វិស័យសេដ្ឋកិច្ច

អាជ្ញាធរខេត្តរំពឹងសេដ្ឋកិច្ចខេត្តព្រះសីហនុ មានកំណើនកាន់តែប្រសើរ ក្រោយគម្រោងវិនិយោគចំនួន២២តម្លៃ២ពាន់លានដុល្លារនៅខេត្តនេះ ទទួលបានការលើកទឹកចិត្តពីរដ្ឋ


មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ រំពឹងថា សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុនឹងមានកំណើនកាន់តែល្អប្រសើរ ក្រោយគម្រោងវិនិយោគថ្មីៗ និងគម្រោងជាប់ពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តនេះទទួលបានដំណោះស្រាយ និងគោលការណ៍លើកទឹកចិត្តជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗគម្រោងវិនិយោគចំនួន២២ ដែលមានតម្លៃវិនិយោគប្រមាណ២ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះសា្រយពីរាជរដ្ឋាភិបាលកម្ពុជា។
វិស័យសេដ្ឋកិច្ច
ដោយ

មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ រំពឹងថា សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុនឹងមានកំណើនកាន់តែល្អប្រសើរ ក្រោយគម្រោងវិនិយោគថ្មីៗ និងគម្រោងជាប់ពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តនេះទទួលបានដំណោះស្រាយ និងគោលការណ៍លើកទឹកចិត្តជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗគម្រោងវិនិយោគចំនួន២២ ដែលមានតម្លៃវិនិយោគប្រមាណ២ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះសា្រយពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ជឿជាក់ថា ការផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន២២ ដែលមានតម្លៃវិនិយោគប្រមាណ២ពាន់លានដុល្លារ កាលពីពេលថ្មីៗ នឹងធ្វើឱ្យអ្នកវិនិយោគកាន់តែចាប់អារម្មណ៍ក្នុងការបណ្ដាក់ទុន និងពង្រីកអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ ឯកឧត្តម រំពឹងថា តាមរយៈការដោះស្រាយនេះ វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

​ជុំវិញគោលការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចាត់ទុកការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគនានាទាំងមិនជាប់ពាក់ព័ន្ធ និងជាប់ពាក់ព័ន្ធនឹងគម្រោងជាប់គាំងនៅខេត្តព្រះសីហនុ គឺជាផ្នែកមួយក្នុងការជំរុញ និងស្ដារកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តនេះឱ្យមានសន្ទុះល្អប្រសើរឡើងវិញ បន្ទាប់ពីខេត្តជាប់មាត់សមុទ្រនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការរាតត្បាលនៃជំងឺកូវីដ-១៩ និងបញ្ហាសកលនានាកាលពីពេលកន្លងទៅ។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុ បានពិនិត្យលើសំណើរបស់វិនិយោគិន និងធុរជនមួយចំនួន ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន២២ ក្រោមទុនវិនិយោគប្រមាណ២ពាន់លានដុល្លារ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និងមានទំហំតូច មធ្យម និងធំ ដែលមានទុនចាប់ពី១០ម៉ឺនដុល្លារ ដល់៥០០លានដុល្លារ ហើយក្នុងនោះក៏មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៣ផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កំពង់ទេសចរណ៍ខេត្តកំពតនឹងដាក់ឱ្យដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន AZ Builder ជាអ្នកគ្រប់គ្រង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ (AZ Builder)ជាអ្នកគ្រប់គ្រង ធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍…

តើជប៉ុនជួយកម្ពុជាដោយរបៀបណា ដើម្បីឈានទៅសម្រេចគោលដៅជាអធិរាជគ្រាប់ស្វាយចន្ទី

កម្ពុជា មានសក្តានុពលខ្ពស់ក្នុងការក្លាយជាអធិរាជឧស្សាហកម្មគ្រាប់ស្វាយចន្ទីមួយនៅលើពិភពលោក តែកង្វះធនធាននិងបច្ចេកទេសក៏ដូចជាមូលនិធិ គឺជាក្តីកង្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ