អត្ថបទក្រុមហ៊ុន

គម្រោងសហគមន៍អាជីវកម្មរាម បើកសម្ពោធដោយស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ


គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ត្រូវបានសម្ពោធ និងប្រកាសលក់ជាផ្លូវការ ជាមួយនឹងទីតាំងស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ដែលគេធ្លាប់ស្គាល់ពីមុនមកថា ព្រលានយន្តហោះកងកេង ។
គម្រោងសហគមន៍អាជីវកម្មរាម បើកសម្ពោធដោយស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ

លោកជិន ច័ន្ធឆាយ៉ា ម្ចាស់គម្រោងសហមន៍អាជីវកម្មរាម​ មានប្រសាសន៍ថា គម្រោង​សហគមន៍​អាជីវកម្ម​រាម​​នេះ ជា​ប្រភេទដីឡូតិ៍អាជីវកម្ម មានផ្ទៃដីសរុបទំហំ ៧ ហិកតា ដោយត្រូវ​លៃទុក​សម្រាប់សាង​សង់ហេដ្ឋារចនា​សម្ព័ន្ធរហូត​ដល់ទៅជាង ៣ ហិកតា។

លោកបានបន្តថា គោលដៅសំខាន់របស់គម្រោង គឺ​ផ្ដោតលើការ​បង្កើតជា​សហគមន៍អាជីវកម្មចម្រុះ​មួយ​​ ដែលម្ចាស់ដីឡូតិ៍អាច​បើកដំណើរការអាជីវកម្ម​ផ្សេងៗ ដូចជា ​ភោជនីយដ្ឋាន សណ្ឋាគារ​ រីស៊ត និង​កន្លែងកម្សាន្តជាដើម ។

លោក ជិន ច័ន្ធឆាយ៉ា ម្ចាស់គម្រោងសហមន៍អាជីវកម្មរាម មានប្រសាសន៍ថា៖ “អ្វីដែលជាការទាក់ទាញ គឺទីនេះជា​តំបន់ថ្មី ផ្លូវ​ឥឡូវ​មានទំហំធំ ជិះមិនឆ្ងាយទេ​ នៅជិតនឹងព្រលានយន្តហោះ ហើយ​និង​ ហើយវាមានសណ្ឋាន​ដូចជា ក ដប ។ ដូច្នេះ គេអាច​ចេញពីព្រលាន ឬ ពីផ្លូវល្បឿនលឿន ហើយទៅតំបន់ផ្សេងៗ ឧទាហរណ៍ដូចជាកម្សាន្តនៅកោះរាជបុត្រ គឺត្រូវកាត់តាមនេះ ដូច្នេះ បើកាត់តាមនេះ យើង​​មានកន្លែងភោជនីយដ្ឋាន មានកាហ្វេ​ ដែលគាត់អាចកាត់តាមនេះហើយ អាច​ចូលមកទិញបាន ។ និយាយរួម ទាក់ទាញអតិថិជនពីព្រលាន​​មុនគេ នៅពេល​ដែលព្រលានសាងសង់រួចរាល់នៅក្នុងពេលឆាប់ៗនេះ”។​

លោកជិន ច័ន្ធឆាយ៉ា បានថ្លែងថា សហគមន៍អាជីវកម្មរាម​នេះនឹង​លេចចេញជារូបរាង​នៅឆ្នាំក្រោយ​ ហើយ​អាជីវកម្មនានា នឹង​អាច​ចាប់ផ្ដើមដំណើរការ​របស់ខ្លួន​ក្នុងរយៈ​ពេល​មួយឆ្នាំទៀតនេះ ។

លោក ឯម ភាព អភិបាល​រងខេត្តព្រះសីហនុ ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធនោះ បានថ្លែងថា គម្រោង​សហគមន៍អាជីវកម្មរាម​នេះ នឹងជួយ​រួមចំណែកដល់ការអភិវឌ្ឍន៍​របស់ខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាល​រងខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ “យើងដឹងស្រាប់ហើយ គឺថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលរាជរដ្ឋាភិបាល​បានកំណត់ជាខេត្តគោលដៅ សេដ្ឋកិច្ចពហុវិស័យ ពហុបំណង។ អ៊ីចឹងទេ គឺថា ខេត្តនេះជាខេត្តមួយដែល មានការ​យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍលើគ្រប់វិស័យ ជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើម៉េចឲ្យខេត្តព្រះសីហនុជាខេត្តមួយ ដែលគំរូសម្រាប់ប្រទេស​កម្ពុជា និងជាខេត្តមួយដែលនាំមុខនៅកម្ពុជាដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេស​ក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក។ ដូច្នេះ ការអភិវឌ្ឍន៍គម្រោងនេះ ជារួម ជាផ្នែកមួយនៃការ​រួមចំណែកជំរុញឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច​នៅក្នុងខេត្តព្រះសីហនុ​ទាំងមូលផងដែរ”។​

លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុកម្ពុជា បានថ្លែងថា ខេត្តព្រះសីហនុ​ នៅតែជាគោលដៅ​មានសក្ដានុពល​សម្រាប់ការ​វិនិយោគអចលនវត្ថុ​។​

លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុកម្ពុជា​ មានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា ឱកាសនៅក្នុងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុនេះ គឺមានភាពរឹងមាំ​នៅថ្ងៃអនាគត​សម្រាប់រយៈពេលវែង ៣ ឆ្នាំ ៥ ឆ្នាំទៅ ១០ ឆ្នាំ ខ្ញុំជឿជាក់ថា ទីក្រុងព្រះសីហនុរបស់យើងនឹងក្លាយទៅជាទីក្រុង​ទំនើបមួយដែលមិនចាញ់ជាមួយនឹងទីក្រុងទំនើបៗនៅលើពិភពលោកទេ” ។​




អត្ថបទបន្ទាប់


បុរី មេគង្គ លែន បានរៀបចំ ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី2 ចំនួន 200គ្រួសារ ក្នុងគម្រោង ហ្គោលឌិនអាវិននូ ម្តងទៀត

ព័ត៌មាន
យើងសង្កេតឃើញថា នៅក្នុង “ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី2 ចំនួន 200គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ” កាលពីថ្ងៃអាទិត្យ ទី26 ខែមិ…

ក្រុមហ៊ុន smart axiata ទទួលបានចំណាប់ថ្នាក់លេខ ៥ និងរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ពន្ធដារកម្ពុជាល្អជាងគេក្នុងឆ្នាំ ២០២២

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានទទួលបានវិញ្ញាណប័នប័ត្រអនុលោមភាពសារពើពន្ធប្រភេទមាសជាក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ