ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

ជនរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ជាង៧១ម៉ឺនគ្រួសារ ទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល


គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាង ៧១ម៉ឺនគ្រួសារទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែមករាឆ្នាំ២០២១ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៧ជុំរួចមកហើយ ក្នុងការដោះស្រាយសេដ្ឋកិច្ច ដែលបង្កឡើងដោយមេរោគឆ្លងជាសកលនេះ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចតេជោ ហ៊ុន សែន និង កម្មារិនីរោងចក្រ
ដោយ
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើង​នាពេលថ្មីៗនេះថា ដោយសារតែ​មានអន្តរាគមន៍​របស់​រាជរដ្ឋាភិបាល បានធ្វើឲ្យ​អត្រាភាពក្រីក្រ​នៅកម្ពុជា​នៅអំឡុង ពេល​កូវីដ-១៩ ប្រមាណ ១៤% ប៉ុណ្ណោះ។

បើតាម​ក្រសួង​សេដ្ឋកិច្ច  ក្នុងចំណោម​គ្រួសារ​ក្រីក្រ​ជាង ៧០ម៉ឺនគ្រួសារ ដែលទទួបាន​ប្រាក់ឧបត្ថម្ភពីរដ្ឋ​នោះ មាន​ជាង​៦ពាន់ ៤រយគ្រួសារ រស់នៅ​រាជ​ធានីភ្នំពេញ ខណៈ ជាង ៣ម៉ឺន​គ្រួសារទៀត រស់នៅ​ក្រៅរាជធានី​ភ្នំពេញ និងជាង ៦៧ម៉ឺន​គ្រួសារ​រស់​នៅ​ជន​បទ​​។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេលថ្មីៗ បានប្រកាសឲ្យបន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ពិសេសនេះ រហូតដល់ខែ​មីនា ឆ្នាំ២០២១៕  

សូមរងចាំទស្សនាសេចក្តីរាយការណ៍បន្ថែមនៅព្រឹកស្អែក!

None



អត្ថបទបន្ទាប់


ថៃមានរោងចក្របិទទ្វារជាង ៧០០ នៅអំឡុងវិបត្តិកូវីដ-១៩ ឆ្នាំ២០២០

កាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រោងចក្រជាង ៧០០រោងចក្រក្នុងប្រទេសថៃត្រូវបានគេរាយការណ៍ថា បានបិទទ្វារក្ស័យធន់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិកូ…

ស្វាគមន៍​ឆ្នាំថ្មី​ប្រពៃណីចិន ! ឈ្នះ​អាំងប៉ាវ ហេងហេង ពីហាងបញ្ចាំ ឃែស យូ អាប់ !

ឱកាសចំណេញផ្ទួនៗ ពីហាងបញ្ចាំ ឃែស យូ អាប់! គ្រាន់ដាក់តែទ្រព្យបញ្ចាំ លោកអ្នកនឹងទទួលបានសាច់ប្រាក់ភ្លាមៗ ហើយក៏អាច ឈ្នះអាំងប៉ាវ ហេង ហេង🧧ជាលុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ