភាពវ៉ាក់សាំង

WHOថាគ្មានប្រទេសណាមួយអាចគេចផុតពីកូវីដ១៩បានទេ បើនៅតែមានវិសមភាពវ៉ាក់សាំង


ប្រធានអង្គការសុខភាពពិភពលោក បានចេញមកព្រមានខ្លាំងៗថា គ្មានប្រទេសណាមួយអាចគេចចេញពីកូវីដ១៩បាននោះទេ ប្រសិនបើវិសមភាពវ៉ាក់សាំងនៅតែបន្តកើតមានខ្លាំងឡើងៗ។ ប្រតិកម្មពីសំណាក់ប្រមុខដឹកនាំ WHO បែបនេះ ធ្វើឡើងស្របពេលដែលប្រទេសអ្នកមានមួយចំនួន កំពុងប្រញ៉ាប់ប្រញាល់ ជំរុញការចាក់វ៉ាក់សាំងដូសជំរុញរៀងៗខ្លួន រហូតឈានដល់ការចាក់ ដូសទី៤ទៀតក៏មាន។ ប្រការនេះ ត្រូវបានអ្នកជំនាញ WHO អះអាងថា ជាការបង្កើនវិសមភាពវ៉ាក់សាំងកាន់តែខ្លាំង ហើយបានរួមចំណែកធ្វើឲ្យកូវីដ១៩បន្តរាលដាលកាន់តែយូរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP
WHO: វិសមភាពវ៉ាក់សាំង នឹងធ្វើឱ្យគ្រប់ប្រទេសមិនអាចគេចផុតពីកូវីដ១៩បានទេ
ដោយ

លោក តេ​ត្រូ​ស ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ទទូច​ហើយ​ទទូច​ទៀត​ថា អាទិភាព​ចំបង​នៅ​ក្នុង​ពេល​នេះ និង ទៅ​ថ្ងៃ​អនាគត គឺ​ការ​ផ្តល់​វ៉ាក់សាំង​ដល់​ជន​ងាយ​រង​គ្រោះ​នៅ​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ពិភពលោក ជា​ជាង​ការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​បន្ថែម ដល់​អ្នក​ដែល​បាន​ចាក់​រួច​។

លោក​តេ​ត្រូ​ស បាន​ស្តីបន្ទោស​ចំ​ៗ​ថា​៖ គ្មាន​ប្រទេស​ណាមួយ អាច​គេច​ចេញ​យករួចខ្លួន​ពី​កូ​វី​ដ​១៩​បាន​ទេ ព្រោះថា​វិសមភាព​វ៉ាក់សាំង​កូ​វី​ដ​១៩​នឹង​ធ្វើ​ឲ្យ​កូ​វី​ដ​មាន​ជី​វីត​រស់នៅ​ជុំវិញ​ខ្លួន​យើង​ដដែល​។

ថ្នាក់ដឹកនាំ WHO រូប​នេះ​បាន​ពន្យល់​ថា ការ​ដែល​ប្រទេស​ឬ​តំបន់​មួយ​ចំនួន​នៅ​តែ​បន្ត​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ គឺជា​សញ្ញា​បង្ហាញ​ថា ឱកាស​នៃ​ការ​បំប្លែង​ខ្លួន​របស់​កូ​វី​ដ​១៩ នឹង​មាន​កាន់តែ​ច្រើន កាន់តែ​គ្រោះថ្នាក់ កាន់តែ​កាច​សាហាវ និង​កាន់តែ​ពិបាក​ទប់ស្កាត់​។ 

ជាក់ស្តែង​តំបន់​អាហ្វ្រិក ដែល​មាន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​រួច​ក្នុង​កម្រិត​តិចតួច​បំផុត បាន​ក្លាយជា​តំបន់​ដែល​រក​ឃើញ​កូ​វី​ដ​១៩​អូ​មី​ក្រុង​ដំបូង​គេ ហើយ​ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​មេរោគ​បំប្លែង​ខ្លួន​គួរ​ឲ្យ​ព្រួយបារម្ភ និង​កំពុង​គំរាមកំហែង​ពិភពលោក​សារ​ជា​ថ្មី​។

បើ​តាម​របាយការណ៍​ពី​អង្គ​សុខភាព​ពិភពលោក យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ជិត​៧០%​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​កូ​វី​ដ​១៩១​ដូ​ស ខណៈ​អ្នក​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​តិច មិន​ដល់​១០%​ផង ដែល​បាន​ទទួល​វ៉ាក់សាំង​មួយ​ដូ​ស​ដូច​គ្នា​។

គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២២​ខែធ្នូ អូ​មី​ក្រុង ដែល​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង បាន​រាលដាល​ទៅ ១០៦​ប្រទេស​និង​ដែនដី​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​ពី​អង្គការ​សុខភាព​ពិភពលោក​៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយក្រុមហ៊ុននាំចេញ ចំពេលសេដ្ឋកិច្ចកំពុងរងភាពរង្គោះរង្គើ

ព័ត៌មាន
ប្រទេសចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយដល់ក្រុមហ៊ុននាំចេញ និងនាំចូលទំនិញ ខណៈពេលដែលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសមហាអំណាចលេខ២លើល…

គណៈកម្មការអូឡាំពិកចិនអះអាងថា ករណីកូវីដ១៩ ពិសេសប្រភេទអូមីក្រុង នឹងកើនឡើងតាមរយៈការមកដល់របស់កីឡាករបរទេស

ព័ត៌មាន
គណៈកម្មការរៀបចំកីឡាអូឡាំពិករដូវរងារក្នុងប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៣ធ្នូថា ប្រទេសចិនទំនងជាត្រូវកត់ត្រាពីករណីឆ្លងកូវីដ១៩ថ្មីៗជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ