ផលិតផលសំបុកត្រចៀកកាំ

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យកម្ពុជា មិនទាន់អាចនាំចេញផលិតផលសំបុកត្រចៀកកាំទៅចិនបាន?


ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជាអះអាងថា ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនបាននិងកំពុងយកចិត្តទុកដាក់ជំរុញ និងពន្លឿនផែនការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ អ្នកជំនាញវាយតម្លៃថា កម្ពុជាអាចត្រូវការពេលច្រើនទៀត ដើម្បីអាចនាំចេញផលិតផលសំបុកត្រចៀកកាំទៅប្រទេសចិនបាន។ មានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យកម្ពុជាមិនទាន់អាចនាំចេញផលិតផលសំបុកត្រចៀកកាំទៅចិនបាន?
ផលិតផលសំបុកត្រចៀកកាំ
ដោយ

លោកជំទាវ វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ផែនការជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មកទល់ពេលនេះ នៅមិនទាន់អាចសម្រេចបាននៅឡើយនោះទេ ដ្បិតថា កម្ពុជានៅមានកត្តាមួយចំនួន ដែលមិនទាន់អាចឆ្លើយតបតាមតម្រូវវការរបស់ភាគីចិនបាន។ យ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនរបស់កម្ពុជាកំពុងយកចិត្តទុកដាក់ជំរុញ និងពន្លឿនលើកិច្ចការងារនេះ ដោយបានឆ្លើយឆ្លង និងជួបពិភាក្សាផ្ទាល់ជាមួយភាគីចិនជាបន្តបន្ទាប់ ដើម្បីបំពេញនូវចំណុចខ្វះខាតដែលភាគីចិនត្រូវការ។ នេះបើតាមការគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ ដែលបានបន្ថែមថា ផែនការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅចិនអាចត្រូវការពេលយូរទៀត។

​បើតាមប្រធានសមាគមរូបនេះ ស្ថានភាពនៃផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជាបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបជាមួយនឹងបណ្តាប្រទេសជិតខាងមួយចំនួន ដែលទាមទារឱ្យកម្ពុជាត្រូវមានការពង្រឹង និងអភិវឌ្ឍន៍បន្ថែមទៀតទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដើម្បីមានសក្តានុពលអាចឈានដល់ការនាំចេញបានកាន់តែច្រើន និងមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ លោកជំទាវ វ៉ា សូជិន កត់សម្គាល់ឃើញថា សម្រាប់ទិន្នផលសំបុកត្រចៀកកាំកម្ពុជានៅឆ្នាំនេះ ហាក់ទទួលបានកំណើនទិន្នផលច្រើនដោយសារកត្តាអំណោយផលពីធម្មជាតិ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ទទួលបានការវិនិយោគលើវិស័យសំបុកត្រចៀកកាំជាបន្តបន្ទាប់ពីវិនិយោគិនបរទេសផងដែរ ដែលធ្វើឱ្យអ្នកជំនាញរូបនេះជឿជាក់ថា វិស័យនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

​បើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា រូបនេះ បច្ចុប្បន្នកម្ពុជាមានអ្នកចិញ្ចឹម និងអ្នកអភិរក្សផ្ទះត្រចៀកកាំក្នុងរង្វង់ប្រមាណចន្លោះពី៥-៧ពាន់ផ្ទះ នៅទូទាំងប្រទេស ដោយទទួលបានទិន្នផលជាមធ្យមប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ សម្រាប់នាំចេញ និងផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរជាតិអប្សរាថ្កោលទោស និងកំពុងស្វែងរកអ្នកបង្កើតរូបភាព«នារីម្នាក់ជាន់ព្រះកេសព្រះនៅមុខប្រាសាទអង្គរវត្ត»

ព័ត៌មាន
អាជ្ញាធរកំពុងស្រាវជ្រាវរកមុខអ្នកបង្កើតរូបភាពកាត់តស្ត្រីម្នាក់យកជើងជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ដើម្បីឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់…

តើនៅក្នុងរយៈពេល៣ខែកន្លងមកនេះវិស័យអចលនទ្រព្យនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?

ព័ត៌មាន
មកទល់ពេលនេះវិស័យអចលនទ្រព្យនៅកម្ពុជា ពុំទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចមុនពេលមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ