Advertisement
ធនាគារ​ ABA នៅកម្ពុជា លក់​បង្ហើយ​ភាគហ៊ុន​នៅសល់១០% ឲ្យ​ទៅធនាគារជាតិ​កាណាដា!

ធនាគារជាតិ​កាណាដា កាន់កាប់​​​ធនាគារ​ ABA នៅកម្ពុជា ១០០% បន្ទាប់ពី​ទិញ​ភាគហ៊ុន​១០%​​ដែល​នៅ​សល់


ធនាគារ ABA Bank ដែល​គេ​ឃើញ​​ពង្រីក​បើក​សាខា​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឥឡូវនេះ បាន​លក់​ចំណែក​ភាគហ៊ុន​ដែល​នៅសល់ ១០% ទៅឲ្យ​ ធនាគារជាតិកាណាដា (National Bank of Canada "NBC") ដែលនាំ​ឲ្យ​ធនាគារជាតិ​កាណាដា ក្លាយជា​ម្ចាស់​ភាគហ៊ុន​ ១០០% នៃ​ធនាគារ ABA។
អគារ​ស្នាក់ការកណ្ដាល​របស់​ធនាគារ ABA នៅកម្ពុជា នៅ​លើ​មហាវិថី​ ព្រះសីហនុ កែង​ផ្លូវ​ត្រសក់ផ្អែម រាជ​ធានី​ភ្នំពេញ។
ដោយ
Advertisement

ធនាគារ ABA នៅ​កម្ពុជា បាន​បញ្ជាក់​ពី​ការលក់​ភាគហ៊ុន​ផ្ដាច់​នេះ នៅក្នុង​ប្រកាស​ព័ត៌មាន​​ដែល​ចេញ​ផ្សាយ​ថ្មីៗនេះ នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន។

សារព័ត៌មាន BNN Bloomberg របស់​ប្រទេសកាណាដា បាន​ចុះ​ផ្សាយថា ធនាគារជាតិ​កាណាដា ទិញ​ភាគហ៊ុន​នៅ​សល់ ១០% ដែល​ខ្លួន​មិន​ទាន់​បាន​កាន់កាប់ នៅក្នុង​ធនាគារ ABA ក្នុង​តម្លៃ​ ៨៣,៥​លានដុល្លារ​អាមេរិក។

ជា​លទ្ធផល​នៃ​ការ​វិនិយោគ​បន្ថែម​នេះ​ ធនាគារជាតិ​កា​ណា​ដា​បាន​បង្កើន​ភាព​ជា​ម្ចាស់​របស់​ខ្លួន​នៅ​ក្នុង​ធនាគារ​ ABA​ រហូត​ដល់​ ១០០​%​ តែ​ម្តង​។

គួររំឭកថា ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ភាគ​ហ៊ុ​និក​រ​បស់​​ធនាគារ​ ABA​ នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​​២០១៤ ដោយ​បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ចំនួន​ ១០%​។​ ហើយ​បន្ទាប់​មក​ក៏​បាន​បង្កើន​ការ​ទិញ​យក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូត​ដល់​ ៤២%​ នៅ​ក្នុង​ឆ្នាំ​២០១៥​ និង​​បង្កើន​ដល់​ ៩០%​ នៅ​ក្នុង​ឆ្នាំ​​២០១៦​។​

នៅក្នុង​ប្រកាស​ព័ត៌មាន លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​និយាយថា  “​ប្រតិបត្តិការ​​ចុង​​ក្រោយ​​របស់​​ធនាគារជាតិ​កា​ណា​ដា​ បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុកចិត្ត​ខ្ពស់​របស់​ធនាគារ​ មក​លើ​ ABA​ និង​មក​លើ​ទីផ្សារ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។"​ 

គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ ៤​,១​​ប៊ី​លាន​​ដុល្លារ​។​ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង​ ៦៥០.០០០​​នាក់​ តាម​រយៈ​បណ្តាញ​សាខា​ចំនួន​ ៧០​សាខា​ កន្លែង​ស្វ័​យ​សេវា​ធនាគារ​ជាង​ ៥៥០​​កន្លែង​ និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​​ជា​ច្រើន​ទៀត​៕​

Advertisement



អត្ថបទបន្ទាប់


លោកបណ្ឌិត អ៊ិន ចាន់នី៖ ប្រាក់ចំណេញអេស៊ីលីដា អាចកើនឡើងលើសការរំពឹងទុកនៅឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណេញ របស់ធនាគារអេស៊ីលីដា នៅឆ្នាំនេះ ត្រូវបានរំពឹងថា អាចនឹងកើនឡើងលើសផែនការកំណត់ ខណៈដែលគិតនៅត្រឹមដំណាច់​ខែកញ្ញាកន្លងទៅនេះ ប្...

នាយករដ្ឋមន្រ្តី​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​វិនិយោគ ​ទោះ​បី​​​មាន​​ការ​ដក EBA ក៏ដោយ

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​អង្គារ ទី៨ ខែ​តុលា បាន​អំពាវនាវ​សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា ប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ