វិធានការក្រសួងកសិកម្ម

ក្រសួងកសិកម្មដាក់ចេញវិធានការបន្ទាន់ ដោះស្រាយបញ្ហា សម្រាប់អ្នកនាំចេញនាំចូលជលផល


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រទី៨មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្តីពីការដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីដោះស្រាយបញ្ហារបស់អាជីវករនាំចេញនាំចូលផលិតផលជលផល ដែលកន្លងមករងផលប៉ះពាល់ពីវិធានការផ្អាកការនាំចូលត្រីរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីកសិកម្មថា ផលនេសាទទឹកសាបឆ្នាំ២០២០ ធ្លាក់ចុះ តែការធ្វើវារីវប្បកម្មកើនឡើង! (រូបភាព៖ ហ្វេសប៊ុក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម)
ដោយ

រដ្ឋាភិបាលកម្ពុជាកន្លងមក បានមើលឃើញពីឱកាសក្នុងការបង្កើនផលិតផលជលផលក្នុងស្រុកព្រមទាំងការ​នាំចេញ​ទៅក្រៅ​ប្រទេស ក្នុងបរិបទ​នៃការរីករាលដាល​ជំងឺ​កូវីដ១៩ ដោយបាន​សម្រេច​ផ្អាក​នាំចូល​ជាបណ្តោះអាសន្ន​នូវប្រភេទ​ត្រី​មួយចំនួន រួមមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ​​ជាដើម។ ប្រការនេះ បានធ្វើឲ្យ​ក្រុមអាជីវករ​ដែល​រកស៊ី​នាំចេញ​នាំចូលផលិតផល​ជលផល​ទៅ​​ក្រៅប្រទេស មានការមិនពេញ​ចិត្ត​ចំពោះចំណាត់ការ​របស់រាជ​រដ្ឋាភិបាលនេះ។ 

ជាក់ស្តែង ក្រសួងកសិកម្ម​បានសម្រេច​ធ្វើការសម្របសម្រួល​នូវបញ្ហានេះ ហើយបានដាក់ចេញ​នូវដំណោះស្រាយ​​​មួយ​ចំនួន​រួមមាន ក្រសួង​នឹង​សម្រួល​ដល់​ក្រុម​អាជីវករ តាមរយៈការជូនដំណឹងដល់អាជីវករចុះទៅប្រមូលទិញផលត្រីពីកសិករ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ 

ក្រសួងក៏បានអនុញ្ញាតផងដែរ ឲ្យអាជីវករបង្កើតសមាគមបណ្តុំអ្នកប្រមូលទិញ ដើម្បីសម្រួលដល់ការប្រមូលទិញក្នុងស្រុកសម្រាប់ការនាំចេញ និងចុងក្រោយអាជីករសន្យាថានឹងចុះបញ្ចីត្រឹមត្រូវពេលនាំផលិតផលជលផលឆ្លងកាត់កម្ពុជា ដោយធានាមិនអោយមានការហូរចូលទីផ្សារក្នុងស្រុកឡើយ។

សូមបញ្ជាក់ថា កម្ពុជានៅក្នុងពេញមួយឆ្នាំ២០២០កន្លងទៅសម្រេចបានផលិតផលជលផលសរុបចំនួនជាង ៩៣ម៉ឺនតោន គិតជាទំហំទឹកប្រាក់ប្រមាណ ១ពាន់៨រយលានដុល្លារអាមេរិក ក្នុងនោះផងដែរផលិតផលជលផលបាននាំចេញទៅក្រៅប្រទេសជាង ៣ពាន់តោនគិតជាទឹកប្រាក់ប្រមាណ ៨លានដុល្លារអាមេរិក៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Twitter សម្រេចផ្អាកគណនីលោកដូណាល់ត្រាំជាអចិន្ត្រៃយ៍

ព័ត៌មាន
ក្រុមហ៊ុន Twitter នៅថ្ងៃសុក្រទី ៨ខែ មករា បានសម្រេចផ្អាកជាអចិន្ត្រៃន៍នូវគណនីរបស់លោកដូណាល់ត្រាំ ដោយក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកមួយន…

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង ៦ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២០

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែសម្រេចបានកំណើនល្អនៅឆ្នាំ២០២០ កន្លងទៅនេះ បើទោះបីជាមានវិបត្តិនៃមេរោគរាតត្បាតក៏ដោយ។ តួយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ