វ៉ាក់សាំងកូវីដ១៩

ប្រធានាធិបតីកូរ៉េខាងត្បូងនឹងចាក់វ៉ាក់សាំង AstraZeneca នៅសប្ដាហ៍ក្រោយនេះ


ស្របពេលដែលប្រទេសមួយចំនួនកំពុងផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់អង់គ្លេស ដោយសារមានការរាយការណ៍ពីការសង្ស័យថាអាចកើតមានបញ្ហាសុខភាពក្រោយចាក់វ៉ាក់សាំងនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីនឯណោះវិញ បានប្រកាសថា លោក ព្រមជាមួយនឹងភរិយានឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca នេះ នៅក្នុងសប្ដាហ៍ក្រោយនេះ ពោលគឺនៅមុនពេលដែលលោកនឹងត្រូវធ្វើដំណើរទៅអង់គ្លេសសម្រាប់កិច្ចប្រជុំ G7 នៅក្នុងខែមិថុនាខាងមុខនេះ។ បើតាមការរាយការណ៍មួយដោយសារព័ត៌មាន The Korea Herald។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន
ដោយ

មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ការ​សម្រេច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី ជម្រះក្ដី​កង្វល់​នានា​ដែល​កើត​មាន​ជុំវិញ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង AstraZeneca​នេះ​។

បច្ចុប្បន្ន វ៉ាក់សាំង​ចំនួន​២​ប្រភេទ គឺ AstraZeneca និង Pfizer កំពុង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​កូរ៉េ​ខាងត្បូង ដោយ​វ៉ាក់សាំង Pfizer របស់​ក្រុមហ៊ុន​អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង់ មាន​មួយ​ចំនួន​ត្រូវ​បាន​ចាក់​ជូន​សម្រាប់​បុគ្គលិក​សុខាភិបាល និង​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស​ត្រូវ​បាន​ចាក់​ជូន​ប្រជាជន​ទូទៅ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​លើក​ឡើង​ថ្មី​ៗ​នេះ​ថា ប្រទេស​កូរ៉េ​នឹង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​១២​លាន​នាក់ នៅ​ចុងខែ​មិថុនា​ខាង​មុខ​នេះ​។

ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ចូលរួម​កិច្ចប្រជុំ G7 ដោយ​ផ្ទាល់ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ម្ដង ក្នុង​នាម​ជា​ភ្ញៀវ ជាមួយនឹង ប្រទេស​ឥណ្ឌា និង​អូស្ត្រាលី​ផង​ដែរ​។ នៅ​ក្នុង​ចំណោម​មេដឹកនាំ​នៃ​ប្រទេស G7 គឺ​ទើបតែ​មាន​លោក​ចូ បៃ​ឌិន​ប្រធានាធិបតី​អា​មេ​រិ​កមួយ​ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច គិត​មក​ទល់​ពេល​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃសម្រេចចាក់វ៉ាក់សាំង AstraZeneca វិញហើយនៅព្រឹកនេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានសម្រេចចាក់វ៉ាក់សាំង AstraZeneca វិញហើយ នៅព្រឹកថ្ងៃអង្គារទី ១៦ ខែមីនានេះ ជាមួយនឹងមន្ត្រីធំៗក្ន…

ភ្លេច​លេខ​​សម្ងាត់ អេស៊ីលីដា​ម៉ូបាល...? កុំ​បារម្ភ មិនបាច់ទៅដល់ធនាគារទេ !

ព័ត៌មាន
ក្នុងកាលៈទេសៈ​នៃ​ផល​ប៉ះពាល់ពី​ជំងឺ​ឆ្លងរាតត្បាត​កូវីដ-១៩ ធនាគារ​ អេស៊ីលីដា បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធនាគារ​ឌីជីថល ហើយ​បាន​អភិវឌ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ