បើទោះបីសេចក្តីប្រកាសព័ត៌មានមិនបានបង្ហាញថា តើមានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន ឬនរណាជាជនល្មើសដែលបានផលិត ចែកចាយ ឬ នាំចូលអាហារខូចគុណភាព និងមានសារធាតុគីមីទាំងនេះ មកលក់នៅក្នុងទីផ្សារកម្ពុជាក៏ដោយ ប៉ុន្ដែ អាហារខូចគុណភាព និងមានជាតិគីមីជាង១០០តោន ដែលសមត្ថកិច្ចចាប់បាន នឹងត្រៀមកម្ទេចចោល បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋចំពោះសុវត្ថិភាពចំណីអាហារ ដែលប្រជាជនកំពុងបរិភោគប្រចាំថ្ងៃ។
ការបង្ក្រាប និងការរឹបអូសពីជនល្មើសដែលបានចរាចរណ៍ ស្តុកទុក និងផលិតដោយខុសច្បាប់នូវអាហារខូចគុណភាព និងមានសារធាតុគីមីជាង១០០តោន គឺនឹងធ្វើឡើងតាមការបង្គាប់របស់តុលាការនៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងអង្គទូត ស្ថាប័នតុលាការ អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនផងដែរ៕
None