ព័ត៌មាន

all news articles here

កសិករ និងអាជីវករ អះអាងថា តម្លៃម្ទេសហក់ឡើងដល់ទៅ ៣ដង ដោយមួយគីឡូក្រាម ឡើងដល់ជាង ២ម៉ឺនរៀល

ដោយ​ ហំ ផានិត
អាជីវករលក់បោះដុំម្ទេស នៅផ្សារដើមគរបានត្អូញត្អែរពីតម្លៃម្ទេស ដែលឡើងថ្លៃខ្លាំង ដល់ទៅជាង៣ដង ដោយពីមុនតម្លៃពី៥ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម តែបច្ចុប្បន្នតម្លៃជាង ២ម៉ឺនរៀល ដែលបានធ្វើឲ្យអ្នកទិញយកទៅលក់បន្តថា ពិបាកលក់ ខណៈអ្នកទិញបរិភោគរអ៊ូរទាំថាថ្លៃ។ បងស្រី ច័ន្ទមល អាជីវករបោះដុំនិងរាយ នូវប្រភេទម្ទេសដៃនាង អស់រយៈពេលជិត ២ទសវត្សរ៍មកហើយនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ផ្លែម្ទេស បានឡើងថ្លៃជាងមួយខែមកហើយ គឺឡើងពីអ្នកបោះដុំមកពីប្រទេសវៀតណាមតែម្តង។