គំនិត​អាជីវកម្ម

អាជីវកម្ម​៤​វិស័យ​ដែល​ប្រជាជន​ខ្មែរ​មិន​គួរ​មើល​រំលង​នៅ​ទីក្រុង​យ៉ាងហ្គូន


បច្ចុប្បន្ន មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ដែល​មាន​របរ​រកស៊ី​​ចំណេញ​កាក់​កប ប៉ុន្តែ បែរ​ជា​មិនដឹង​ថា​យក​លុយ​របស់​ពូកគេ​ទៅ​វិនិយោគ​លើ​វិស័យ​អ្វី និង​វិនិយោគ​នៅ​ឯណា។
អាជីវកម្ម​មួយ​ចំនួន ដែល​លោក​អ្នក​គួរតែ​ក្រឡេក​រក​មើល​ឱកាស​វិនិយោគ​​នៅ​ទីក្រុង​យ៉ាងហ្គូន ប្រទេស​មីយ៉ាន់ម៉ា។
ដោយ

ជាក់ស្តែង ទាក់ទង​នឹង​ឱកាស​ការងារ និង​អាជីវកម្ម​នៅ​ទីក្រុង​យ៉ាងហ្គូន ដែល​ជា​ទីក្រុង​មួយ​ស្ថិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នេះ ហាក់​ដូចជា​នៅ​មាន​សភាព​តូច​ចង្អៀត​នៅ​ឡើយ។ តូច​ចង្អៀត​ដោយសារ​តែ​ទីក្រុង​នេះ​កំពុង​ខ្វះខាត​នូវ​ការ​ផ្គត់ផ្គង់​អាជីវកម្ម និង​ការងារ​មួយ​ចំនួន​ដើម្បី​បំពេញ​តម្រូវការ​រស់នៅ​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រជាជន​នៅ​ទីនោះ។ ហើយ​នេះ​គឺ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ ដែល​ចង់​ប្រើប្រាស់​ថវិកា​និង​ទុន​ដែល​ខ្លួន​មាន​ស្រាប់ ដើម្បី​វិនិយោគ​លើ​អាជីវកម្ម​មួយ​ចំនួន នៅ​ទីក្រុង​យ៉ាងហ្គូន។

១. អាជីវកម្ម​សាងសង់​និង​សំណង់​ស៊ីវិល 

យើង​សង្កេត​មើល​ឃើញ​ថា មីយ៉ាន់ម៉ា​គឺ​ជា​ប្រទេស​មួយ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍ​នៅ​ឡើយ។ ដូច្នេះ​ហើយ ការ​ដាក់​ទុន​ទៅ​លើ​អាជីវកម្ម​សាងសង់ និង​ការ​ធ្វើ​សំណង់​ស៊ីវិល​ផ្សេងៗ គឺ​ជា​ឱកាស​មួយ​ដែល​ល្អ​បំផុត​ដែល​ប្រជាជន​ខ្មែរ​អាច​ពិចារណា​ដាក់​ទុន​ក្នុង​ការ​វិនិយោគ​ទៅ​លើ​វិស័យនេះ។

២. ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ទីផ្សារ​លក់​សម្ភារៈ​ផ្សេងៗ

ជាទូទៅ មីយ៉ាន់ម៉ា​ហាក់​ដូចជា​មាន​ភាព​ខ្វះខាត​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​​របប​អាហារ​ហូប​ចុក និង​សម្ភារៈ​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម ដែល​មាន​ដូចជា អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ គ្រឿង​ទេស សម្ភារៈ​សំណង់ ការិយាល័យ​ ឬ​សិក្សា សម្ភារៈ​ផ្ទះបាយ ព្រមគ្នា​ជាមួយ​នឹង​ភេសជ្ជៈ​ផ្សេងៗ​ រួមមាន កាហ្វេ​ជាដើម។ ភាព​ខ្វះខាត​នេះ បាន​បង្ក​ផលវិបាក​ជា​ច្រើន​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ទីនោះ ក៏​ដូចជា​ជន​បរទេស ឬ​វិនិយោគិន​ផ្សេងៗ ដែល​កំពុង​ប្រកប​របរ​ការងារ​នៅ​ទីនោះ។ ហេតុ​ដូច្នេះ​ហើយ សម្រាប់​ប្រជាជន​ខ្មែរ​ដែល​មាន​ចំណូល​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​ផ្នែក​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ និង​ទីផ្សារ​ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងៗ គួរតែ​ពិចារណា​បោះទុន​នៅ​ទីក្រុង​យ៉ាងហ្គូន​នេះ។

៣. ការ​ជួល ឬ​លក់​អាផាតមេន ផ្ទះ ខុនដូ និង​សណ្ឋាគារ

បច្ចុប្បន្ន យ៉ាងហ្គូន គឺ​ជា​ទីក្រុង​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ជនបរទេស​ដែល​បាន​ធ្វើការ​ចំណាក​ស្រុក​ពី​​ប្រទេស​របស់​ខ្លួន​​ដើម្បី​​ប្រកប​របរ​ និង​ការងារ​នៅ​ទីនេះ។ មួយ​វិញ​ទៀត គេ​ក៏​សង្កេត​ឃើញ​នូវ​ការ​ហូរចូល​នៃ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ផ្សេងៗ​នៅ​ទីនោះ ផង​ដែរ។ 

យ៉ាង​ណា​មិញ ពួកគេ​ហាក់​ដូចជា​មាន​ការ​រអ៊ូ​រទាំ​ជុំវិញ​តម្លៃ​ជារួម នៃ​អាផាតមេន ផ្ទះ ខុនដូ និង​សណ្ឋាគារ​នៅទីនោះ។ បើ​ទោះ​បី​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​តម្លៃ​យ៉ាង​ណា ក៏​ពួកគេ​ត្រូវតែ​សម្រេច​ចិត្ត​ទទួល​យក​នូវ​តម្លៃ​នេះ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​អាផាតមេន ផ្ទះ ខុនដូ និង​សណ្ឋាគារ នៅ​មាន​​តិចតួច​នៅ​ឡើយ។

៤. ការ​បើក​សាលារៀន​ឯកជន​ផ្សេងៗ

ទាក់ទង​ទៅ​នឹង​ការ​ផ្គត់ផ្គង់​លើ​ផ្នែក​សាលារៀន ទីក្រុង​យ៉ាងហ្គូន​ហាក់​នៅ​មាន​ភាព​ខ្វះខាត​ច្រើន​នៅ​លើ​ការ​បើក​សាលារៀន​អន្តរជាតិ ដែល​មាន​គុណភាព​ល្អ សម្រាប់​បំពេញ​​សេចក្តី​ត្រូវការ និង​ការពង្រឹង​ទៅ​លើ​វិស័យ​អប់រំ នៅឡើយ។ ដូចនេះ សម្រាប់​ប្រជាជន​ខ្មែរ​ដែល​មាន​គោល​បំណង​ក្នុង​ការ​បង្កើត​សាលា​អន្តរជាតិ សាលា​បណ្តុះបណ្តាល​លើ​ផ្នែក​ភាសា និង​សាលា​បណ្តុះ​បណ្តាល​លើ​ជំនាញ ទីក្រុង​យ៉ាងហ្គូន គឺ​ជា​ទិសដៅ​ដែល​មាន​សក្តានុពល​ជា​ទីបំផុត។

គួរកត់សម្គាល់ថា កម្ពុជា​មាន​ជើង​ហោះហើរ​ត្រង់​រវាង​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​យ៉ាងហ្គូន​រួច​ហើយ ដោយ​ជារៀងរាល់ថ្ងៃ មាន​ជើង​ហោះហើរ​ត្រង់​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត ដោយ​ចាប់​ផ្តើម​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង ១១:១០​នាទី​យប់ ហើយ​ទៅ​ដល់​ទិសដៅ​នៅ​វេលាម៉ោង ១២ និង​៤០នាទី រំលងអធ្រាត្រ៕




អត្ថបទបន្ទាប់


ពលរដ្ឋខ្មែរជាង៨០%​ខ្វះ​ចំណេះដឹងហិរញ្ញវត្ថុ ជាដើមចមនៃបំណុលវ័ណ្ឌក

ព័ត៌មាន
ពលរដ្ឋកម្ពុជាប្រមាណតែ១៨ភាគរយប៉ុណ្ណោះ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពោល ចេះប្រើប្រាស់កម្ចីដើម្បីឲ្យមានភាពរីកចម្រើន ខណៈជាង៨០ភាគរយទៀត គ្មានច…

កង្វះប្លង់មេច្បាស់លាស់ពីរដ្ឋ នៅតែជាបន្លាក្នុងកែវភ្នែកអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

ព័ត៌មាន
ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានលើកឡើងថា កង្វះប្លង់មេនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅតែជាកត្តាប្រឈមមួយ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ