អនុសាសន៍៥ចំណុចដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្រ៥ចំណុច ដើម្បីស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញាបន្តអនុវត្តតាមវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អនុសាសន៍៥ចំណុច ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ទន្ទឹមនឹងនេះ ប្រមុខរាជដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រ៥ចំណុចដល់ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបតង»នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ចាំបាច់ត្រូវមានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវ នៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញនាពេលកន្លងមក។ ដើម្បីឈានទៅសម្រេចឱ្យបានតាមការដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ទាំងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍ចំនួន៥ចំណុចដល់ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធផងដែរ។

ក្នុងនោះសម្តេចធិបតីជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍផ្នែកឯកជន ជួយសហការគាំទ្រក្រសួងទេសចរណ៍ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ត្រូវបង្កើនការវិនិយោគលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ បន្ថែមលើនេះត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈភាពជាដៃគូចតុភាគីរដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាសមីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

មួយវិញទៀតសម្តេចធិបតី ជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ«ភាពជាខ្មែរ» និងយុទ្ធនាការទសចរណ៍ដទៃទៀត និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកប្រធានបទ«ទេសចរណ៍ និងការវិនិយោគបតង» នៅឆ្នាំនេះ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងជីវភាពកាន់តែប្រសើរផងដែរ៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញវិស័យទេសចរអំពាវនាវឱ្យទប់ស្កាត់ការផ្សព្វផ្សាយចំណុចអវិជ្ជមានពីកម្ពុជា

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការផ្សព្វផ្សាយចំណុចអវិជ្ជមានហួសហេតុអំពីកម្ពុជាថា នឹងធ្វើឱ្យកម្ពុជាមានការខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ