រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

យោធាថៃនឹងរៀបចំជំរំជនភៀសខ្លួន សម្រាប់អ្នករត់គេចពីការបង្ក្រាបនៅភូមា ក្រោយបាតុករស្លាប់កាន់តែច្រើន


ក្រោយសង្កេតឃើញអំពើហឹង្សាក្នុងប្រទេសភូមាកាន់តែបន្តរាលដាលខ្លាំងឡើងៗ ខណៈដែលបាតុករស្លាប់ដោយការបាញ់ប្រហារពីយោធាក៏មានកាន់តែច្រើនឡើងដែរនោះ រដ្ឋាភិបាលថៃកាលពីពេលថ្មីៗនេះឲ្យដឹងថាខ្លួនគ្រោងនឹងរៀបចំបង្កើតជំរំជនភៀសខ្លួនបណ្តោះអាសន្នមួយ សម្រាប់ជនជាតិភូមា ដែលបានរត់គេចខ្លួនពីការបង្ក្រាបដ៏ហឹង្សារបស់ក្រុមយោធាភូមា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកថៃជាច្រើន។
យោធាថៃនឹងរៀបចំជុំរំជនភៀសខ្លួន សម្រាប់អ្នករត់គេចពីការបង្ក្រាបនៅភូមា ក្រោយបាតុករស្លាប់កាន់តែច្រើន
ដោយ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ជំរំជនភៀសខ្លួន​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត រ៉ា​ក់ណុង និង ខេត្ត​ឆុំ​ផុ​ន ដែល​សុទ្ធ​ជា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងត្បូង​នៃ​ប្រទេស​ភូមា​។ ពលរដ្ឋ​ដែល​ចង់​ភៀសខ្លួន​មក​ជំរំ​ក្នុង​ប្រទេស​ថៃ​នេះ ត្រូវធ្វើ​ដំណើរ​ប្រមាណ ១.៣០០​គីឡូ​ម៉ែ​ត ពី​តំបន់​ដែល​មាន​អំពើ​ហឹ​ង្សា​កើតឡើង ភាគច្រើន​នៅ​ក្រុង​យ៉ង់​ហ្គោ​ន មក​កាន់​ខេត្ត​ជាប់​ព្រំដែន​។

មន្ត្រីជាន់ខ្ពស់​នៃ​យោធា​ថៃ បាន​គូសបញ្ជាក់​ថា ជំរំ​នេះ​ធ្វើ​ឡើង​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ ហើយ​ជនភៀសខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​ភូមា​វិញ ក្រោយ​ពេល​ដែល​ស្ថានការណ៍​បាន​ធូរស្រាល​។

គួរ​រំឭក​ផង​ដែរ​ថា គម្រោង​ដែល​ថៃ​ចង់​បង្កើត​ឲ្យ​មាន​ជំរំជនភៀសខ្លួន​សម្រាប់​ពលរដ្ឋ​ភូមា​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​បាន​រិះ​គិ​ន​ចំ​ៗ លើ​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ដែល​កាលពី​ស​ប្តា​ហ៍​មុន​ថៃ​បាន​ចាប់​បញ្ជូន​អ្នក​រត់គេច​ខ្លួន​ពី​ភូមា​៨​នាក់ ដែល​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​តាម​ព​ព្រំដែន​ត្រឡប់​ទៅ​ភូមា​វិញ​។

មែនទែន​ទៅ​ជា​រឿយ​ៗ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ថៃ​ក្នុង​ពេល​កន្លង​មក និង​នៅ​មុន​ពេល​មាន​រដ្ឋប្រហារ​នៅ​ភូមា​ទៅ​ទៀត តែងតែ​ធ្វើការ​រឹត​ត្បឹ​ត និង​បង្ក្រាប​លើ​ជន​ចំណាកស្រុក​មក​ពី​ភូមា ដោយ​អះអាង​ថា​ជា​ការ​ទប់ស្កាត់​ការ​ចម្លង​កូ​វី​ដ​-១៩​មក​ក្នុង​ប្រទេស​ថៃ​។ គេ​សង្កេត​ឃើញ​មានការ​រឹត​ត្បឹ​ត និង​ការ​ល្បាត​តាម​ព្រំដែន​កាន់តែ​ច្រើន​ចាប់តាំងពី​ខែធ្នូ​មក បន្ទាប់​ពី​ជន​ចំណាកស្រុក​ភូមា​រាប់រយ​នាក់​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​នៅ​ខេត្ត សា​មុត​សា​ខន បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​និង​បាន​ចម្លង​ចូល​ក្នុង​សហគមន៍​ថៃ​។

យើង​សង្កេត​ឃើញ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​ភូមា​ហាក់​វិ​វត្ត​ទៅ​រក​ការ​បង្ហូរឈាម​កាន់តែ​ខ្លាំ​ក្រោយ តាម​ការ​រាយការណ៍​បាតុករ​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​មាន​មិន​ក្រោម ៥០​នាក់​នោះ​ទេ​។ និន្នាការ​ចុង​ក្រោយ​នេះ ក្រុម​បាតុករ​ហាក់​មាន​កំហឹង​លើ​ប្រទេស​ចិន​កាន់តែ​ខ្លាំង ដោយ​ជា​រឿយ​ៗ​ពួក​គេ​យល់​ថា ចិន​ជា​អ្នក​នៅ​ពីក្រោយ​ការ​ទំនុកបម្រុង​រដ្ឋប្រហារ​លើក​នេះ​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ រោងចក្រ​ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន សរុប​ចំនួន ៣២ ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ក្នុង​ការ​វាយប្រហារ​ពី​ក្រុម​បាតុករ​ទៅ​លើ​ក្រុមហ៊ុន​ចិន ដែល​ទំហំ​ខូចខាត​ត្រូវ​បាន​គេ​បាន់​ប្រមាណ​ថា មាន​ដល់​ជាង ៣០​លាន​ដុល្លារ​ឯណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


AstraZeneca ចេញមុខការពារប្រសិទ្ធិភាពវ៉ាក់សាំងខ្លួន ខណៈប្រទេសនៅអឺរ៉ុបកាន់តែច្រើនបន្ដផ្អាកចាក់វ៉ាក់សាំង

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ AstraZeneca ចេញមុខការពារប្រសិទ្ធិភាពវ៉ាក់សាំងខ្លួន ខណៈប្រទេសនៅអឺរ៉ុបកាន់តែច្រើនបន្ដផ្អាកចាក់វ៉ាក់សាំ…

កំណត់ត្រាថ្មី! កម្ពុជារកឃើញអ្នកឆ្លងថ្មីដល់ទៅ ១០៥នាក់ គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមីនា

ព័ត៌មាន
ជាកំណត់​ត្រាថ្មី មិនធ្លាប់មាន​​ដែល​កម្ពុជា​បាន​រកឃើញ​ អ្នកឆ្លង​ថ្មី​កូវីដ-១៩ ដល់ទៅចំនួន១០៥ នាក់ន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ