គន្លឹះអាជីវកម្ម

ឧក​ញ៉ា កែវ មុំ បង្ហើប​ពី​កង្វះ​ខាត​១៥​ចំណុច​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រឈម​ការ​បិទ​ទ្វារ


លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​អគ្គនាយិកា​ក្រុមហ៊ុន​នំ​ស្រួយ​លីលី ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​«សហគ្រាស​ល្អ​បំផុត»​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​២០១៥ បាន​បង្ហើប​ពី​ចំណុច​អវិជ្ជមាន​១៥​យ៉ាង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន ឬ​សហគ្រាស អាច​ប្រឈម​នឹង​ការ​ដួល​រលំ។
លោក​ជំទាវ​ឧកញ៉ា កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ នំ​ស្រួយ លីលី។ រូបភាពពី​ហ្វេសប៊ុក
ដោយ

១. ធ្វើ​អាជីវកម្ម តែ​ពុំ​មាន​ជំនាញ​លើ​អាជីវកម្ម​ដែល​ខ្លួន​កំពុង​ធ្វើ 

លោក​ជំទាវ​ធ្លាប់​បរាជ័យ​ម្តង​រួច​មក​ហើយ ចំពោះ​អាជីវកម្ម​អាវ​ជជុះ​កាល​ពី​ទសវត្សរ៍​៩០ ដោយសារ​តែ​លោក​ជំទាវ​មិន​មាន​ចំណេះដឹង​លើ​ទីផ្សារ​សម្លៀក​បំពាក់​ជជុះ។ កាល​នោះ អ្នកស្រី​បាន​ជឿ​តាម​គ្នីគ្នា ដោយ​គ្មាន​មូលដ្ឋាន​ចំណេះដឹង​គ្រប់​គ្រាន់​ផ្នែក​ទីផ្សារ​ខោ​អាវ​ជជុះ​នៅ​កម្ពុជា ទើប​បណ្តាល​ឲ្យ​លោក​ជំទាវ​ខាត​បង់​យ៉ាង​ចាស់​ដៃ។

២. ផ្តេកផ្តួល ដោយ​មិន​ធ្វើការ​អភិវឌ្ឍ​ផលិតផល ឬ​សេវាកម្ម (Update)

លោក​ជំទាវ​បាន​ប្រៀបធៀប​រវាង​ក្រុមហ៊ុន Nokia ដែល​ជា​ក្រុមហ៊ុន​យក្ស​ផ្នែក​ទូរស័ព្ទ​ដៃ ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិន​បាន​ធ្វើការ​អភិវឌ្ឍ ដែល​ធ្វើ​ក្រុមហ៊ុន​នេះ​បរាជ័យ។ ខុស​ពី​គ្នា​ស្រឡះ​ពី​ក្រុមហ៊ុន Apple ដែល​តែងតែ Update កម្មវិធី​ថ្មីៗ​រៀងរាល់​ឆ្នាំ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​ឈរ​ជើង​លើ​ទីផ្សារ​អន្តរជាតិ និង​មាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។

៣. ខ្វះ​ភាព​ជឿជាក់​ខ្លួន​ឯង ដែល​ងាយ​នឹង​ដក​ថយ​នៅ​ពេល​ជួប​បញ្ហា 

ការ​ជឿជាក់​និង​មាន​ភាព​ច្បាស់លាស់ ទោះ​បី​ជួប​បញ្ហា​អ្វី​ក៏​ដោយ ក៏​អាច​ប្រឈម​មុខ​ក្នុង​ការ​ដោះស្រាយ​បាន​ដែរ។      

៤. បង្កើត​អាជីវកម្ម​ដោយ​មិន​មាន​ភាព​ស្មោះត្រង់ ឬ​កុហក​បោកប្រាស់​អតិថិជន និង​ភាគហ៊ុនិក ដែល​ធ្វើ​អាជីវកម្ម​នោះ​មិន​មាន​ភាព​យូរ​អង្វែង។

៥. ផ្តល់​​ការងារ​ឲ្យ​អ្នក​ក្រោម​បង្គាប់​ធ្វើ ប៉ុន្តែ​មិន​ទុក​ចិត្ត ដែល​ធ្វើ​ឲ្យ​កូនចៅ​មិន​សប្បាយ​ចិត្ត ហើយ​ការងារ​ជា​ច្រើន​នឹង​ធ្លាក់​លើ​ខ្លួន​វិញ។ លោក​ជំទាវ​ផ្តល់​គំនិត​ថា ការ​មិន​ទុក​ចិត្ត​អ្នក​ក្រោម​បង្គាប់ ហាក់​ដូចជា​ធ្វើ​បាប​ខ្លួន​ឯង​ដូច្នេះ​ដែរ ពីព្រោះ​ការងារ​ទាំង​ឡាយ​នឹង​ធ្លាក់​លើ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​មិន​មាន​ពេល​វេលា​ទៅ​រៀនសូត្រ និង​រក​គំនិត​ថ្មីៗ​មក​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន។  

៦. សម្បូរ​ពាក្យ​ដោះសារ​ (លេស​ច្រើន) នៅ​ពេល​ជួប​បញ្ហា ដោយ​មិន​ខំ​ដោះស្រាយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

៧. ការ​បន្ធូរ​ដៃ​នៅ​ពេល​ជោគជ័យ ដែល​កត្តា​នេះ​បាន​បង្ក​ឲ្យ​អាជីវកម្ម​មិន​ទៅ​មុខ​ឬ​បរាជ័យ។

៨.កង្វះ​ភាព​យក​ចិត្ត​ទុក​ដាក់ (Focus)។ លោកជំទាវ​បាន​ពន្យល់​ថា នំ​ស្រួយ​លីលី បាន​ទទួល​ជោគជ័យ គឺ​ដោយសារ​ការ​យក​ទុក​ដាក់ (Focus) លើ​ផលិតផល​តែ​មួយ ដោយ​មិន​ស្រវា​អាជីវកម្ម​ប្រភេទ​ផ្សេង​ទៀត​ឡើយ។ បើ​ចង់​ពង្រីក​ទីផ្សារ នំស្រួយ​លីលី គ្រាន់​តែ​នាំ​ផលិត​ផល​នេះ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក គឺ​ជា​ការ​ស្រេច។

៩. មិន​ស្តាប់​យោបល់​កូនចៅ ព្រោះ​អាង​ខ្លួន​ជា​ថៅកែ ដោយ​មិន​ខ្វល់​ពី​ការ​ផ្តល់​យោបល់​ពី​ថ្នាក់​ក្រោម​និង​អ្នក​ខាង​ក្រៅ។

១០. គ្រប់គ្រង​ហិរញ្ញ​វត្ថុ​មិន​បាន​ល្អ ដោយ​ចាយ​វាយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ និង​ចាយ​មិន​ត្រូវ​ខ្ទង់​ជា​ដើម។

១១. ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ ដែល​ងាយ​កាច់​ចង្កូត​ក្រុមហ៊ុន​ឲ្យ​ធ្លាក់​ទឹក។

១២. មិន​ចេះ​បត់​បែន​តាម​កាលៈទេសៈ និង​សម័យ​កាល ដែល​ប្រកាន់​គំនិត​អភិរក្ស​និយម​ជ្រុល ដោយ​បោះបង់​គំនិត​ថ្មីៗ។

១៣. មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​ពង្រីក​អាជីវកម្ម ពោល គឺ​ធ្វើ​អាជីវកម្ម​ដូច​ការ​លក់ដូរ​លក្ខណៈ​គ្រួសារ។

១៤. ប្រសិន​បើ​សហគ្រាស​តូច មិន​គួរ​យក​លុយ​ច្រើន​ទៅ​ជួល​អ្នក​គ្រប់គ្រង​នោះ​ទេ ប៉ុន្តែ ប្រសិន​បើ​ក្រុមហ៊ុន​ធំៗ គឺ​ទាល់​តែ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ជួល​មនុស្ស​ដែល​ពូកែ​ឲ្យ​មក​គ្រប់គ្រង​ជំនួស។ 

១៥. គួរ​ជឿ​លើ​ព្រេង​វាសនា និង​ឧបនិស្ស័យ ដោយ​សម្លឹង​រក​ជំនួញ​​ណា ដែល​ខ្លួន​ស្រឡាញ់​និង​មាន​ឧបនិស្ស័យ ទើប​ជំនួញ​នោះ​ជោគជ័យ។ លោក​ជំទាវ​ឧកញ៉ា កែវ មុំ បាន​ពន្យល់​ថា ការ​ធ្វើ​អាជីវកម្ម ឬ​មុខ​ជំនួញ​ណា ដែល​ខ្លួន​មិន​ស្រឡាញ់​និង​មិន​ចូល​ចិត្ត គឺ​ជា​ការ​ប្រឈម​នឹង​ភាព​បរាជ័យ៕ 

None



អត្ថបទបន្ទាប់


បន្ទាប់ពី​​​​ផ្សាយ​បាន​២៤​ឆ្នាំ​ កាសែត​ខេមបូឌាដេលី​ប្រកាស​បិទ​ហើយ!

បន្ទាប់​ពី​ដំណើរការ​បាន​​២៤​ឆ្នាំ​និង​១៥​​ថ្ងៃ កាសែត​ខេមបូឌាដេលី បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ទី៣ កញ្ញា ថា ខ្លួន​នឹង​ជម្រាប​លា​កម្ពុជា​ប្…

ប្រតិកម្ម​នានា​របស់​អ្នក​កាសែត​ជុំវិញ​ការ​បិទ​កាសែត​​ ខេមបូឌាដេលី

នៅថ្ងៃទី៤ កញ្ញា ឆ្នាំ​២០១៧ កាសែត​ភាសា​អង់គ្លេស​ចំណាស់​២៤ឆ្នាំ ខេមបូឌាដេលី បាន​សម្រេច​បិទ​ទ្វារ​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ហើយ បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ