ហានិភ័យនៃស្បៀងអាហារពិភពលោក

ប្រទេសផលិតស្បៀងអាហារពិភពលោកប្រហែល៧០% នឹងប្រឈមមុខហានិភ័យសីតុណ្ហភាពក្ដៅខ្លាំងនៅឆ្នាំ២០៤៥


សីតុណ្ហភាពក្ដៅខ្លាំងដែលបានគំរាមកំហែងដល់ដំណាំ និងបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កម្មករប្រកបកសិកម្មកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយបញ្ហាអាកាសធាតុក្ដៅហួតហែងខ្លាំងនេះ អាចគំរាមកំហែងដល់ការផលិតស្បៀងអាហារសកលលោកប្រមាណ ៧០% នៅត្រឹមឆ្នាំ២០៤៥។ នេះបើតាមការវិភាគផ្នែកឧស្សាហកម្មមួយបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសផលិតស្បៀងអាហារពិភពលោកប្រហែល៧០% នឹងប្រឈមមុខហានិភ័យសីតុណ្ហភាពក្ដៅខ្លាំងនៅឆ្នាំ២០៤៥

ការ​បម្រែបម្រួលអាកាសធាតុកំពុងតែ​បង្កឱ្យ​មាន​រលកកម្ដៅ​កាន់តែ​ខ្លាំង​ និងកើត​មាន​អាកាស​ធាតុក្ដៅ​ខ្លាំង​នៅទូទាំងពិភពលោក​ដោយរលក​កម្ដៅ​​នេះ​​បាន​លាត​សន្ធឹងចាប់​​ពី​ប្រទេស​ឥណ្ឌា​រហូត​ទៅដល់ទ្វី​អឺរ៉ុប​នៅ​ក្នុងឆ្នាំនេះ ​ដែល​គេ​រំពឹងថានឹងប៉ះពាល់ដល់​ទិន្ន​ផលដំណាំ​ជាច្រើន​។​

ការកើនឡើងនៃសីតុណ្ហភាពនេះ​កំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសុខភាព​​ជាពិសេសសម្រាប់អ្នកធ្វើនៅ​កណ្ដាល​ថ្ងៃ​​ក្នុងស្ថានភាពក្តៅខ្លាំង ដែលវាប្រឈមនឹងគ្រោះថ្នាក់យ៉ាង​ខ្លាំង។

ការវាយតម្លៃចុងក្រោយរបស់​ក្រុមហ៊ុន Verisk Maplecroft ​បាន​លើក​ឡើង​​ពី​ការគំរាមកំហែងទាំង​២​នោះ​រួមគ្នា​ដើម្បីគណនារកឃើញថា ​ភាពការកើនឡើង​នៃ​រលក​កម្ដៅ​​បានបង្ក​«ហានិភ័យ​យ៉ាង​ខ្លាំង​»​ដល់​​វិស័យកសិកម្មនៅប្រទេសចំនួន ២០​ រួមទាំង​ក្រុម​ហ៊ុន​​កសិកម្មខ្នាត​យក្ស​របស់​​ឥណ្ឌា​ផងដែរ។

ប៉ុន្តែនៅ​ប៉ុន្មាន​ទសវត្សរ៍ខាងមុខ​នេះ​គេ​បាន​រំពឹងថា​ មាន​ប្រទេស​ចំនួន ៦៤ ទៀត​នឹង​រង​ការ​គំរាមកំហែង​​ដោយ​​រលក​កម្ដៅ​នេះ​​នៅ​ត្រឹមឆ្នាំ​២០៤៥ ​​ដែលវាបាន​​តំណាងឱ្យផលិតកម្មស្បៀងអាហារពិភពលោកចំនួន ៧១%​ ក្នុង​ពេល​បច្ចុប្បន្ននេះ ​រួមទាំងប្រទេសដែល​មាន​សេដ្ឋកិច្ចធំៗមួយ​ចំនួនទៀត​​ដូច​ជា​ចិន ឥណ្ឌា ប្រេស៊ីល និងសហរដ្ឋអាមេរិក​ផង​ដែរ​។

លោក Will Nichols ប្រធានផ្នែកអាកាសធាតុ និងភាពធន់នៅក្រុមហ៊ុន Verisk Maplecroft បាននិយាយថា ស្រប​ពេល​មាន​ការកើនឡើងនៃសីតុណ្ហភាពសកល និងការកើនឡើងនៃរលក​កម្ដៅខ្លាំង​ក្នុង​​ពិភពលោកនោះ ​ពួកគេ​នឹងបាន​ឃើញ​ដំណាំនៅតាម​ប្រទេសដែល​មានអាកាសធាតុក្តៅជាងមុនជាច្រើន​​​​ក៏ចាប់ផ្តើមរងផលប៉ះពាល់ផងដែរ​​។

អ្នក​ជំនញាផ្នែកវាយតម្លៃរូប​នេះ​បាននិយាយថា ស្រូវ​អង្ករមានហានិភ័យ​ខ្លាំង​ជាង​​គេ​រួម​ផ្សំ​នឹង​​ដំណាំផ្សេងៗ​ទៀត​​ដូច​ជាដំណាំ​កាកាវ​ និងសូម្បីតែដំណាំ​ប៉េងប៉ោះ​ក៏ត្រូវបានវាយ​តម្លៃ​ស្ថិត​នៅក្រោមការព្រួយបារម្ភ​មួយ​ផងដែរ។​

ប្រទេសឥណ្ឌាដែលរួម​ចំណែក​ក្នុង​​ការផលិតស្បៀងអាហារពិភពលោកចំនួន ១២% ក្នុង​ឆ្នាំ​២០២០ និងជា​ប្រទេស​ដែល​ពឹងផ្អែកខ្លាំងលើផលិតភាពការងារខាង​ក្រៅស្រុក​ដែរ​នោះ ​​ត្រូវគេ​​វាយតម្លៃថាមានហានិភ័យរលក​កម្ដៅ​ខ្លាំង​រួច​ស្រេច​ទៅ​ហើយ។

លោក Nichols បាន​ប្រាប់​ទី​ភ្នាក់​ងារ​ AFP ថា​ ​មានការព្រួយបារម្មណ៍យ៉ាងខ្លាំងដែលថា ប្រជាជននៅតាមតំបន់ជនបទ​ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម​នោះ ​អាច​នឹងងាយរងគ្រោះ​ខ្លាំង​ចំពោះបាតុភូតរលក​កម្ដៅ​ប្រភេទនេះ ​ដែលនឹងបន្តមាន​នៅ​ក្នុងពេល​​ខាង​មុខ​ទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាទទួលបានពានរង្វាន់ពិភពលោកលើគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី

ព័ត៌មាន
កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួនពីរ ពីស្ថាប័ន World Travel Awards ដែលជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ និងទេសចរណ៍យុវជនឈានមុខគេ ក្…

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងកំណត់ចេញថវិកា១១៥ពាន់លានដុល្លារ សម្រាប់ផែនការកាត់បន្ថយតម្លៃថាមពលកំពុងកើនខ្ពស់

ព័ត៌មាន
ទើបតែឡើងមកកាន់តំណែងបានតែប៉ុន្មានថ្ងៃ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss នៅថ្ងៃទី ៨ ខែកញ្ញានេះ បានប្រកាសឡើងពីផែនការនឹងកាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ