ជីប ម៉ុង បន្ថែមពាណិជ្ជកម្ម​ថ្មីមួយទៀត!

ជីប ម៉ុង បន្ថែម​​​​ពាណិជ្ជកម្ម​​​​​ថ្មី​មួយទៀត ផ្តោតលើ​ទីលានវាយកូនហ្គោលនិងរមណីយដ្ឋានលំដាប់អន្តរជាតិ


ជីប ម៉ុង ដែលជាក្រុមហ៊ុន​វិនិយោគក្នុងស្រុកដ៏ធំបំផុតមួយ ថ្មីៗនេះ បាន​បង្កើត​ពាណិជ្ជកម្ម​ថ្មី​មួយ​ទៀត គឺ ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​ទីលាន​វាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និង រ៉ូយ៉ាល់ ភ្នំពេញ ។ នេះបើតាម​ការឲ្យ​ដឹងពីក្រុមហ៊ុន ជីប ម៉ុង ។
ជីប ម៉ុង បន្ថែម​​​​ពាណិជ្ជកម្ម​​​​​ថ្មី​មួយទៀត ផ្តោតលើ​ទីលានវាយកូនហ្គោលនិងរមណីយដ្ឋានលំដាប់អន្តរជាតិ
ដោយ

ក្រោមការគ្រប់គ្រងប្រតិបត្តិការ​របស់ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ទីលាន​វាយកូនហ្គោលទាំងពីរ​មាន​ការកែប្រែ​មុខមាត់​ថ្មី ដូចជា មាន​រថយន្ត​វាយកូនហ្គោល​អគ្គិសនី​ថ្មីៗ គ្រឿងយន្ត​ថែទាំ​ទីលាន​ទំនើបៗ ការពង្រីក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ ដើម្បី​ផ្តល់​សេវាកម្ម​ដ៏ល្អឥតខ្ចោះ​ជូន​ដល់​អតិថិជន ។

លោក អាឡាំង ម៉ាទីន គណៈគ្រប់គ្រង​នៃ ​ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត មាន​ទស្សនវិស័យ​ចង់​ឲ្យ​ទីលាន​វាយកូនហ្គោល​ទាំងពីរ​នេះ ក្លាយ​ជា​ទីលាន​វាយកូនហ្គោល​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយផ្តោត​សំខាន់​លើ​ការផ្តល់ជូន​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ ភោជនីយដ្ឋាន សម្ភារ-បរិក្ខារ​ទំនើប សម្បូរបែប និង​ការយកចិត្តទុកដាក់​ខ្ពស់​លើ​អតិថិជន ។

ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ត្រូវ​បាន​រចនា​ដោយ Niklaus Design ដែល​ជាក្រុមហ៊ុន​ជំនាញ​ក្នុង​ការរចនា​ទីលានវាយកូនហ្គោល​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក ។

ក្លឹបវាយកូនហ្គោល ហ្រ្គេន ភ្នំពេញ ត្រូវ​បាន ជីប ម៉ុង បោះ​ទុន​វិនិយោគ​ប្រមាណ ១លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​កែលម្អ​ក្លឹបហៅស៍​ថ្មី និង​នាំយក​រថយន្ត​អគ្គិសនី​ចំនួន១០០​គ្រឿង និង​សម្ភារៈ​ថែទាំ​ទំនើបៗ និង​បន្ថែម​សេវាកម្ម​ម្ហូប​អាហារ និង​ភេសជ្ជៈ ដើម្បី​ផ្តល់​ជូន​បទពិសោធន៍​វាយកូនហ្គោល​ដ៏​ល្អ​ឥត​ខ្ចោះ ។

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ជាទីលាន​វាយកូនហ្គោល​ស្តង់ដារ​អន្តរជាតិ ១៨ឡូ ដូចគ្នា​នឹង ហ្គ្រេន ភ្នំពេញ ដែរ និង​មាន​ដើម​ឈើ​ធំៗ​ជារនាំង លាតសន្ធឹងលើ​ផ្ទៃដី ១៩០​ហិកតា នៅតាម​បណ្ដោយ​មហាវិថី​ឈ្នះឈ្នះ ឬផ្លូវ​ទំនប់​កប់ស្រូវ ដែលជាទីលាន​ផ្តល់​ជូន​នូវ​បទពិសោធន៍​លេង​ដ៏​ល្អ​ឥតខ្ចោះ ព្រមទាំង​ផ្សារ​ភ្ជាប់​​នឹង​​ធម្មជាតិ​ដ៏ស្រស់ត្រកាល ប្រកប​ដោយ​ភាព​ស្ងប់ស្ងាត់ និង​ទីធ្លា​ធំទូលាយ ។ 

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ភ្នំពេញ នាំយក​រថយន្ត​អគ្គិសនី​ចំនួន ៦០គ្រឿង សម្ភារៈថែទាំ​ទំនើបៗ និង​កំពុង​កែលម្អ​ក្លឹបហៅស៍ និង​បន្ថែម​សេវាកម្ម​ម្ហូប​អាហារ និង​ភេសជ្ជៈ ដើម្បី​ផ្តល់​ជូន​បទពិសោធន៍​វាយកូនហ្គោល​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ ៕

កន្លែងផ្ដល់សេវា​ម្ហូបអាហារនិងភេសជ្ជៈ នៅ​​ទីលានវាយកូនហ្គោលរបស់ ជីប ម៉ុង ។
ពាណិជ្ជកម្មថ្មីរបស់ ជីប ម៉ុង គឺ ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ដែលគ្រប់គ្រង​ទីលានវាយកូនហ្គោលចំនួន ២ ។
ពាណិជ្ជកម្មថ្មីរបស់ ជីប ម៉ុង គឺ ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អែន រីហ្សត ដែលគ្រប់គ្រង​ទីលានវាយកូនហ្គោលចំនួន ២ ។



អត្ថបទបន្ទាប់


ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងកើន ៧,៣%

ព័ត៌មាន
វិបត្តិនៃការរីករាលឆ្លងជំងឺកូវីដ១៩ជាសកលកាលពីឆ្នាំ២០២០កន្លងទៅនេះ វាបានរុញច្រានកំណើនសេដ្ឋកិច្ចពិភពលោកឲ្យដាំក្បាលចុះយ៉ាងខ្លាំងដល់ទៅ ០,២%។ …

ក្រុមអ្នកជំនាញសេដ្ឋកិច្ច​យល់ឃើញផ្សេងគ្នា ជុំវិញព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ៤% នៅឆ្នាំ២០២១នេះ

ព័ត៌មាន
តាមការវិភាគពីក្រុមអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញពីការយល់ឃើញផ្សេងៗគ្នា ជុំវិញនឹងការព្យាករសេដ្ឋកិច្ចកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ