ព័ត៌មាន

all news articles here

ក្រុមហ៊ុន Smart Axiata ផ្តល់ការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃក្នុងការគាំទ្រការប្រឆាំងកូវីដ១៩ នៅកម្ពុជា

ដោយ​ ​ ខេមបូណូមីស
និរន្តភាព និងការទំនាក់ទំនងដ៍រលូនរបស់អតិថិជនទាំងអស់គឺជាគោលបំណងចំបងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន។ ដើម្បីគាំទ្រកម្ពុជាក្នុងយុទ្ធនាការប្រឆាំងការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើងក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូនការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល ៦០ នាទីដល់អតិថិជនក្រុមហ៊ុន Smart ទាំងអស់ជារៀងរាល់ថ្ងៃ រហូតដល់ចុង ខែមីនា។