បច្ចេកវិទ្យា​ធនាគារ​ឌីជីថល

ភ្លេច​លេខ​​សម្ងាត់ អេស៊ីលីដា​ម៉ូបាល...? កុំ​បារម្ភ មិនបាច់ទៅដល់ធនាគារទេ !


ក្នុងកាលៈទេសៈ​នៃ​ផល​ប៉ះពាល់ពី​ជំងឺ​ឆ្លងរាតត្បាត​កូវីដ-១៩ ធនាគារ​ អេស៊ីលីដា បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធនាគារ​ឌីជីថល ហើយ​បាន​អភិវឌ្ឍ​និងបន្ថែម​​​មុខងារថ្មីៗជាច្រើន ទៅលើ អេស៊ីលីដាម៉ូបាល ឲ្យ​កាន់​តែទំនើបនិង​កាន់តែងាយស្រួល​ប្រើ​បំផុត ។
ភ្លេច​លេខ​​សម្ងាត់ អេស៊ីលីដា​ម៉ូបាល ? អាច​បង្កើត​ខ្លួនឯងបាន ដោយ​មិនបាច់ទៅធនាគារទេ!!!
ដោយ

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ​ អេស៊ីលីដា បាន​ឲ្យ​ដឹងថា អតិថិជន​​ប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល អាច​បង្កើត​លេខ​សម្ងាត់ថ្មី​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​ធនាគារទេ ប៉ុន្តែ ធនាគារ​នៅតែមាន​បុគ្គលិក​​ដែល​នៅរង់ចាំ​បម្រើ​សេវា​ជូន​ ២៤ម៉ោង តាមប្រព័ន្ធ hotline ក្នុង​ករណី​ដែល​​មាន​ការលំបាក ឬចម្ងល់​ផ្សេងៗ ។  

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ​ អេស៊ីលីដា

លោកស្រី​នាយិកា​​បានមានប្រសាសន៍​យ៉ាង​ដូច្នេះ​ ៖ «ដើម្បីសម្រួល​ដល់​ការប្រើប្រាស់​ អតិថិជន​អាច​ធ្វើ​កិច្ចការ​ជាច្រើន​សព្វបែប​យ៉ាង នៅ​លើ​ អេស៊ីលីដា​ម៉ូបាលអេបហ្នឹង រួមទាំង​ការ​បង្កើត​លេខ​សម្ងាត់​ថ្មី នៅពេលដែលគាត់ភ្លេច ហើយ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន ។»

បច្ចុប្បន្ន គេ​សង្កេត​ឃើញថា មានតែ អេស៊ីលីដា​ម៉ូបាល មួយគត់ ដែល​អតិថិជន​អាច​បង្កើត​លេខ​សម្ងាត់​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំបាច់​ទៅធនាគារទេ ពីព្រោះ​មាន​ អេស៊ីលីដា​ម៉ូបាល ដូចមាន​ធនាគារ​នៅក្នុងដៃដែរ ។

ខាងក្រោមនេះ គឺជា​វិធី​ងាយៗ​ដែល​លោក​អ្នក​ត្រូវ​អនុវត្តតាម (​ចូរ​​​ធ្វើ​​បច្ចុប្បន្នកម្ម អេស៊ីលីដាម៉ូបាល នៅ​ក្នុង iOS App Store, Android Play Store, ឬ Huawei AppGallery នៅ​មុន​ពេល​​លោក​អ្នក​បង្កើត​លេខ​សម្ងាត់​​ថ្មី​ឡើង​វិញ) ៖ 

  1. ចូលកម្មវិធី អេស៊ីលីដាម៉ូបាល
  2. ជ្រើសរើសម៉ឺនុយណាមួយ (ឧទាហរណ៍ "គណនី/Accounts")
  3. ជ្រើសរើស "ភ្លេចលេខសម្ងាត់ / Forgot PIN"
  4. បំពេញ លេខឯកសារអត្តសញ្ញាណ ដែលបានចុះឈ្មោះដំបូង
  5. បំពេញ ថ្ងៃខែឆ្នាំកំណើត របស់លោកអ្នក ដែលប្រើនៅពេលចុះឈ្មោះដំបូង
  6. បញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើទៅលេខទូរស័ព្ទចុះឈ្មោះ
  7. បន្ទាប់មក បញ្ចូលលេខសម្ងាត់ថ្មី សម្រាប់ចូលប្រើកម្មវិធី អេស៊ីលីដាម៉ូបាល 

សម្រាប់ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូលទៅ ​គេហ​ទំព័រផ្លូវការរបស់ ធនាគារ អេស៊ីលីដា >>




អត្ថបទបន្ទាប់


ប្រធានាធិបតីកូរ៉េខាងត្បូងនឹងចាក់វ៉ាក់សាំង AstraZeneca នៅសប្ដាហ៍ក្រោយនេះ

ព័ត៌មាន
ស្របពេលដែលប្រទេសមួយចំនួនកំពុងផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់អង់គ្លេស ដោយសារមានការរាយការណ៍ពីការសង្ស័យថាអាចកើតមានបញ្ហ…

ពាណិជ្ជកម្មរវាងវៀតណាមនិងអារ៉ាប់រួម ហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល២ខែដំបូងនៅដើមឆ្នាំ២០២១នេះវៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ជាមួយអេមេរ៉ាតអារ៉ាប់រួម ដល់ទៅ ៦៦៥លានដុល្លារអាមេរិក ដោយក្នុងនោះ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ