#ធនាគារ ABA

Articles by Tag ធនាគារ ABA

វឌ្ឍនភាពថ្មីនៃសហគមន៍ ៖ ធនាគារ ABA បើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋនៅភូមិដាច់ស្រយាលក្នុងខេត្តរតនគិរី

ដោយ​ ​ ខេមបូណូមីស
នៅក្នុងស្រុកដាច់ស្រយាលមួយចំនួននៅខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច ដែលប្រកបរបរដាំដំណាំសម្រាប់ចិញ្ចឹមជីវិតដូចជា ស្វាយចន្ទី សណែ្ដកសៀង សណ្ដែកខៀវ ដំណាំស្រូវ និងដំឡូងឈើជាដើម។ ការដាំដំណាំនេះ គឺជាប្រភពចំណូលបន្ថែមលើចំណូល ដែលបានមកពីការអាស្រ័យអនុផលព្រៃឈើ កសិកម្មពនេចរ និងការចិញ្ចឹមសត្វ ដែលជាមុខរបរប្រពៃណីរបស់ពួកគាត់។