វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនចិន ដ៏ធំមួយដាក់គោលដៅផលិតមនុស្សយន្តឱ្យបាន៥ពាន់គ្រឿងនៅឆ្នាំនេះ ដើម្បីប្រជែងជាមួយក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់


ក្រុមហ៊ុនផលិតមនុស្សយន្តដ៏ធំមួយរបស់ចិន Agibot មានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលសហការបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដាក់គោលដៅប្រកបដោយមហិច្ឆតាផលិតមនុស្សយន្តឱ្យបាន៥ពាន់គ្រឿងនៅឆ្នាំនេះ ដើម្បីប្រជែងដណ្តើមទីផ្សារជាមួយក្រុមហ៊ុន Optimus របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យបច្ចេកវិទ្យា
ដោយ

លោក យ៉ាវ ម៉ៅឈិង (Yao Maoqing) ប្រធានក្រុមហ៊ុន Zhiyuan Robotics ដែលជាដៃគូរបស់ក្រុមហ៊ុន Agibot បានអះអាងថា ក្រុមហ៊ុនខ្លួនដាក់គោលដៅផលិត និងចែកចាយមនុស្សយន្តឱ្យបានចន្លោះពី៣ពាន់ទៅ៥ពាន់គ្រឿងនៅឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២៤ ដែលមានតិចជាង១ពាន់គ្រឿង។

ថ្នាក់ដឹកនាំក្រុមហ៊ុន Start Up ដែលទើបបង្កើតឡើងកាលពីឆ្នាំ២០២៣ មួយនេះ បានអះអាងថា ក្រុមហ៊ុនផលិតមនុស្សយន្ត Agibot ប្តេជ្ញារៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាបំពេញផលិតកម្មមនុស្សយន្តឲ្យបាន៤០០គ្រឿង នៅក្នុងរយៈពេល១ខែ។ នៅឆ្នាំ២០២៥នេះ ក្រុមហ៊ុននេះនឹងផ្តោតលើការផលិតមនុស្សយន្តសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាមួយគ្នានេះ ក្រុមហ៊ុន Agibot ក៏កំពុងសិក្សាផលិតមនុស្សយន្តបម្រើសេវាកម្មតាមផ្ទះ ដោយមនុស្សយន្តប្រភេទនេះមួយគ្រឿងមានតម្លៃប្រមាណជិត៧ពាន់ដុល្លារ​។

បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅពីរខែដើមឆ្នាំ២០២៥ ចំនួនមនុស្សយន្តសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មមានការកើនឡើងប្រមាណ២៧% ឈានដល់ជាង៩ម៉ឺនគ្រឿង ខណៈមនុស្សយន្តបម្រើផ្នែកសេវាកម្មកើនឡើង៣៦% ឈានដល់១លាន៥សែនគ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋាភិបាលឡាវ ផ្ដល់ការលើកលែងពន្ធ៣០ឆ្នាំ សម្រាប់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្ស Amata

រដ្ឋសភាឡាវ ដែលមានប្រជាជនសរុបជាង៧,៨លាននាក់ បានអនុម័តកញ្ចប់លើកទឹកចិត្តពិសេសមួយសម្រាប់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្ស អាម៉ាត…

អាម៉េរិក អាចរកចំណូលបានរហូតដល់៥ពាន់លានដុល្លារក្នុង១ថ្ងៃ ពីការលក់ទិដ្ឋាការ កាតមាស

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានអះអាងថា គំនិតផ្តួចផ្តើមនៃការផ្ដល់ទិដ្ឋាការ កាតមាស របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលផ្តល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ