រដ្ឋបាលខេត្តព្រះសីហនុ

គម្រោងវិនិយោគចំនួន២៧ជាមួយទុនវិនិយោគ៣០៦លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋ


គម្រោងវិនិយោគចំនួន២៧ជាមួយទុនវិនិយោគ៣០៦លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ គោលការណ៍លើកទឹកចិត្តពិសេសនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៩របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រដ្ឋបាលខេត្តព្រះសីហនុ
ដោយ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន៣០៦ លានដុល្លារ​ សំដៅជួយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ គម្រោងដែលទទួលបានការលើកទឹកចិត្តទាំងនេះ រួមមាន រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែច្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅដ្ឋាន, ស្ថានីយសាករថយន្តអគ្គិសនី(EVs), សណ្ឋាគារ, និងភោជនីយដ្ឋាន។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោង និងធុរកិច្ចចំនួន៦១គម្រោង គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២៤, និងគម្រោងសរុបចំនួន១១០គម្រោង គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលលើសពីគោលដៅសូចនាករក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីពិសេសនេះ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និងការជំរុញការអនុវត្តវិធានការលើកទឹកចិត្តដល់គម្រោងវិនិយោគ និងធុរកិច្ច, ក្រុមការងារក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និងការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន«អត្ថប្រយោជន៍ពិសេស»ផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា៕

None



អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានពង្រឹងកិច្ចសហការតាមរយៈការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការស្នូល Host-to-Host

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានប្រកាសពីការបន្តកិច្ចសហការប្រកបដោយភ…

ការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង កំពុងក្លាយជាក្តីបារម្ភសម្រាប់ទីផ្សារអំបិលក្នុងស្រុក

ការហូរចូលអំបិលមានតម្លៃថោកពីប្រទេសជិតខាង កំពុងបង្កជាក្តីបារម្ភ និងគំរាមកំហែងដល់ទីផ្សារ និងផលិតកម្មអំបិលរបស់កម្ពុជា ដែលមានតម្លៃខ្ពស់ជាងអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ