រូបិយប័ណ្ណឌីជីថល

ការសិក្សាមួយរកឃើញថា បណ្តាញឧក្រិដ្ឋកម្មចិន បានផ្ទេរប្រាក់ប្រមាណ១៦ពាន់លានដុល្លារទៅក្នុងប្រតិបត្តិការគ្រីបតូសកល


ប្រតិបត្តិការទូទាត់តាមរូបិយបណ្ណឌីជីថល ឬគ្រីបតូ មានតម្លៃសរុបជាង៨២ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ ប៉ុន្តែទំហំនៃប្រតិបត្តិការភាគច្រើនត្រូវបានគេជឿថា មានប្រភពមកពីប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចខ្មៅ។ បើតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយបានបង្ហាញថា គ្រាន់តែក្រុមឧក្រិដ្ឋជនប្រើប្រាស់ភាសាចិនមួយត្រូវគេជឿជាក់ថា បានចាក់បញ្ចូលថវិការហូតដល់ជាង១៦ពាន់លានដុល្លារទៅក្នុងប្រតិបត្តិការទូទាត់គ្រីបតូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
រូបិយប័ណ្ណឌីជីថល
ដោយ

របាយការណ៍ស្រាវជ្រាវមួយរបស់ក្រុមហ៊ុនវិភាគទិន្នន័យ blockchain Chainalysis ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា បណ្តាញលាងលុយកខ្វក់ដែលប្រើប្រាស់ភាសាចិន បានចាក់បញ្ចូលថវិកាខុសច្បាប់រហូតដល់ជាង១៦ពាន់លានដុល្លារទៅក្នុងប្រតិបត្តិការទូទាត់រូបិយប័ណ្ណគ្រីបតូកាលពីឆ្នាំ២០២៥។

បើតាមរបាយការណ៍ដដែលនេះ ប្រតិបត្តិការទូទាត់តាមយន្តការគ្រីបតូនៅពេញមួយឆ្នាំ២០២៥ មានតម្លៃសរុបរហូតដល់ទៅជាង៨២ពាន់លានដុល្លារ ក្នុងនោះគ្រាន់តែបណ្តាញឧក្រិដ្ឋកម្មដែលប្រើប្រាស់ភាសាចិន មានទំហំប្រមាណ២០%នៃទំហំប្រតិបត្តិការសរុប។ បណ្តាញឧក្រិដ្ឋកម្មភាគច្រើនត្រូវបានគេដឹងថា បានដំណើរការទំនាក់ទំនង និងតភ្ជាប់ទីផ្សារ និងប្រតិបត្តិការផ្សេងៗតាមរយៈបណ្តាញសង្គម Telegram។

បើតាមរបាយការណ៍ខាងលើច្រកលាងលុយ ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ភាសាចិននិយមប្រើរួមមាន យន្តការ Stablecoins ដែលងាយស្រួលក្នុងការទូទាត់រវាងប្រាក់ដុល្លារ និង Bitcoin។ ក្រៅពីនោះមានកាស៊ីណូ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការអនុវត្តវិធានការលើជនបរទេសលើសគោលការណ៍ច្បាប់អាចធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនយ៉ាងណាដែរ?

ការរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេសតាមទីតាំងប្រមូលផ្តុំ និងដងផ្លូវនានា ត្រូវបានគេរំពឹងថា នឹងជួយស្តារសន្តិសុខសណ្តាប់ធ្នាប់សង្គមឡើងវិញ ជា…

ករណីប្លន់ហាងលក់មាសនៅថៃ កើនឡើងគួរឱ្យបារម្ភ ក្រោយតម្លៃមាសហក់ឡើងខ្ពស់

ស្របពេលតម្លៃមាសកំពុងហក់ឡើងខ្ពស់ ករណីប្លន់ហាងលក់មាសនៅក្នុងប្រទេសថៃ មានការកើនឡើងគួរឱ្យព្រួយបារម្ភ។ ប៉ូលិសក្រុងបាងកក បានព្រមានចំៗទៅកាន់ហាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ