វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

ក្រសួងសុខាភិបាលនិងក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ធ្វើជាទីតាំងចាក់វ៉ាក់សាំង


ក្រោយពីបានពិភាក្សាជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានជ្រើសរើសផ្តល់ទីតាំងចាក់វ៉ាក់សាំង Covid-19 ដូសទី១និងទី២ ដល់ បុគ្គលិកធនាគារ បុគ្គលិកមីក្រូហិរញ្ញវត្ថុ កម្មករនិយោជិត និងថ្នាក់ដឹកនាំវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) មួយចំនួន រួមទាំងសាធារណជនទូទាំងរាជធានីភ្នំពេញប្រមាណជាង៤ម៉ឺននាក់ ដោយដូសទី១ចាប់ផ្តើមពីថ្ងៃទី៣០មេសាដល់៤ឧសភា និងដូសទីពីថ្ងៃ២១ដល់២៥ឧសភា ដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានជាអតិបរមានៅក្នុងឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាលនិងក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ធ្វើជាទីតាំងចាក់វ៉ាក់សាំង

លោក​បណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB) បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា នេះ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​សង្គម​ពី​ខាង​វិទ្យាស្ថាន ក៏​ដូច​ជា​ខាង​ធនាគារ ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន ហើយ​មិន​ត្រឹមតែ​ពេល​នេះ នៅ​ពេល​ដែល​វ៉ាក់សាំង​មាន​គ្រប់គ្រាន់​វិញ វិទ្យាស្ថាន​នៅ​តែ​រីករាយ​សហការ​ផ្តល់​ទីតាំង​បន្ត​ទៀត ដើម្បី​សម្រួល​ដល់​ការ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​រលូន តាម​ការ​គ្រោងទុក​របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​បញ្ចប់​ព្រឹ​ត្ត​ការណ៍​សហគមន៍​នេះ​ក្នុង​ពេល​ឆាប់​។

លោក​បណ្ឌិត ផុ​ន ណា​រិ​ន បាន​បន្ត​ថា ៖«​ដំបូង​ឡើយ នៅ​ពេល​ដែល​កំណត់​យក​វិទ្យាស្ថាន​ជាទី​តាំង​ចាក់​វ៉ាក់សាំង ក្រសួង​បាន​ផ្តល់​ទិន្នន័យ​មក​ថា ចំនួន​ពលរដ្ឋ​ដែល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​មាន​ប្រហែល​ជាង​៤​ម៉ឺន​នាក់ នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​វិទ្យាស្ថាន​នេះ​។​ប៉ុន្តែ​ជាក់ស្តែង ចំនួន​ជាក់ស្តែង​គឺ​មិន​បាន​តាម​ការ​កំណត់​ទេ ដោយសារ​វ៉ាក់សាំង​មិន​គ្រប់គ្រាន់ តែ​វិទ្យាស្ថាន​នឹង​នៅ​តែ​បន្ត​សហការ​នៅ​ពេល​វ៉ាក់សាំង​មក​ដល់​ជា​បន្តបន្ទាប់​ទៀត​»​។

ក្រៅ​តែ​ពី​ជា​គ្រឹះស្ថាន​ឯកជន ដែល​អប់រំ​បណ្តុះបណ្តាល​ដល់​និស្សិត​ប្រកបដោយ​គុណភាព ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ហើយ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា តែងតែ​ចូលរួម​ក្នុង​កិច្ចការ​សង្គម ដើម្បី​ការ​បណ្តុះ​ស្មារតី​ដល់​សិស្ស​និស្សិត​គ្រប់​ជំនាន់​អំពី​ភារកិច្ច​របស់​ខ្លួន​ចំពោះ​សង្គម​ជាតិ​។

គេ​សង្កេត​ឃើញ​ថា ទោះបីជា​ទើបតែ​បើក​ដំណើរ​ក្នុង​រយៈពេល​ខ្លី​មែន តែ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB) នៅ​តែ​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​ដំណាក់កាល​នេះ ដោយ​ស្ថាប័ន​នេះ​នៅ​តែ​បន្ត​ដំណើរការ​ប្រព័ន្ធ​សិក្សា​ពី​ចំងាយ (​សិក្សា​តាម​អន​ឡាញ​) ដល់​និស្សិត​របស់​ខ្លួន ដែល​ល​ក្នុង​នោះ​មាន​និស្សិត​ចូលរួម​ក្នុង​ការ​សិក្សា​តាម​អន​ឡាញ​នេះ ស្ទើរតែ​១០០%​ទៅ​ហើយ ទោះបីជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សត្វផ្សោត​ទន្លេ​មេគង្គ​ស្វាគមន៍​កូន​ផ្សោត​ថ្មី​ទីបី ខណៈ​អត្រា​ស្លាប់​របស់​សត្វផ្សោត​នៅតែជា​ក្តី​បារម្ភ​ខ្លាំង

ព័ត៌មាន
កូន​ផ្សោត​ថ្មី​មួយ​ក្បាល​​ដែល​មាន​អាយុប្រមាណ ដប់ថ្ងៃ ត្រូវបាន​ថតរូបភាព​បាន​កាលពីថ្ងៃទី១៦ ខែឧសភា ខណៈពេលវាកំពុងហែលជាមួយហ្វូងសត្វផ្សោតធំច…

អ្នកជំនាញ៖ សន្ទុះនៃការរៀបចំឥណទានឡើងវិញអាចនឹងកើនខ្លាំងថែមទៀត រហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
ដោយសារតែស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលឆ្លងមិនមានភាពធូរស្រាលសោះនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានធនាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ