ការត្រៀមបោះឆ្នោត

៥ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងហេតុអ្វីបានជាថៃត្រៀមបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់?


ការប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់របស់ថៃ ត្រូវបានក្រុមអ្នកវិភាគ និងសារព័ត៌មានអន្តរជាតិនានា ជាពិសេសសារព័ត៌មានជប៉ុន Nikkei Asia ចុះផ្សាយបកអាក្រាតថា វាជាមធ្យោបាយចុងក្រោយតែមួយគត់របស់នាយករដ្ឋមន្ត្រីចាំផ្ទះថៃ អានុទីន ឆានវីរៈគុល ដើម្បីបន្តកាន់អំណាច ហើយបញ្ឆេះសង្គ្រាមចូលឈ្លានពានកម្ពុជា ដើម្បីទទួលបានប្រជាប្រិយភាព។ ល្បែងនយោបាយទុច្ចរិតរបស់លោក អានុទីន ត្រូវបានគេមើលធ្លុះ ហើយមានចំណុចសំខាន់ៗចំនួន៥ ដែលអ្នកត្រូវដឹងថា ហេតុអ្វីបានជាថៃ ត្រៀមបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់បែបនេះ?
ការត្រៀមបោះឆ្នោត
ដោយ

ស្របពេលទាហានថៃ កំពុងបន្តវាយឈ្លានពានមកលើកម្ពុជាទាំងរំលោភច្បាប់អន្តរជាតិ សារព័ត៌មានជប៉ុន Nikkei Asia បានចុះផ្សាយនូវបទវិភាគ៥ចំណុចធំៗជុំវិញការរំលាយសភា និងការត្រៀមរៀបចំបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់របស់ថៃ។

ទី១៖ ហេតុអ្វីសភាថៃត្រូវបានរំលាយមុនកាលកំណត់?

នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានរំលាយសភាយ៉ាងតក់ក្រហល់ បន្ទាប់ពីការចរចាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានបរាជ័យ។ គណបក្សភុមចៃថៃរបស់លោក អានុទីន និងគណបក្សប្រជាជនថៃបានខ្វែងគំនិតគ្នាជុំវិញ ថាតើសមាជិកព្រឹទ្ធសភាណាគួរចូលរួម ឬសមាជិកណាមិនគួរចូលរួម។ បន្ទាប់មកគណបក្សប្រជាជនថៃបានដកការគាំទ្រ ហើយទាមទារឱ្យមានការបោះឆ្នោត ដែលជំរុញឱ្យ អានុទីន ធ្វើសកម្មភាពលឿនជាងការគ្រោងទុក។

ទី២. តើនឹងមានអ្វីកើតឡើងបន្ទាប់?

ប្រទេសថៃត្រូវរៀបចំការបោះឆ្នោតសកលក្នុងរយៈពេលចន្លោះពី៤៥ថ្ងៃទៅ៦០ថ្ងៃ ដែលទំនងជាធ្វើឡើងនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកបោះឆ្នោតនឹងជ្រើសរើសសមាជិកសភាចំនួន៥០០អាសនៈ ក្នុងនោះ៤០០អាសនៈត្រូវជ្រើសរើសតាមការបោះឆ្នោត និង១០០អាសនៈទៀតស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពរបស់គណបក្ស។ គណបក្សនានានឹងជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រី ហើយរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងក្រោយការបោះឆ្នោត ហើយក្នុងដំណាក់កាលនេះ អានុទីន នឹងដឹកនាំរដ្ឋាភិបាលចាំផ្ទះរហូតដល់ពេលនោះ។

ទី៣. តើការស្ទង់មតិបង្ហាញអ្វីខ្លះ?

ការស្ទង់មតិបង្ហាញថា អានុទីន មិនសូវមានប្រជាប្រិយភាពទេនៅពេលនេះ។ អ្នកបោះឆ្នោតប្រមាណ៣៣% គាំទ្រគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំង ខណៈប្រមាណ២២% ថាគ្មានគណបក្សណាស័ក្ដិសមនឹងកាន់អំណាច។ គណបក្សភឿថៃរបស់ត្រកូល ថាក់ស៊ីន ទទួលបានការគាំទ្រប្រមាណ១៣% ហើយគណបក្សភុមចៃថៃរបស់ អានុទីន ទទួលបានការគាំទ្រត្រឹមតែ១៤%ប៉ុណ្ណោះ។ ប្រជាប្រិយភាពរបស់ អានុទីន បានកើនឡើងមួយប្រាវ បន្ទាប់ពីបានដាក់ចេញនូវជំនួយឧបត្ថម្ភសម្រាប់ការទិញទំនិញ ប៉ុន្តែបានធ្លាក់ចុះវិញ បន្ទាប់ពីថៃជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងពេល៣០០ឆ្នាំមកនេះ ដែលធ្វើឱ្យរដ្ឋាភិបាលរបស់ អានុទីន ទទួលរងការស្ដីបន្ទោសចំពោះការគ្រប់គ្រងគ្រោះមហន្តរាយមិនបានល្អ។

ទី៤. តើសង្គ្រាមឈ្លានពានកម្ពុជា ប៉ះពាល់ដល់ការបោះឆ្នោតនៅប្រទេសថៃ បែបណា?

ការត្រៀមរៀបចំការបោះឆ្នោតបានកើតឡើងចំពេលសង្គ្រាមថៃចូលឈ្លានពានកម្ពុជាបានផ្ទុះឡើងកាន់តែខ្លាំង ដែលបានបណ្តាលឱ្យទាហានថៃស្លាប់ និងរបួសយ៉ាងច្រើន ដែលប្រភពផ្ទៃក្នុងរបស់ថៃបានទម្លាយឱ្យដឹងថា សង្គ្រាមប៉ុន្មានថ្ងៃនេះទាហានថៃស្លាប់រហូតដល់ទៅជាង៤ពាន់នាក់ និងរបួសជាង១ម៉ឺននាក់ ខណៈក្រសួងការពារជាតិថៃបញ្ចេញតួលេខភូតកុហកថា ទាហានថៃស្លាប់ត្រឹមតែ១៥នាក់។ អានុទីន អួតក្អេងក្អាងថា រដ្ឋាភិបាលចាំផ្ទះរបស់ខ្លួននៅតែអាចគ្រប់គ្រងសង្គ្រាមចូលឈ្លានពានកម្ពុជា និងរក្សាសន្តិសុខបានដដែល។

ទី៥. តើការរំលាយសភា និងការត្រៀមបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់នេះជះផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃបែបណា?

ភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងប្រទេសថៃ និងជម្លោះព្រំដែនជាមួយកម្ពុជាបានបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើសេដ្ឋកិច្ចថៃ ដែលកំពុងដាំក្បាលចុះស្រាប់ទៅហើយ។ ការបិទព្រំដែនជាមួយកម្ពុជាបានធ្វើឱ្យពាណិជ្ជកម្មឆ្លងដែនជាប់គាំងទាំងស្រុង ហើយក្រុមអ្នកវិភាគព្រមានថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងជះផលប៉ះពាល់ដល់ការនាំចេញ ទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិថៃកាន់តែខ្លាំង។ ទិន្នន័យបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ បានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៤ឆ្នាំមកនេះ ដោយការព្យាករថា សេដ្ឋកិច្ចថៃនឹងសម្រេចបានកំណើនតិចតួចត្រឹមរង្វង់ចន្លោះពី១,២% ទៅ២,២%នៅឆ្នាំ២០២៦៕




អត្ថបទបន្ទាប់


ថៃប្រកាសដាក់បម្រាមគោចរនៅក្នុងស្រុកចំនួន៥នៅខេត្តត្រាត ដែលអាចជាសញ្ញានៃការត្រៀមពង្រីកជម្លោះរបស់ថៃមកលើកម្ពុជា

បញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃបានប្រកាសដាក់បម្រាមគោចរ ដែលចូលជាធរមានភ្លាមៗតែម្ដង សម្រាប់ស្រុកចំនួន៥នៅក្នុងខេត្តត្រាត នៅជាប់…

អតីតប្រធានគណបក្សឆ្ពោះទៅមុខជឿថា បើលោក ភីថា ក្លាយជានាយករដ្ឋមន្ត្រីថៃ នោះសង្គ្រាមកម្ពុជា-ថៃនឹងមិនកើតឡើងនោះទេ

សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជាបានឈានដល់ថ្ងៃទី៨ហើយគិតត្រឹមថ្ងៃទី១៤ ខែធ្នូនេះ។ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ