ផ្សោត​ទន្លេមេគង្គ

សត្វផ្សោត​ទន្លេ​មេគង្គ​ស្វាគមន៍​កូន​ផ្សោត​ថ្មី​ទីបី ខណៈ​អត្រា​ស្លាប់​របស់​សត្វផ្សោត​នៅតែជា​ក្តី​បារម្ភ​ខ្លាំង


កូន​ផ្សោត​ថ្មី​មួយ​ក្បាល​​ដែល​មាន​អាយុប្រមាណ ដប់ថ្ងៃ ត្រូវបាន​ថតរូបភាព​បាន​កាលពីថ្ងៃទី១៦ ខែឧសភា ខណៈពេលវាកំពុងហែលជាមួយហ្វូងសត្វផ្សោតធំចំនួនប្រាំពីរ ក្បាលផ្សេងទៀត នៅក្នុងតំបន់អន្លង់ សត្វផ្សោតកាំពីនៃខេត្តក្រចេះ ។ នេះបើយោងតាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF កាលពីពេលថ្មីៗនេះ ។
សត្វផ្សោត​ទន្លេ​មេគង្គ​ស្វាគមន៍​កូន​ផ្សោត​ថ្មី​ទីបី ខណៈ​អត្រា​ស្លាប់​របស់​សត្វផ្សោត​នៅតែជា​ក្តី​បារម្ភ​ខ្លាំង
ដោយ

ជាលទ្ធផល ក្រុមស្រាវជ្រាវបានកត់ត្រាទុកចំនួនកូនផ្សោតកើតថ្មី សរុបចំនួន បីក្បាល នៅចន្លោះខែមករា និងឧសភា ឆ្នាំ២០២១នេះ ខណៈកូនផ្សោតចំនួន ប្រាំមួយ ក្បាលត្រូវបានកត់ត្រាក្នុងចន្លោះរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។  

ការតាមដានវត្តមាន​និង​ស្ថានភាពសត្វផ្សោតនេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធីតាមដាន​ដើម្បី​ប៉ាន់ប្រមាណចំនួនសត្វផ្សោត ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ដែនជម្រករបស់ សត្វផ្សោតតាមបណ្តោយដងទន្លេមេគង្គមានចម្ងាយប្រវែង ១៨០ គីឡូម៉ែត្រ ត្រង់ចន្លោះក្រុងក្រចេះ និងព្រំប្រទល់កម្ពុជា-ឡាវ ។

ឆ្នាំនេះ អាស្រ័យដោយភាពចាំបាច់នៃការអនុវត្តវិធានការបំរាមគោចរដើម្បីបង្ការការរីករាលដាលនៃ កូវីដ១៩ ក្រុមស្រាវជ្រាវបានខកខានមិនបានចុះតាមដានស្ថានភាពសត្វផ្សោត ក្នុងខែមីនា និងមេសា ដែលជារយៈពេលសំខាន់នៃកំណើតរបស់ផ្សោត ។

ក្រុមស្រាវជ្រាវបានកត់ត្រាទុកចំនួនកូនផ្សោតកើតថ្មី សរុបចំនួនបីក្បាល នៅចន្លោះខែមករា និងឧសភា ឆ្នាំ២០២១នេះ ខណៈកូនផ្សោតចំនួន ប្រាំមួយ ក្បាលត្រូវបានកត់ត្រាក្នុងចន្លោះរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ (រូបភាព ៖ WWF)

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវចម្រុះនៃអង្គការWWF បាននិយាយថា៖ ”សមាជិកក្រុមស្រាវជ្រាវរបស់យើងទាំងអស់គ្នាមានក្តីរំភើបជាខ្លាំងណាស់ចំពោះកំណត់ត្រានៃកូនផ្សោតទើបនឹងកើតថ្មី ដែលជាកូនផ្សោតទីបីសម្រាប់ឆ្នាំ២០២១នេះ” ។

សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ ២០២០ ដោយរដ្ឋបាលជលផល និង អង្គការWWF បានបង្ហាញថាមានសត្វផ្សោតចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា ។

លោក សេង ទៀក នាយកអង្គការ WWF បានពន្យល់ថា រាល់កំណើតរបស់កូនផ្សោតថ្មីមួយក្បាលៗ មានសារៈសំខាន់ណាស់សម្រាប់ការរស់រានរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួននៅសេសសល់ តិចតួចកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ រីឯការការពារសត្វផ្សោតពេញវ័យឲ្យជៀសផុតពីកត្តា គំរាមកំហែងដោយសកម្មភាពមនុស្ស រឹតតែមានភាពចាំបាច់ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់ របស់ថនិកសត្វទឹកសាបដ៏សំខាន់ជាសកលមួយប្រភេទនេះ ។

ក្រុមស្រាវជ្រាវបានកត់ត្រាទុកចំនួនកូនផ្សោតកើតថ្មី សរុបចំនួន បីក្បាល នៅចន្លោះខែមករា និងឧសភា ឆ្នាំ២០២១នេះ ខណៈកូនផ្សោតចំនួន ប្រាំមួយ ក្បាលត្រូវបានកត់ត្រាក្នុងចន្លោះរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ (រូបភាព ៖ WWF)

សូមបញ្ជាក់ថា នៅចន្លោះខែមករានិងឧសភាឆ្នាំ ២០២១ ក្រុមស្រាវជ្រាវក៏បានកត់ត្រាទុកផងដែរនូវ សត្វផ្សោតដែលជាអកុសលបានស្លាប់ សរុបចំនួន ៤ ក្បាល ដែលក្នុងនោះសត្វពេញវ័យមួយក្បាល បានស្លាប់ដោយមូលហេតុជាប់នឹងមងនេសាទ សត្វពេញវ័យមួយក្បាលទៀតបានស្លាប់ដោយ សារវ័យចំណាស់ ខណៈមូលហេតុនៃការស្លាប់របស់កូនផ្សោតមិនទាន់អាចត្រូវបានបញ្ជាក់ ហើយដែលអ្នកវិទ្យាសាស្រ្តកំពុងបន្តស្រាវជ្រាវនៅឡើយ ។

ផ្អែកលើអត្រានៃការស្លាប់ក្នុងចំនួនដូចគ្នាដែលត្រូវបានកត់ត្រាទុកនៅចន្លោះខែមករានិងឧសភាឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្ររបស់អង្គការWWF បានបញ្ជាក់ថាអត្រាស្លាប់នេះជានិន្នាការមួយដ៏គួរឲ្យបារម្ភ យ៉ាងខ្លាំង ហើយបានអំពាវនាវយ៉ាងទទូចអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឲ្យជៀសផុតពី ភាពវិនាសផុតពូជ។

បើតាម​អង្គការ WWF កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គត្រូវបានអនុវត្តអស់រយៈពេល២០ឆ្នាំហើយក្នុង គោលដៅកាត់បន្ថយអត្រាស្លាប់របស់សត្វផ្សោតតាមរយៈការពង្រឹងការអនុវត្តច្បាប់ដោយប្រសិទ្ធភាព ការផ្សព្វផ្សាយនិងអប់រំដល់សហគមន៍មូលដ្ឋាន កម្មវិធីអភិវឌ្ឍជីវភាពប្រជាជនសហគមន៍ និង ការស្រាវជ្រាវ។ កិច្ចខិតខំយ៉ាងច្រើនកន្លងមកនេះ បានធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គ កើនឡើងវិញ ជាលើកដំបូង ពីចំនួន៨០ក្បាល ក្នុងឆ្នាំ២០១៥ ទៅ ៩២ក្បាល ក្នុងឆ្នាំ២០១៧ ក្រោយពីការធ្លាក់ចុះ អស់រយៈពេលពីរទសវត្សរ៍ ៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកផ្ដល់ថវិកា ៦០០លានដុល្លារដល់បង់ក្លាដេស ដើម្បីកាត់បន្ថយភាពក្រីក្រ

ធនាគារពិភពលោកថ្មីៗនេះ បានសម្រេចអនុម័តថវិកា៦០០លានដុល្លារ ដល់ប្រទេសបង់ក្លាដេសសម្រាប់គម្រោងចំនួន២ ដើម្បីជំរុញលទ្ធភាពមានការងារធ្វើ និងផ្ដល់…

ក្រសួងសុខាភិបាលនិងក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ធ្វើជាទីតាំងចាក់វ៉ាក់សាំង

ក្រោយពីបានពិភាក្សាជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានជ្រើសរើសផ្តល់ទីតាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ