គិតមកដល់ម៉ោង ១០៖៥០នាទីព្រឹកនេះ អ្នកស្លាប់កើនដល់ ៣១នាក់ហើយ!
គិតមកទល់នឹងម៉ោង ១០៖ ៥០នាទី ព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ក្នុងហេតការណ៍រលំបាក់អគារសង្កត់មនុស្សនៅក្នុងខេត្តកែប បានក…
អគារមួយដែលកំពុងសាងសង់ នៅក្រុងកែប បានបាក់កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០។
ក្នុងហេតុការណ៍នេះ គេក៏ឃើញមានវត្តមានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏មានវត្តមាននៅទីតាំងកើតហេតុផងដែរ ដើម្បីបញ្ជាផ្ទាល់ក្នុងការជួយសង្គ្រោះជនរងគ្រោះ។
បើតាមការអះអាងរបស់ អភិបាលខេត្តកែប លោកកែន សត្ថា បានឲ្យដឹងថា ប្តីប្រពន្ធដែលជាម្ចាស់អាគារនេះក៏ត្រូវបានឃាត់ខ្លួនផងដែរ ដើម្បីសាកសួរបន្ថែម ហើយលោកបានបន្តថា អ្នកទាំងពីរនេះមានបំណងធ្វើជាផ្ទះសំណាក់មុនពេលបាក់នេះ។
សូមបញ្ជក់ថា ការរលំបាក់អគារនេះ គឺជាលើកទី២ហើយ នៅកម្ពុជា ដែលកាលពីមុនបានកើតឡើងនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្ស និងរងរបួសជាច្រើននាក់ផងដែរ ពោលគឺ រំលងពីគ្នាតែប្រមាណជាង ៧ខែប៉ុណ្ណោះ កម្ពុជាមានហេតុការណ៍បាក់រលំអគារនេះ ចំនួន២លើកហើយ៕