អត្ថបទពាណិជ្ជកម្ម

អ្នក​ណា​ខ្លះ​កំពុងប្រើ Viber? ឥឡូវនេះ Viber បង្កើតមុខងារ Chat Extensions ដ៏ទំនើប ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់


Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយនៅលើពិភពលោក បានប្រកាសពីកម្មវិធី Chat Extensions ថ្មីដែលមានលក្ខណៈច្នៃប្រឌិតដោយផ្តល់ឱ្យអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់ នូវវិធីថ្មីៗជាច្រើន ដើម្បីបង្ហាញពីខ្លួនឯង និងគ្រប់គ្រងការសន្ទនារបស់ពួកគេយ៉ាងងាយស្រួល។
viber
ដោយ

ដំណើរការប្រើប្រាស់ជាផ្លូវការនៅខែធ្នូឆ្នាំ 2016 Chat Extensions របស់ Viber បង្កើនភាពងាយស្រួល ដោយមិនចាំបាច់ចាកចេញពីការសន្ទនា ហើយអាចឲ្យអ្នកប្រើប្រាស់ធ្វើការស្វែងរក និងចែករំលែកភ្លាមៗនូវ GIFs និងវីដេអូ YouTube ដើម្បីផ្ញើបទចម្រៀងពី Spotify កន្លែងញ៉ាំអាហារពី Yelp និងមានច្រើនទៀត។

មុខងារ Chat Extensions

Viber Shouts គឺជាមធ្យោបាយថ្មីមួយសម្រាប់អ្នកប្រើ Viber ដើម្បីចែករំលែកសារជាមួយផ្ទៃខាងក្រោយចម្រុះពណ៌ និងធ្វើឲ្យសារសំខាន់របស់ពួកគេ មានភាពលេចធ្លោជាងសារដទៃទៀត។ ជាមួយនឹងសារដែលមានជម្រើសផ្ទៃខាងក្រោយសរុបជាង 20 Viber នឹងផ្តល់ជូននូវផ្ទៃខាងក្រោយបន្ថែមទៀតនៅទូទាំងពិភពលោក និងនៅតាមតំបន់នៅពេលអនាគត។ 

Chat Extensions

Favorites គឺជា Chat Extension ថ្មីមានអត្ថប្រយោជន៍អាចរក្សារទុកបាននូវអ្វីដែលអ្នកប្រើប្រាស់ចូលចិត្ត និង GIFs សំខាន់ៗ ក៏ដូចជា links និងវីដេអូ YouTube នៅក្នុងកន្លែងរក្សាទុកតែមួយ។ អ្នកប្រើប្រាស់អាចទាញយក GIFណាមួយ links និងវីដេអូ YouTube ដែលពួកគេបានទទួលក្នុង Viber ហើយអាចរក្សាទុកនៅក្នុង Favorites របស់ពួកគេ។ ក្រោយមកទៀត ពួកគេអាចចូលប្រើវាបានយ៉ាងងាយស្រួលដោយប្រើ Chat Extension សម្រាប់ការសន្ទនាផ្សេងៗទៀតនៅ​លើ Viber ហើយចែករំលែកភ្លាមៗនៅលើម៉ាស៊ីនតែមួយ។ 

Location គឺជាបទពិសោធន៍នៃការចែកចាយទីតាំងដ៏សម្បូរបែបជាមួយនឹងព័ត៌មានពាក់ព័ន្ធជាច្រើន ក៏ដូចជាទីតាំងដែលនៅក្បែរៗ ដើម្បីចែកចាយទៅក្នុងការសន្ទនារបស់អ្នក។ សារទីតាំងថ្មីរួមបញ្ចូលប៊ូតុង «បើក»នៃទីតាំងជាក់លាក់មួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសកម្មវិធីរុករករបស់ពួកគេ។ ទាក់ទងនឹងភាពឯកជនវិញ លក្ខណៈពិសេសនេះ ត្រូវបានអនុញ្ញាតសម្រាប់តែអ្នកប្រើដែលបានផ្ដល់សិទ្ធិសម្រាប់ Viber ចូលទៅទីតាំងរបស់ពួកគេប៉ុណ្ណោះ ហើយទីតាំងនោះត្រូវបានស្នើសុំលុះត្រាតែអ្នកប្រើប្រាស់ទាញយកទីតាំងសម្រាប់កម្មវិធី Chat Extension ដើម្បីចែករំលែកវាជាមួយមិត្តភក្តិរបស់ពួកគេ។

ចាប់តាំងពីបើកដំណើរការមក Viber បានសហការជាមួយដៃគូ និងសេវាកម្មជាង 20 ទូទាំងពិភពលោក និងក្នុងស្រុក ទៅលើ Chat Extensions ជាច្រើនដូចជា GIPHY និង Tenor សម្រាប់ GIFs YouTube សម្រាប់វីដេអូអនឡាញ Spotify សម្រាប់ការស្តាប់តន្ត្រីអនឡាញ និងជាមួយដៃគូដទៃទៀត សម្រាប់ព័ត៌មាន ការកម្សាន្ត កីឡា និងម្ហូបអាហារ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកប្រើប្រាស់ Viber បានចូលដំណើរការ Chat Extensions ច្រើនជាង 4,5 ពាន់លានដង ធ្វើឱ្យវាជាកម្មវិធីមួយដែលរីកលូតលាស់លឿនបំផុតសម្រាប់ការទំនាក់ទំនង។

Chat Extensions ដែលមានដូចជា Viber Shouts, Favorites និង Location នឹងបង្ហាញខ្លួនជាបណ្តើរ ៗ ជុំវិញពិភពលោកហើយសម្រាប់កម្មវិធី Viber នៅលើទូរស័ព្ទចល័ត ដូចជា iPhone និង Android ។ Viber បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើនបទពិសោធការទំនាក់ទំនងសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធីនេះនៅទូទាំងពិភពលោក។ ការណែនាំអំពីកម្មវិធីជជែកកំម្សាន្ដថ្មី ៗ ចំនួន 3 គឺស្របតាមយុទ្ធសាស្រ្តរបស់យើងដើម្បីរក្សា Viber ជាកម្មវិធីដ៏មានអនុភាព និងរំជើបរំជួលដើម្បីជជែកតាមស្ទីល និងម៉ូដផ្សេងៗគ្នា។

Djamel Agaoua នាយកប្រតិបត្តិរបស់ Viber បានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបហើយជឿជាក់ថា ការជំរុញនៃការជជែកនេះ រួមជាមួយការប្តេជ្ញាចិត្តរបស់យើងចំពោះភាពសាមញ្ញ និងភាពឯកជន នឹងបន្តធ្វើឱ្យបទពិសោធន៍របស់ Viber មានភាពពិសេស និងតែមួយគត់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប»។

សូមបញ្ជាក់ថា នៅក្រុមហ៊ុន Rakuten Viber យើងធ្វើការតភ្ជាប់មនុស្សគ្រប់ៗគ្នា។ ដោយមិនខ្វល់ថា តើពួកគេជានរណា ឬមកពីណានោះទេ។ មូលដ្ឋានអ្នកប្រើប្រាស់សកលរបស់យើង មានលទ្ធភាពទទួលបាននូវលក្ខណៈពិសេសជាច្រើនដូចជាការជជែកកម្សាន្តជាមួយដៃគូមួយទល់មួយ ការហៅជាវីដេអូ ការផ្ញើសារជាក្រុម និងការធ្វើបច្ចុប្បន្នភាព និងការពិភាក្សាជាមួយនឹងម៉ាកនិងតារាល្បី ៗ ដែលពួកគេចូលចិត្ត។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាពនិង អាចចែក​រំលែកនូវការសប្បាយរីករាយរបស់ពួកគេដោយមិនខ្វាយខ្វល់អំពីអ្វីទាំងអស់។ ក្រុមហ៊ុន Rakuten Viber គឺជាផ្នែកមួយនៃក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុន​ឈានមុខគេលើផ្នែកប្រព័ន្ឋអេឡិចត្រូនិច និងសេវាកម្មហិរញ្ញវត្ថុ។ Viber គឺជាបណ្តាញទំនាក់ទំនងផ្លូវការរបស់ក្លឹបបាល់ទាត់ដ៏ល្បីរបស់អេស្ប៉ាញគឺក្លឹប Barcelona និងជាដៃគូររបស់ Golden Warriors ក្នុងការផ្ញើសារបន្ទាន់ភ្លាមៗ និងជាផ្លូវការ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាហារខូចគុណភាពនិងមាន​ជាតិ​គីមី​ជាង​១០០​តោន​នឹងកម្ទេច​ចោល​នៅ​ថ្ងៃ​ទី១៤ មិថុនា

ព័ត៌មាន
បច្ចុប្បន្នអាហារខូចគុណភាព និងអាហារដែលមានសារធាតុគីមី បានក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ។ ជាក់ស្តែង មានអាហារខូចគុណភា…

ក្រុមហ៊ុន TOYOTA វិនិយោគ ១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab នៅតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុន TOYOTA Motor Corp បានព្រមព្រៀងវិនិយោគ ១ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនផ្ដល់សេវាចែករំលែកយាន្តជំនិះ Grab ប្រចាំតំបន់អា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ