វ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនអាមេរិក Pfizer ដាក់ស្នើឲ្យជប៉ុនអនុម័តថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន


ក្រុមហ៊ុនឱសថដ៏ធំមួយរបស់អាមេរិក គឺ ហ្វាយស័រ (Pfizer) នៅថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ បានដាក់ស្នើទៅកាន់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ឲ្យអនុម័តថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដែលក្រុមហ៊ុននេះ បានផលិតសម្រាប់ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសជប៉ុន។ ការស្នើសុំនេះ គឺជាលើកទីមួយហើយ ដែលក្រុមហ៊ុនផលិតឱសថ បានដាក់ស្នើមកកាន់ក្រសួងសុខាភិបាលជប៉ុនឲ្យប្រើវ៉ាក់សាំងកូវីដ-១៩នេះ។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មាន Kyodonews ។
ក្រុមហ៊ុនអាមេរិក Pfizer ដាក់ស្នើឲ្យជប៉ុនអនុម័តថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន
ដោយ

ប្រសិនបើ​សំណើនេះ ត្រូវបាន​អនុម័តមែន វ៉ាក់សាំងរបស់​ក្រុមហ៊ុន Pfizer នឹង​​ចាប់ផ្ដើម​ប្រើប្រាស់​បាន​នៅប្រទេស​ជប៉ុន នៅដើម​ខែ​មីនា​ឆ្នាំក្រោយនេះ។ ប្រទេសជប៉ុន បាន​សម្រេច​ទទួលយក​ថ្នាំវ៉ាក់សាំង ពីក្រុមហ៊ុន Pfizer ដើម្បីបាន​ការផ្គត់ផ្គង់​១២០លាន​ដូស សម្រាប់​ប្រើប្រាស់​ចាក់ជូន​ប្រជាជន​៦០លាន​នាក់ ពោលគឺមាន​ប្រមាណ​ពាក់កណ្ដាល​នៃចំនួន​ប្រជាជន​សរុប​របស់ប្រទេសនេះ។

លោក អាគីហ៊ីសា ហារ៉ាដា ប្រធាន​អង្គភាព​ក្រុមហ៊ុន Pfizer នៅប្រទេស​ជប៉ុន បាន​និយាយថា នៅក្នុង​ករណីដែល​ក្រុមហ៊ុន​ទទួលបាន​ការអនុម័ត​ពី​រដ្ឋាភិបាល នោះ​ក្រុមហ៊ុន​នឹង​ធានា​ធ្វើយ៉ាងណា​ដឹកជញ្ជូន​វ៉ាក់សាំង​មកកាន់ប្រទេស​ជប៉ុន ឲ្យបាន​លឿនបំផុត និង​ដើរតួក្នុងការ​ធ្វើឲ្យការរស់នៅ​ក្នុងសង្គម​វិលមករក​ភាព​ធម្មតាវិញ។

រាជរដ្ឋាភិបាល​ជប៉ុន គ្រោងនឹង​ស្នើសុំ​ដល់​សាលាក្រុង​ដើម្បីរៀបចំ កន្លែង និងស្ថាប័ន​វេជ្ជសាស្ត្រ ដើម្បី​គ្រប់គ្រង​វ៉ាក់សាំងទាំង​អស់នោះផងដែរ។

សហរដ្ឋអាមេរិក និង​អង់គ្លេស បាន​ចាប់ផ្ដើម​គ្រប់គ្រងប្រើប្រាស់​ថ្នាំវ៉ាក់សាំង​កូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន Pfizer និង ក្រុមហ៊ុន​អាល្លឺម៉ង់​ជាដៃគូ BioNTech ខណៈដែល​ប្រទេស​សិង្ហបុរី និង​ប្រទេស​មួយចំនួនទៀត ក៏រំពឹង​នឹង​ធ្វើដូចគ្នានេះដែរ។

ប៉ុន្ដែ អ្វីដែលជាក្ដីព្រួយបារម្ភនោះ គឺ​សុវត្ថិភាព​នៃថ្នាំវ៉ាក់សាំងនេះ ដោយសារតែ​អាជ្ញាធរ​អាមេរិក កាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បាន​និយាយថា បុគ្គលិក​សុខាភិបាល​ម្នាក់ នៅក្នុង​រដ្ឋ​អាឡាស្កា បានទទួលរង​នូវ​ប្រតិកម្ម អាឡែហ្ស៊ី ធ្ងន់ធ្ងរចំពោះ​វ៉ាក់សាំងនេះ ហើយ​ហេតុការណ៍​​គឺមាន​សដៀងគ្នា​នឹង​ប្រតិកម្ម​អាឡែស៊ី របស់បុគ្គលិក​សុខាភិបាលផ្សេងទៀត នៅក្នុង​ប្រទេស​អង់គ្លេសដែរ។​

វ៉ាក់សាំងកូវីដ-១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech ត្រូវបាន​គេដឹងថា មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់ទៅ ៩៥% ប៉ុន្ដែ វាចាំបាច់​ត្រូវការ​​រក្សាទុក​នៅទូរ​ត្រជាក់​ដែលមាន​សីតុណ្ហភាព​ដល់ទៅ ដក ៧៥ អង្សាសេ និងអាច​គ្រប់គ្រង​ប្រើប្រាស់បាន​រយៈពេល ១០ថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរអន្តរជាតិ អាចចូលថៃវិញបានហើយ តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងមានឯកសារបញ្ជាក់សុខភាព

ព័ត៌មាន
ដើម្បីជួយស្រោចស្រង់ដល់ វិស័យទេសចរណ៍ដែលរងគ្រោះខ្លាំងជាងគេដោយសារតែ វិបត្តិមេរោគកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើ…

អាមេរិក ត្រៀមដាក់បញ្ជូលក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុនបន្ថែមទៀត ចូលបញ្ជីខ្មៅ

ព័ត៌មាន
សហរដ្ឋអាមេរិក គ្រោងនឹងដាក់បញ្ចូលក្រុមហ៊ុនចិន រាប់សិបក្រុមហ៊ុនបន្ថែមទៀតចូលក្នុងបញ្ជីពាណិជ្ជកម្មខ្មៅ នៅថ្ងៃសុក្រទី ១៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ