ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា

ផលិតផលកសិកម្មកម្ពុជា ៦ មុខ ត្រូវបានបើកផ្លូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន នៅពេលខាងមុខ!


ផលិតផលកសិកម្មរបស់កម្ពុជា ចំនួន ៦មុខ រួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូប និង ទឹកមាត់ត្រចៀកកាំ ជាដើម ត្រូវបានជ្រើសរើសជាមុខទំនិញអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅក្នុងបណ្ដាឆ្នាំខាងមុខនេះហើយ។ នេះបើតាមការជូនដំណឹងពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កម្ពុជា។
កសិករ​កម្ពុជា​កំពុង​ប្រមូផលស្វាយ ដើម្បីនាំទៅលក់​លើទីផ្សារ (រូបតំណាង៖ប្រភពGoogle)
ដោយ

ការឈាន​ដល់​ការសម្រេច​ជ្រើសរើ​យក​ផលិតផល​កសិកម្ម​របស់​កម្ពុជាទាំង ៦មុខនេះ ជាទំនិញ​អាទិភាព​ដើម្បីនាំចេញ​ទៅចិននេះ គឺត្រូវបាន​ធ្វើឡើង​បន្តាប់ពី​មាន​ការចុះហត្ថលេខា​រវាង​ក្រសួងកសិកម្ម​កម្ពុជា និង​អគ្គរដ្ឋបាល​គយចិន កាលពីថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១៩ ស្ដីអំពី​ការជំរុញ​ដំណើរការ​ភូតគាមអនាម័យ សម្រាប់​នាំចេញផ្លែ​ស្វាយ​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និងសេចក្ដី​ថ្លែងការណ៍រួម​ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩ រវាង​ក្រសួង​កសិកម្មកម្ពុជា និងអគ្គរដ្ឋបាល​គយចិន និងអង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃសហប្រជាជាតិ។ 

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ ក្រសួងកសិកម្ម​បាន​បញ្ជាក់​ប្រាប់​ដល់​ម្ចាស់រោងចក្រ​កែច្នៃ​វេចខ្ចប់​ផលិតផល​កសិកម្ម​ និងម្ចាស់​កសិដ្ឋាន​ថា ដ្បិតែ​ផលិតផល​កសិកម្ម ៦មុខ របស់កម្ពុជា រួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូប និង ទឹកមាត់ត្រចៀកកាំ ត្រូវបាន​បើកផ្លូវ​សម្រាប់​ឈាន​ទៅធ្វើការ​នាំចេញ​ទៅទីផ្សារ​ចិន​ក៏ពិតមែន ប៉ុន្ដែ មុននឹង​អាច​នាំចេញបាន ប្រទេសចិន​នឹង​តម្រូវឲ្យ​កម្ពុជា​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ​ និងភូតគាម​អនាម័យ ព្រមទាំង​បទដ្ឋាន​សុវត្ថិភាព​ម្ហូបអាហារ ពាក់ព័ន្ធ ដែលមានចែង​ក្នុងច្បាប់​ និងលិខិត​បទដ្ឋានគតិយុត្ត​ជាធរមាន របស់​ប្រទេសចិន។ 

ក្រសួង​កសិកម្ម​កម្ពុជា​បន្ថែមទៀតថា អង្គភាព​មានសមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អនាម័យ និងភូតគាមអនាម័យ​នៃប្រទេស​ទាំងពីរ នឹងដំណើរការ​ចរចា​គ្នា​អំពី​លក្ខខណ្ឌ​តម្រូវ​អនាម័យ និងភូតគាម​អនាម័យផ្សេងៗ សម្រាប់​ផលិតផល​នីមួយៗ ដែលដំណើរការនេះ នឹងរួមមាន​នូវការ​ចុះ​ត្រួតពិនិត្យ​ និងវាយតម្លៃ​ដោយផ្ទាល់​នៅលើទីតាំង​ ពីសំណាក់​សមត្ថកិច្ចនៃ​អគ្គរដ្ឋបាល​គយ​ចិននៅតាម​បណ្ដា​កសិដ្ឋាន​ និងទីតាំង​កែច្នៃ​វេចខ្ចប់​ផងដែរ។ 

ដើម្បី​ឲ្យដំណើរការ​ចរចានេះ ប្រព្រឹត្តទៅ​បាន​ដោយរលូន និងឆាប់រហ័សនោះ ក្រសួង​កសិកម្ម​អះអាងថា ភាគី​កម្ពុជា​ ចាំបាច់​ត្រូវ​មានការ​រៀបចំខ្លួន​ខាង​បច្ចេកទេស​ឲ្យបាន​ប្រសើរ​ មុន​ពេល​ដែលមន្ត្រីជំនាញ​របស់​ចិនចុះត្រួតពិនិត្យ និងវាយតម្លៃ​ផ្ទាល់​នៅបណ្ដា​កសិដ្ឋាន និងទីតាំងកែច្នៃវេចខ្ចប់។

ក្រសួង​កសិកម្ម​ក៏បាន​ជំរុញឲ្យ​ម្ចាស់​កសិដ្ឋាន​ដែលមានបំណង​នាំចេញ​ផលិតផល​ខាងលើ​ទៅកាន់ទីផ្សារ​ប្រទេស​ចិន ត្រូវមក​ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំចុះបញ្ជី​នៅនាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋាន​កសិកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ 

គួរបញ្ជាក់ថា កាលពី​ដើមឆ្នាំ​២០១៩ កន្លងទៅនេះ កម្ពុជា​ក៏ទើបតែ​បាន​ធ្វើការ​នាំចេញផ្លែចេកស្រស់​ទៅកាន់​ទីផ្សារ​ប្រទេសចិន​ផងដែរ។ ប៉ុន្ដែ ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បានដាក់ពាក្យ​ស្នើសុំ​នាំចេញចេក​ចំនួន ១០ មាន​តែក្រុមហ៊ុន​ចំនួន​៥ ប៉ុណ្ណោះ ដែលអាច​គោរព​តាម​ស្ដង់ដារ​អនាម័យ និងភូតគាម​អនាម័យ ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់ និងអាចធ្វើការ​នាំចេញចេកទៅកាន់​ទីផ្សារ​ចិន​បាន៕  

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រង BIMA បានផ្ដល់សំណងដល់អតិថិជននៅកម្ពុជាជាង ១លានដុល្លារ

ក្រុមហ៊ុន ធានារ៉ាប់រង BIMA ដែលជាក្រុមហ៊ុនផ្ដល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទនៅកម្ពុជា ដោយផ្ដោតលើអតិថិជនដែលមានប្រ…

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី SGMC តម្លៃវិនិយោគ ៨ លានដុល្លារ បើកដំណើរការ​នៅកម្ពុជា​ហើយ !

ក្រោយពីបានចូលមកសិក្សាទីផ្សារនៅប្រទេសកម្ពុជា អស់មួយរយៈរួចមក នៅទីបំផុត មជ្ឈមណ្ឌលវេជ្ជសាស្ត្របែបទំនើបរបស់សិង្ហបុរី SGMC បានបើកដំណើរការមជ្ឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ